» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5342 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695513 នាក់

ទុកចិត្តពឹងឲ្យឌុបទៅឃាត់ប្ដីកុំឲ្យទៅធ្វើការឆ្ងាយ ត្រឡប់មកវិញត្រូវអ្នកឌុបចាប់រំលោភ ៣ដង

 

ខេត្តកណ្តាល៖បុរសម្នាក់ដែលមានសារធាតុញៀនក្នុងខ្លួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ពាក់ពណ្ធ័ករណីយ៍ចាប់រំលោភនារីរងគ្រោះម្នាក់ដែលត្រូវជាប្រពន្ធរបស់មិត្តភក្តិខ្លួនបានសម្រេចរហូតដល់ទៅ ៣ដង នៅក្នុងចម្ការស្វាយ ។ករណីយ៍នេះបានកើតឡើងបន្ទាប់ពីនារីរងគ្រោះបានពឹងពាក់ឲ្យជួយឌុបទៅជួបមិត្តភក្តិប្ដីដើម្បីនិយាយរឿងការងារកាលពីវេលាម៉ោង ២០និង៤០នាទី ថ្ងៃទី១០ ធ្នូ ២០២៥ នៅចំណុចចម្ការស្វាយស្ងាត់មួយកន្លែង ស្ថិតក្នុងភូមិកណ្តាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។a man rap2 

លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យឿន វឿន (ប្រុស, ៣៦ឆ្នាំ) មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ (ពិនិត្យទឹកនោមមានសារធាតុញៀន និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ១ឆ្នាំ ពីបទរក្សាទុកគ្រឿងញៀន)។ ចំណែកឯជនរងគ្រោះមានឈ្មោះ ឃ.ស (ស្រី, ១៨ឆ្នាំ) មុខរបរកសិករ មានស្រុកកំណើតនៅស្រុកបាធាយ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅជាមួយប្តីក្នុងភូមិឃុំកើតហេតុ។

លោកអធិការស្រុក បានបន្តថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានពឹងឲ្យជនសង្ស័យជិះម៉ូតូឌុបខ្លួនទៅផ្ទះឈ្មោះ ស៊ីញ (អ្នករួមការងារជាមួយប្តី) ដើម្បីទៅឃាត់កុំឲ្យហៅប្តីរបស់ខ្លួនទៅធ្វើការនៅជិតព្រំដែនវៀតណាម។ ពេលនោះជនសង្ស័យក៏យល់ព្រមជូនទៅ ហើយក្រោយពីនិយាយត្រូវរ៉ូវគ្នា ជនសង្ស័យក៏បានបបួលជនរងគ្រោះ និងឈ្មោះ ស៊ីញ ផឹកស្រាបៀរអស់ម្នាក់ ២ទៅ៣កំប៉ុង។ លុះពេលត្រឡប់មកវិញ ជនសង្ស័យបានឌុបជនរងគ្រោះធ្វើដំណើរមកដល់កន្លែងស្ងាត់ ក៏បានបត់ចូលទៅក្នុងចម្ការស្វាយ រួចធ្វើសកម្មភាពចាប់បង្ខំរំលោភសេពសន្ថវៈលើជនរងគ្រោះរហូតបានសម្រេចចំនួន ៣លើក (លើកទី១ នៅលើម៉ូតូក្បែរគល់ស្វាយ, លើកទី២ នៅក្បែរដើមចេក និងលើកទី៣ នៅក្នុងរោងចម្ការលើគ្រែឫស្សី) រួចក៏ជិះម៉ូតូគេចខ្លួនបាត់។

លោកវរសេនីយ៍ឯក រស់ ចន្ថា បានបញ្ជាក់ថា ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លា ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្ដង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភស្ត្រីរងគ្រោះពិតប្រាកដមែន។a man rap a man rap1