
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7426 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697597 នាក់
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានអះអាងថា រឿងមន្ត្រីជាន់ខ្ពស់ថៃពព្រមាន បិទ រាំងខ្ទប់ ដំណើរនាវាចរដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃចូលមកកាន់ប្រទេសកម្ពុជា គឺកម្ពុជាបានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈរួចរាល់ ឆ្លើយតបគ្រប់ទម្រង់ កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បាប់ និងវិធានអន្តរជាតិ។
លោកផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់លើបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី១៥ខែធ្នូថា កម្ពុជាមិនមែនក្មេងបៀមដៃ។ កម្ពុជាបានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈរួចរាល់ ឆ្លើយតបគ្រប់ទម្រង់ ចំពោះមហិច្ចតាបង្កសង្គ្រាមពង្រីកទំនាស់របស់ថៃ។លោកបានបន្តទៀតថា កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បាប់ និងវិធានអន្តរជាតិ។
ប្រធានក្រុមនាវាចរណ៍យោធាជើងទឹក លោក ណារ៉ា ឃុនតូទុម បានបញ្ជាក់កាលពីថ្ងៃទី១៤ ខែធ្នូថា វិធានការបិទច្រកសមុទ្ធនឹងត្រូវពិភាក្សានៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនៅថ្ងៃថ្ងៃទី១៥ ខែធ្នូនេះ។គម្រោងការបិទច្រកសមុទ្ធខ្មែរមេទព័នាវាជើងទឹកថៃឲ្យដឹងថាមានបី៖១ផ្អាកការនាំចេញប្រេងឥន្ធនៈ និងទំនិញយុទ្ធសាស្ត្រទៅកាន់ប្រទេសកម្ពុជា។២លើកកម្ពស់ការត្រួតពិនិត្យនាវា CMOC ដើម្បីស្ទាក់ចាប់ការដឹកជញ្ជូនផ្គត់ផ្គង់ទៅកាន់ប្រទេសកម្ពុជា។៣ប្រកាសដែនទឹកក្បែរកំពង់ផែរបស់កម្ពុជាជាតំបន់ដែលមានហានិភ័យខ្ពស់ ដោយសារការបាញ់ផ្លោងរបស់កម្ពុជាដោយគ្មានការរើសអើង។ប្រធានក្រុមម៉ារីនថៃលោក ណារ៉ា បានសង្កត់ធ្ងន់ថា៖ «នឹងមិនមានការបិទផ្លូវឈូងសមុទ្រថៃទេ»
បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងសាធារណៈការយើងក៏អាចមើលឃើញថាប្រទេស កម្ពុជានៅតែមានច្រកចេញ និងវិធីសាស្ត្រមួយចំនួនដើម្បីដោះស្រាយបញ្ហានេះ ព្រោះកម្ពុជាមិនមែនជាប្រទេសគ្មានសមុទ្រ (Landlocked country) នោះទេ។ ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រ និងផ្លូវទឹកដែលកម្ពុជាអាចប្រើប្រាស់បាន៖
១. ការប្រើប្រាស់ "ដែនទឹកអន្តរជាតិ" (International Waters)នេះគឺជាចំណុចសំខាន់បំផុត។ កម្ពុជាមានឆ្នេរសមុទ្រផ្ទាល់ខ្លួនដែលបើកទៅកាន់ ឈូងសមុទ្រថៃ (Gulf of Thailand)។
កម្ពុជាមានសិទ្ធិស្របច្បាប់: យោងតាមច្បាប់សមុទ្រអន្តរជាតិ (UNCLOS) ប្រទេសថៃ និងវៀតណាម អាចបិទបានតែ "ដែនទឹក" (Territorial Waters - ១២ ម៉ៃល៍សមុទ្រពីឆ្នេរ) របស់ពួកគេប៉ុណ្ណោះ។ ពួកគេមិនមានសិទ្ធិបិទផ្លូវទឹកអន្តរជាតិនៅកណ្ដាលឈូងសមុទ្របានទេ។ការអនុវត្ត: នាវាដឹកទំនិញធំៗពីចិន អាមេរិក ឬអឺរ៉ុប អាចធ្វើដំណើរចូលមកកាន់កំពង់ផែក្រុងព្រះសីហនុ ដោយវាងកាត់កណ្ដាលឈូងសមុទ្រ (High Seas) ដោយមិនចាំបាច់ចូលកាត់ដែនទឹករបស់ថៃ ឬវៀតណាមឡើយ។
២. ពង្រឹងសមត្ថភាពកំពង់ផែទឹកជ្រៅ (ក្រុងព្រះសីហនុ)៖ប្រសិនបើច្រកទន្លេត្រូវបិទ កម្ពុជាត្រូវបង្វែរការដឹកជញ្ជូនទាំងអស់មកច្រកសមុទ្រវិញ៖កំពង់ផែស្វយ័តក្រុងព្រះសីហនុ: ជាច្រកដង្ហើមសេដ្ឋកិច្ចដែលមិនពឹងផ្អែកលើប្រទេសជិតខាង។ កម្ពុជាកំពុងពង្រីកកំពង់ផែនេះឱ្យទៅជាកំពង់ផែទឹកជ្រៅ ដើម្បីឱ្យនាវាធំៗពីមហាសមុទ្រចូលចតបានដោយមិនបាច់ឆ្លងកាត់កំពង់ផែបណ្ត継 (Transshipment) នៅវៀតណាម ឬថៃ។
៣.កម្ពុជាមាន កំពង់ផែរណបថ្មីៗ (Koh Kong & Kampot)ុំចឹងកម្ពុជាមិនអាចពឹងផ្អែកតែលើកំពង់ផែមួយបានទេ។កំពង់ផែតារាសាគរ (កោះកុង): មានសមត្ថភាពទទួលយន្តហោះ និងនាវា។ បើទោះជាស្ថិតនៅជិតថៃ ប៉ុន្តែវានៅក្នុងទឹកដីខ្មែរដែលអាចចេញទៅដែនទឹកអន្តរជាតិបាន។កំពង់ផែទឹកជ្រៅកំពត: កំពុងអភិវឌ្ឍន៍ដើម្បីគាំទ្រដល់ការដឹកជញ្ជូនទំនិញបន្ថែម ក្រៅពីក្រុងព្រះសីហនុ។
៤. ការអន្តរាគមន៍ពីមហាអំណាច និងច្បាប់អន្តរជាតិ៖ការបិទផ្លូវសមុទ្រទាំងស្រុង (Naval Blockade) ត្រូវបានចាត់ទុកថាជា "សកម្មភាពនៃសង្គ្រាម" (Act of War)។ចឹងបើថៃ និងវៀតណំមបិទមិនឱ្យនាវាអន្តរជាតិចូលកម្ពុជា វាមិនមែនប៉ះពាល់តែខ្មែរទេ តែប៉ះពាល់ដល់ផលប្រយោជន៍របស់ ចិន អាមេរិក ជប៉ុន ដែលត្រូវដឹកទំនិញចេញចូលកម្ពុជាដែរ។សរុបមក៖ បើទោះជាគេបិទច្រកសមុទ្ររបស់គេ កម្ពុជានៅតែអាចប្រើប្រាស់ "ច្រករបៀងកណ្តាលនៃឈូងសមុទ្រថៃ" ដើម្បីចេញទៅសមុទ្រចិនខាងត្បូងបាន។លើកលែងតែថៃនិងវៀតណាមសហការគ្នាបិទបានជិត៕