» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6988 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671628 នាក់

​លោក ឃួ​ង ស្រេង ៖​មហាវិថី​សំរោង ខណ្ឌ​ព្រែក​ព្នៅ​ជាស​សៃ​ឈាម​សេដ្ឋកិច្ច​ថ្មី​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៣​នេះ លោក ឃួ​ង ស្រេង ទីប្រឹក្សា​ផ្ទាល់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ជា​អភិបាល​រាជធានី​ភ្នំពេញ តំណាង​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ មហាវិថី​សំរោង ដែលមាន​ប្រវែង​៥,២០០​ម៉ែត្រ និង​ទទឹង​៣០​ម៉ែត្រ ស្ថិតក្នុង​គម្រោង​អភិវឌ្ឍន៍ បឹង​សំរោង ភូមិ​សំរោង​កណ្ដាល សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​a road som rong 

​មហាវិថី​សំរោង ជា​ប្រភេទ​ផ្លូវ​បេតុង​អា​មេ មាន​ទទឹង​រហូតដល់​ទៅ​៣០​ម៉ែត្រ និង​គន្លង​ម្ខាងៗ​ប្រវែង ៩​ម៉ែត្រ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅកាន់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ កាត់​តាម​បុរី​ភូមិ​សំរោង នឹង​ក្លាយជា សរសៃឈាម​សេដ្ឋកិច្ច​យ៉ាងសំខាន់ នា​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ដែល​នឹង​ជួយ​សម្រួល​ដល់​ចរាចរណ៍​មួយផ្នែកធំ នៅ​តំបន់​ស្ពាន​ព្រែក​ព្នៅ​​សាធារណជន​នឹង​អាចធ្វើ​ដំណើរ​តាមផ្លូវ​កាត់​នេះ ពី​សាលាខណ្ឌ​ព្រែក​ព្នៅ​ទៅ​ផ្លូវ​កប់​ស្រូវ ឬ​ផ្សារ​ទំនើប Aeon2 នៅ​តំបន់​សែន​សុខ និង​ជិះ​ពី​Aeon2 ឬ​តំបន់​សែន​សុខ ទៅ​ផ្លូវជាតិ​លេខ​៥ វិញ នៅត្រង់​បុរី​ភូមិ​សំរោង បាន​យ៉ាង​ឆាប់រហ័ស និង​មិនមាន​ការកកស្ទះ​ឡើយ​។ តាមរយៈ​ស្នាដៃ​ដែល​សម្រេចបាន​នេះ ក្រុម​អ្នក​អភិវឌ្ឍ​បុរី​ភូមិ​សំរោង សង្ឃឹម និង​ជឿជាក់​យ៉ាង​មាន​សុទិដ្ឋិនិយម​ថា​មហាវិថី​សំរោង​នេះ នឹង​ក្លាយជា​សមិទ្ធផល​មួយ​មិនអាច​ខ្វះ​បាន​ក្នុង​គោលដៅ​នៃ​ការអភិវឌ្ឍ​ភាគ​ខាងជើង នៃ​រាជធានី​ភ្នំពេញ​ប្រកបដោយ​និរន្តរ៍ភាព​​នេះ​បើតាម​ប្រសាសន៍​វាយតម្លៃ​ពី​លោក ឃួ​ង ស្រេង ។​

លោក អភិបាល​រាជធានី​ភ្នំពេញ បន្តថា វិស័យ​ឯកជន បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ស្ថាបនា​ផ្លូវ​នេះ​ឡើង ដើម្បី​ទុកឱ្យ​ប្រជាណ​ល​រដ្ឋ បានធ្វើ​ដំណើរ​ឆ្លងកាត់​បានយូរ​អង្វែង ហើយ​ផ្លូវ​នេះ ក៏​ជាស​សៃ​ឈាម​ដ៏​សំខាន់​ដែល​ធ្វើអោយ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​មាន​ភាព​ធូរធារ​។​លោក​បន្តថា ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាំឱ្យ​ប្រទេសជាតិ​មាន​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ដែល​បានធ្វើឱ្យ​អ្នកវិនិយោគទុន និង​ប្រជាពលរដ្ឋ​មាន​ភាព​រីករាយ​និង​ជឿទុកចិត្ត ។ នេះ​ជា​កិច្ចសហប្រតិបត្តិការ​មួយ​យ៉ាង​ល្អ​រវាង​វិស័យ​ឯកជន និង​រដ្ឋ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​។

​គួរ​បញ្ជាក់ថា មហាវិថី​សំរោង បានចាប់ផ្តើម​សាងសង់ឡើង​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២ និង​បានបញ្ចប់​ការដ្ឋាន​កាលពី​ថ្ងៃទី​១០​ខែសីហា ឆ្នាំ​២០២៣ ជា​ប្រភេទ​ផ្លូវ​បេតុង​អា​មេ ៣​ស្រទាប់ ដែលមាន គន្លង​ឡាន ម៉ូតូ ៩​ម៉ែត្រ សួន​កណ្ដាល ២​ម៉ែត្រ ផ្លូវ​ថ្មើរជើង ៥​ម៉ែត្រ ។ ក្រៅពីនេះ មាន​ប្រ​ព័​ន្ឋ​លូ​២ សម្រាប់​រំដោះ​ទឹកភ្លៀង និង​ទឹក​កខ្វក់ ប្រវែង ២០៤១២ ម៉ែត្រ មាន​បង្គោល​ភ្លើង​ប្រភេទ​សូ​ឡា អម​ជុំវិញ​ផ្លូវ ចំនួន​៣៧៧​ដើម និង​ដាំ​ដើមឈើ​សរុប អម​សងខាង​ផ្លូវ និង​នៅក្នុង​សួន​កណ្តាលផ្លូវ ចំនួន ១៣៦៤​ដើម​។​a road som rong1 a road som rong2 
​