» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9690 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699861 នាក់

មន្ត្រីខ្មែរ៧រូបរកឃើញមានផ្ទុកកូវិត៣ពាក់ពន្ធ័ហុងគ្រី៤នាក់ជាមន្ត្រីស្ថានទូតខ្មែរនៅស្រុកបារាំង!

​ភ្នំពេញ​៖ គិត​ត្រឹម​ល្ងាច​ម៉ោង​៥ ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ក្រសួង​សុខ​ភិ​បាល​បាន​រកឃើញ អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន ០៣​នាក់​ទៀត​ដែលជា​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​គណៈប្រតិភូ​ហុង​គ្រី កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា​។ a co hongkry3 

​សេចក្ដីប្រកាស​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា អ្នក​ឆ្លង​មាន​៖- លោក សួស យ៉ា​រ៉ា អាយុ​៤៧​ឆ្នាំ ជា​សមាជិក​រដ្ឋសភា មាន​អាសយដ្ឋាន​នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ - លោក ស ចិ​ត្រា អាយុ​៤៧​ឆ្នាំ ជា​អគ្គលេខាធិការរង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​- លោក​ឯកអគ្គរដ្ឋទូត​ហុង​គ្រី អាយុ ៦៨​ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។​

​សរុប អ្នក​ឆ្លង​កូ​វីដ​១៩ ពី​ព្រឹត្តិការណ៍​ថ្ងៃទី​០៣​វិច្ឆិកា​នោះ បាន​កើន​ដល់ ០៤​នាក់ រាប់បញ្ចូល​ទាំង​អង្គរក្ស​ជនជាតិខ្មែរ ដែល​បាន​រកឃើញ​កាលពី​ម្សិលមិញ​។​សូមបញ្ជាក់ថា​អ្នក​ដែល​វិជ្ជមាន​វិ​រុស​កូ​វិត​១៩​ដោយសា​ប៉ះពាល់​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​គឺជា​អង្គរ​ក្ស័​ការពារ​ផ្ទាល់​ជនជាតិខ្មែរ​ម្នាក់​ផ្ទះនៅអូរបែក្អមរាជធានីភ្នំពេញ។​

​ដោយ​ឡេ​កនៅ​ស្រុក​បារាំង​ឯនោះ​វិញ​អ្នកការទូត​កម្ពុជា ២​នាក់ និង​បុគ្គលិក​ក្នុងស្រុក​ចំនួន ២​នាក់​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង មាន​ជំងឺ​កូ​វីដ​-១៩​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​នេះ​បាន​ឲ្យ​ដឹងថា​៖ អ្នក​ទាំង​៤​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​រៀងៗ​ខ្លួន ហើយ​ក្រៅពីនេះ​ស្ថានទូត​ដែល​ស្ថិតនៅ​ក្រុងប៉ារីស កំពុង​រង់ចាំ​លទ្ធផល​តេស្ត​បុគ្គលិក​ក្នុងស្រុក​ម្នាក់ទៀត​។
​ស្ថានទូត​ខ្មែរ​អះអាងថា ស្ថាប័ន​នៅតែ​បន្តការងារ​ជា​ប្រក្រតី​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​។

​ទាក់ទង​រឿងនេះ​តាមរយៈ ទំព័រ Facebook ផ្លូវការ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា "​ដើម្បី​កម្រិត​កុំ​ឲ្យ​មនុស្ស​កើនឡើង តម្រូវ​ឲ្យ​អ្នក​ដែល​បាន និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក កុំ​ចេញទៅ​ជួប​ជាមួយ​មនុស្ស​ផ្សេងទៀត​។ ប្រសិន​ជួប​ជាមួយ​អ្នកណា ត្រូវយក​អ្នក​នោះមក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ថែមទៀត ដែល​នឹងធ្វើ​ឲ្យ​កាន់តែ​លំបាក ប្រើពេល​កាន់តែ​យូរ ហើយ​មនុស្ស​កាន់តែច្រើន​។​

​ដើម្បី​បញ្ជៀ​ស​ករណី​ដូចដែល​លើកឡើង​ខាងលើ ខ្ញុំ​សុំ​ចេញ​បទបញ្ជា​ឲ្យ​ក្រសួងសុខាភិបាល អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ពិនិត្យ​តាមដាន គ្រប់​មនុស្ស ដែល​បាននិងកំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ប្រសិន​ពួកគាត់​អនុវត្ត មិនបាន​ត្រឹមត្រូវ​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ទេ សូម​អញ្ជើញ​ពួកគាត់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក តាម​ទីកន្លែង​ដែល​រៀបចំ​ដោយ ក្រសួងសុខាភិបាល ដោយ​មានការ​យាមកាម​ពី​កម្លាំង​នគរបាល ឬ​កងរាជអាវុធហត្ថ​ឲ្យ​បាន​ហ្មត់ចត់​"​។​
​សូមជម្រាបថា លទ្ធផល​ធ្វើតេស្ដ​លើក​ទី​២ រក​មេរោគ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្ដេច និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​អ្នក​នៅ​ជាមួយ​សម្ដេច​ទាំងអស់ លទ្ធផល​អវិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​កំពុង​រង់ចាំ​លទ្ធផល នៃ​ការធ្វើ​តេស្ត​មនុស្ស​ជិត​៩០០​នាក់​ផ្សេងទៀត ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ដ្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី​។ សម្ដេច បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា ជា​ព្រឹត្តិការណ៍ ៣​វិច្ឆិកា​។​
​សម្ដេច​បាន​អះអាងថា ព្រឹត្តិការណ៍ ៣​វិច្ឆិកា នឹងត្រូវ​បិទ​បញ្ចប់​នៅក្រោយ​ពេលដែល​មនុស្ស​ប្រមាណ​៩០០​នាក់ ដឹងថា វិជ្ជមាន ឬ​អវិជ្ជមាន ដែល​ត្រូវការ​ពេល​ប្រមាណ​៣​សប្តាហ៍​ទៀត​៕a co hongKry a co hongkrY1 a co hong france a co hongkry2 


​