» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8590 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698761 នាក់

១០ខែឆ្នាំ២០២៥ កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​១​លាន​នាក់ដើម្បីទាក់ទាញថែមនៅឆ្នាំ២០២៦នឹងលើកលែងទិដ្ឋាការឲ្យចិន៤ខែ

ភ្នំពេញ៖នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការចំពោះភ្ញៀវទេសចរចិន ពោលគឺគ្រាន់តែបំពេញ E-arrival Card ប៉ុណ្ណោះ។ គម្រោងសាកល្បងលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិននឹងត្រូវធ្វើឡើងរយៈពេល៤ ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។a visa china free

ការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការនេះនឹងអនុញ្ញាតឱ្យជនជាតិចិនអាចស្នាក់នៅ ក្នុងប្រទេសកម្ពុជា រយៈពេល ១៤ថ្ងៃ ដោយគ្មានការកំណត់ចំនួនដង នៃដំណើរមកកម្ពុជា។ ទាក់ទិននិងភ្ញៀវទេសចរណ៍ចិននេះដែរលោក​ហួតហាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាន​ថ្លែងឲ្យដឹងកាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥​ នៅ​ក្នុង​វេទិកា​ទេសចរណ៍​កម្ពុជា​-​ចិន ឆ្នាំ​២០២៥ ថា ក្នុង​រយៈពេល ១០​ខែ​ដំបូង នៃ​ឆ្នាំ​២០២៥ ប្រទេស​កម្ពុជា បាន​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ សរុប​ប្រមាណ​៤,៨ លាន​នាក់ ដែល​ក្នុង​នោះ​ប្រហែល ១​លាន​នាក់​ជា​ភ្ញៀវ​ទេសចរ​ចិន ។

លោក​បាន​មាន​ប្រសាសន៍​ថា វិស័យ​ទេសចរណ៍ នៅ​តែ​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​កំណើន​សេដ្ឋកិច្ចជាតិ​ឆ្ពោះទៅ​រក​ចក្ខុវិស័យ​របស់​កម្ពុជា ក្នុង​ការ​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ។លោក​បាន​ថ្លែង​ថា វិស័យ​ទេសចរណ៍​របស់​កម្ពុជា គឺ​មិន​អាច​កាត់​ផ្តាច់​ចេញពី​លំហូរ​ចូល​នៃ​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​ចិន​បាន​ទេ ។

កាលពីមុន​កូ​វី​ដ​១៩ កម្ពុជា​បាន​ទទួលភ្ញៀវ​ទេសចរ​ចិន រហូត​ដល់​២,៣ លាន​នាក់ ពោល គឺ​មាន​ចំនួន​ប្រហែល​មួយ​ភាគ​បី​នៃ​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​មក​កាន់​កម្ពុជា ។សូមបញ្ជាក់ថាសួងទេសចរណ៍សហការជាមួយស្ថានទូតចិន ប្រចាំនៅកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានរៀបចំពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» ចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ដើម្បីជំរុញការផ្លាស់ប្តូរទេសចរណ៍​ វប្បធម៌ ប្រពៃណី​ និងការរស់នៅរបស់ប្រជាពលរដ្ឋរវាងប្រទេសទាំងពីរ។

ក្រសួងទេសចរណ៍ ​ឲ្យដឹងថា៖ការរៀបចំព្រឹត្តិការណ៍នេះ ជាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដោយប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពកំណត់យកឆ្នាំ២០២៥ ជា “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»។a visa chian free