
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7057 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697228 នាក់
កំពត៖ស្ត្រីម្នាក់ អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើឃាត កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១២:១០នាទី នៅភូមិតាព្រុំ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ តាមសមត្ថកិច្ចក្រៅពីការធ្វើឃាតសម្ភារៈដែលបាត់បង់ រួមមាន ទូរស័ព្ទដៃចំនួន ២គ្រឿង, ក្រវិលមាស ទម្ងន់១ជី, ចិញ្ចៀនមាសទម្ងន់២ជី, ខ្សែដៃប្លាទីន១តម្លឹង និងខ្សែ ក ប្លាទីន ទម្ងន់៣ជីផងដែរ។
ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ នៅថ្ងៃទី១៣ ខែកុម្ភៈ បានអះអាងថា ករណីនេះមិនមែនជាករណីប្លន់រួចសម្លាប់ឡើយ ពោលគឺជាករណីស្នេហាត្រីកោណ។ ជាមួយគ្នា តាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ការសម្លាប់ស្ត្រីរងគ្រោះ កើតឡើងក្រោយជនដៃដល់បានរួមរ័ក្សជាមួយស្ត្រីរងគ្រោះរួច តែស្ត្រីរងគ្រោះដឹងថាបុរសជនដៃដល់មានភរិយា ក៏កើតមានជម្លោះប្រតាយប្រតប់ នឹងឈានដល់យកដំបងវាយសម្លាប់ស្ត្រីគូរកំណាន់ រួចយកទូរសព្ទ និងគ្រឿងអល្លង្ការបស់ជនរងគ្រោះជិត២តម្លឹងរត់គេចខ្លួន។
ក្រោយ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះសហការ ជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត និងខេត្តតាកែវ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានកំណត់អត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៤:៣០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើមាន ឈ្មោះ ភុំ បុត្រ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុច ភូមិត្រពាំងខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនសង្ស័យបានសារភាពថា កាលពីថ្ងៃកើតហេតុគេបានទៅរួមរ័ក្សជាមួយជនរងគ្រោះ។ បន្ទាប់មកជនរងគ្រោះបានដឹងថា ខ្លួនមានប្រពន្ធ ទើបឈានដល់ការឈ្លោះប្រកែកគ្នា ហើយខ្លួនគេក៏យកដំបងវាយទៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់ រួចប្រមូលយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រត់គេចខ្លួន។ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕