» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7274 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697445 នាក់

ក្រុមចំរុះ​ចុះ​ពិនិត្យ​ទីតាំង​សុំ​ជួល​ដី​នៅ​ខេត្ត​កោះ​វិនិយោគ​បង្កើត​ទីតាំង​វារីវប្បកម្ម និង​កំពង់ផែ​ខ្នាតតូច​ខេត្ត​អូ​ខេ​តែ​ត្រូវគោរព​៤​ចំណុច​!

 

​កោះកុង​៖​ក្រុមហ៊ុន​ឯកជន​ដែល​មានបំណង​វិនិយោគ​បង្កើត​ទីតាំង​វារីវប្បកម្ម និង​កំពង់ផែ​ខ្នាតតូច តាមរយៈ​ការស្នើ​ជួល​ដី​រដ្ឋ​សម្រាប់​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន ត្រូវ​អនុវត្តន៍​លក្ខខណ្ឌ​ចំនួន ៤​ចំណុច​។​a fish koh 

ករណី​យ៍​នេះ​លោក អ៊ុក ភ័ ក្ត្រា អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តកោះកុង​បាន ឲ្យ​ដឹង​ពី​លក្ខខណ្ឌ​ចំនួន ៤​ចំណុច​ថា​៖
១- អ្នកវិនិយោគ​ធ្វើការ​សិក្សា​ឱ្យបាន​ច្បាស់លាស់​អំពី​សក្តា​នុព​ល ភាព​អំណោយផល និង ប្រភេទ​នៃ​វារីវប្បកម្ម (​ត្រី និង​ក្តាម​) ដែល​គ្រោង​នឹង​យកមក ចិញ្ចឹម​ដើម្បី​ឲ្យ​ត្រូវ និង​ស្ថានភាព​ភូមិសាស្ត្រ​នៃ​តំបន់​នេះ​។​២- សិក្សា​ឲ្យ​បានច្បាស់លាស់​អំពី​បច្ចេកទេស​នៃ​ការគ្រប់គ្រង គម្រោង​វារីវប្បកម្ម​នេះ ប្រកបដោយ​ប្រសិទ្ធភាព ចៀសវាង​មានការ​ប៉ះពាល់​ដល់​បរិ​ស្ថាន ដល់​សហគមន៍ និង​ការបំពុល​ចូល​សមុទ្រ​។​

៣- ចូលរួម​ថែរក្សា​បរិស្ថាន​ធនធានធម្មជាតិ​នៅក្នុង និង​ក្បែរ​ទីតាំង​គម្រោង​ធ្វើ​អាជីវកម្ម វារីវប្បកម្ម​នេះ ដើម្បី​ធានាបាន​នូវ​និរន្តរភាព បរិស្ថាន និង​ជីវចម្រុះ​។
៤- រាល់​ការសាងសង់ និង​អនុវត្តន៍​គម្រោង​វារីវប្បកម្ម ត្រូវគោរព​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ដែលមាន​ចែង​ជា​ធរមាន​។​

​សូមបញ្ជាក់ថា​កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​ចុះ​ពិនិត្យ​ទីតាំង​ស្នើសុំ​ជួល​ដី​រដ្ឋ​ទំហំ ៣៦,៨៧​ហិកតា រយៈពេល​ខ្លី (​ក្រោម​១៥​ឆ្នាំ​) ដើម្បី​វិនិយោគ​វារីវប្បកម្ម បង្កាត់​ពូជ​ត្រី និង​ចិញ្ចឹម​ក្តាម ស្ថិតនៅ​ឃុំ ជ្រោយ​ប្រស់ ស្រុក​កោះកុង រួចមក លោក ស្រ៊ុន ដា​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ប្រតិភូ​ក្រុមការងារ​អន្តរក្រសួង រួមជាមួយ​អាជ្ញាធរ​ខេត្តកោះកុង បាន​ចុះ​ប្រជុំ​ផ្សព្វផ្សាយ​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​ពិនិត្យ សិក្សា និង​វាយតម្លៃ​ដី​ជាក់ស្តែង​លើដី​សាធារណៈ​របស់​រដ្ឋ ក្រោយ​ទទួល​ការអនុញ្ញាត​ជាគោលការណ៍​ពី​រាជរដ្ឋាភិបាល​ក្នុង​ការជួល​ជូន​វិស័យ​ឯកជន​ក្នុងការ​វិនិយោគ លើ​គម្រោង​ចំនួន ២​ទៀត គឺ​គម្រោង​វារីវប្បកម្ម​ក្តាម​តាមបែប​ធម្មជាតិ ទំហំ​ដី ៣៦៩​ហិកតា និង​គម្រោង​សាងសង់​កំពង់ផែ​ខ្នាតតូច ទំហំ​ដី ៧.៧៦៧​ម៉ែត្រការ៉េ ស្ថិតនៅ​ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​

​ក្រោយពី​ក្រុមការងារ​អន្តរក្រសួង​បាន​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង អាជ្ញាធរខេត្ត បាន​តម្រូវ​ឲ្យ​តំណាង​ក្រុមហ៊ុន ត្រូវ​រៀបចំ​គ្រោងការ និង​ផែនការ​វិនិយោគ​ឲ្យ​បាន​រួចរាល់ និង​ត្រូវ​ស្នើសុំ​ការបោះ​បង្គោលព្រំ​ឲ្យ​បានច្បាស់លាស់ ទើប​ក្រុមការងារ​អន្តរក្រសួង នឹង​ចុះមក​ពិនិត្យ សិក្សា និង​វាយតម្លៃ​លើ​ការជួល​ដី ដែលជា​សម្បត្តិ​របស់រ​ដ្ឋ​នេះ​ម្តងទៀត ចំណែក​ស្ថាប័ន​សំខាន់​ក្នុងការ​វាយតម្លៃ​ការជួល​ដី​រដ្ឋ​នេះ​គឺជា​សមត្ថកិច្ច​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​
​តាម​ការរំពឹងទុក​ម្រោ​ង​ទាំងនេះ​នឹងចូលរួម​លើកកម្ពស់​កម្រិតជីវភាព​ប្រជាជន​មូលដ្ឋាន និង​ជា​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ចជាតិ​៕a fish koh1 a fish koh2 

​