» អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​! » តើ​ជាការ​រំលោភ​សេព​សន្ធ​វ​:​ឬ​ជាការ​រៀបចំ​ផែនការ​ធ្វើ​ស៊ី​តួ​ប្រុស​? » អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចេញប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​ការអនុញ្ញាត​អ្នកបើករថយន្ត​ជនជាតិ​ចិន បើកឡាន​បុក​ចូលផ្ទះ​គេ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ » ចិន​និង​អាមេរិក អង្គុយ​ចរចា​គ្នា​នៅស្វិសរឿង​បញ្ហា​ពាណិជ្ជកម្ម ក្រោយ​ធ្វើសង្គ្រាម​ពន្ធ​យ៉ាង​កក្រើក​ » ការចិញ្ចឹម​កណ្ដូប កំពុង​រីករាយ​ដោយសារ​មាន​ទីផ្សារ​ល្អ​ » ទីតាំង​លំហែ​បៃតង​រៀបចំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចេញ​ជា​រូបរាង​នៅលើ​ភ្នំ​គូលែន » ថ្ងៃទី​៩​ឧសភា​តារាចម្រៀង Rabee និង​កីឡាករ​បាល់ទាត់​កូនកាត់​អាមេរិក​និក​ថៃ​ល​រ័ ដឹក​ដៃ​គ្នា​ចូល​រោងការ​ » សម​ត្ត​កិច្ចពង្រឹង​ការគ្រប់គ្រង​ការនាំ​ចូល​សាច់​ពី​ស្រុក​សៀម​ » ថ្នាក់ដឹកនាំ ទី​ម័​រ​ឡេ​ស្តេ​អរគុណ​សម្តេច​តេ​ជោ​ហ៊ុនសែន​សម្រាប់​ការជួយ ឲ្យ​បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​អាស៊ាន​នៅពេល​ខាងមុខ » រយៈពេល ៧​ថ្ងៃ​មាន ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី បាន​ជាង​៤​ម៉ឺន​នាក់​ » អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បានដាក់​បទបញ្ជារ ឲ្យ​មន្ត្រី​ប្រចាំការ​គ្រប់​ច្រកទ្វារ​តាម​ព្រំដែន ត្រូវ​ទប់ស្កាត់​ការនាំ​ទុរេន​ពី​វៀតណាម​មក​កម្ពុជា​ » លោក ឆ ណាក់ មេ​គយ​ច្រក​ជាំ​បាន​នឹង​កំពុង​មូល​លាភ​សក្ការ​:​ពី​ក្រុម​ឈ្មួញ​ដឹក ទំនិញគេចពន្ធ​យ៉ាង​សប្បាយ​ដៃ ? » រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ប្រកាសថា កម្ពុជា មិនទាន់មាន​ករណី​ជំងឺ​អង់​ត្រាក់​នៅឡើយ​ទេ » សង្គ្រាម​ឥណ្ឌា​ប៉ា​គិ​ស្ថាន​មាន​ជន​ស៉ី​វិល​៣១​នាក់​ស្លាប់ នៅ​ខាង​ប៉ា​គី​ស្ថាន រីឯ​៧​នាក់​ស្លាប់ នៅ​ខាង​ឥណ្ឌា » កម្ពុជា​!​ហាមឃាត់ លើ​ការ​នាំចូល​សត្វពាហនៈ និង​ផលិតផល​សាច់សត្វ ពី​ច្រកព្រំដែន​ទាំងអស់​នៃ​ប្រទេស​ថៃ​ជា​បណ្តោះអាសន្ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 776 នាក់

ម្សិលមិញ 8656 នាក់

សរុប 16621490 នាក់

តារា​លក់ទំនិញ​អន​ឡាញ​ថៃ ស្រី​នាង ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ដាក់គុក​?


ភ្នំពេញ​៖ ស្ត្រី​អ្នករកស៊ី​លក់​ផលិតផល ដែល​តែង​ផ្សាយ Live លក់​ផលិតផល​តាម Facebook បង្ហាញ​ភាព​ស៊ិ​ច​ស៊ី​(​ស្លៀកពាក់​តែ​ខោអាវ​ក្នុង​)​ដែល​អ្នកលេង​បណ្តាញ​សង្គម​ស្គាល់​ឆ្មោះ​ថៃ​ស្រី​នាង​ត្រូវបាន​កម្លាំង​នគរបាល បាន​ឃាត់ខ្លួន​នា​ល្ងាច​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ក្រោយ​ពេលដែល​ទើប​ធ្វើ​កិច្ចសន្យា​ហើយ បែរជា​ល្មើ​សនឹង​កិច្ចសន្យា និង​បន្ត​ប្រព្រឹត្ត​អំពើ​ដែល​នាយករដ្ឋមន្ត្រី​ហាមឃាត់​ម្តងទៀត និង​បាន​រិះគន់​មន្ត្រី​អាជ្ញាធរ​នៅលើ​បណ្តាញ​សង្គម Facebook ទៀតផង​។​a thai po2 

​ស្ត្រី​ស្អាតដែល​រកស៊ី​តាម​សមាអាជីវោ​តែរងគ្រោះមាន​អាយុ​៣៩​ឆ្នាំ ឈ្មោះ​ពិត វ៉ែន រចនា ហៅ ថៃ ស្រី​នាង មាន​ទីលំនៅ​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
​រឿង​ចាប់​ឃាត់ខ្លួន​នាង​មន្ត្រីជាន់ខ្ពស់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​កាសែត​ដឹងថា ក្រោយ​ស្ត្រី​រូបនេះ បាន​បង្ហោះ​សារ​រិះគន់​ចំពោះ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​នោះ ហើយ​មិន​ព្រម​ធ្វើតាម​កិច្ចសន្យា​របស់ខ្លួន។ កម្លាំង​នគរបាល​ក៏បាន​ទៅ​ឃាត់​ស្ត្រី​រូបនេះ ដើម្បី​បន្ត​ការសាកសួរ និង​ចាត់ការ​តាមផ្លូវ​ច្បាប់ចាប់ដាក់គុក?​។​

​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ​ពេលព្រឹកនាង បានធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ទទួលស្គាល់​កំ​ហុ​ស​របស់ខ្លួន ព្រមទាំង Live Video សុំទោស​ជា​សាធារណៈ​ចំពោះ​ការ ស្លៀកពាក់​របស់ខ្លួន​ក​ន្ល​ង​មក​។​​ក្នុង​កិច្ចសន្យា​របស់​ដែល ថៃ ស្រី​នា​ងា​បានធ្វើ​ជាមួយ​សម្តត​កិច្ច មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖
* នាង​ខ្ញុំ​បាន Live លក់​ផលិតផល និង​សំលៀកបំពាក់​លក់​តាម On Line រយៈពេល​កន្លងមក នាង​ខ្ញុំ​បាន​ស្លៀកពាក់​មាន​ភាព​ស៊ី​ច​ស៊ី លិច​លើ​ខើច​ក្រោម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំលៃ និង​កិ​ត្ដិ​យស​របស់​ស្ដ្រី​ខ្មែរ វប្បធម៌​ប្រពៃណីជាតិ និង​ច្បាប់​ជា​ធរមាន​
* នាង​ខ្ញុំ​សូម​សន្យា ដកចេញ​នូវ​រាល់​រូបភាព​ស៊ិ​ច​ស៊ី អាក្រាត ក្នុង Page របស់​នាង​ខ្ញុំ​ផុត​កន្លងមក​។​
* នាង​ខ្ញុំ​សូម​សន្យាថា​ឈប់​បង្ហោះ​រូបភាព ស៊ិ​ច​ស៊ី អាក្រាត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ​ទៀតឡើយ ប្រសិនជា​ថ្ងៃក្រោយ នាង​ខ្ញុំ​មិន​គោរព​តាម​កិច្ចសន្យា​ខាងលើ នាង​ខ្ញុំ​សុខចិត្ដទ​ទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់ ទាំងស្រុង ចាប់ពី​ថ្ងៃនេះ​តទៅ​។​

​សូមបញ្ជាក់ថា ថៃ ស្រី​នាង ដែល​មហាជន​តែងតែ​ឃើញ​សកម្មភាព​លក់​ផលិតផល​តាម Facebook ជាមួយ​ការ​ស្លៀកពាក់​មិន​សមរម្យ​ខ្លាំង ឬ Sexy និង​ត្រូវបាន​អ្នកលេង Facebook នាំគ្នា​រិះគន់​ខ្លាំងៗ​ឯអ្នកទិញចេះតែទិញនោះ ​កម្លាំង​សមត្ថកិច្ច នឹង​បន្ដ​ចាត់​វិធាន​ចំពោះ​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​លើ​បណ្តាញ​សង្គម Facebook ដទៃទៀត ដែល​បញ្ចេញ​សាច់ និង​កន្លែង​កេរ្តិ៍ខ្មាស​ហួសហេតុ ដើម្បី​តែ​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកទិញ​។​

​ប្រតិ​ប​ត្ដិ​ការ និង​ចំណាត់ការ​របស់​អាជ្ញាធ​រ​យ៉ាង​ដូច្នេះ ក្រោយពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​កាលពី​ថ្ងៃទី​១៧​កុម្ភៈ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី បាន​សម្តែង​ការមិនសប្បាយចិត្ត​ចំពោះ​ការផ្សាយ «Live» លក់​ផលិតផល​តាម Facebook ដែល​បញ្ចេញ​អស់​កេរ្តិ៍ខ្មាស​ដោយបាន​ប​ញ្ជា​ទៅ​ក្រសួង​ប្រៃសនីយ និង​ទូរគមនាគមន៍ ឲ្យ​បិទ​រាល់​គណនី Facebook ផ្សាយ​លក់​ផលិតផល ដែល​បញ្ចេញ​អស់​កេរ្តិ៍ខ្មាស​ទាំងនេះ ចំណែក​អ្នក​មិន​បញ្ចេញ​កេរ្តិ៍ខ្មាស់​មិន​អី​នោះទេ​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ការ Live បែបនេះ​នាំឱ្យមាន​ការបំពាន​ផ្លូវភេទ​ស្រី ក្នុងសង្គម​នាពេល​បច្ចុប្បន្ន ហើយ​អាច​នាំ​ឲ្យ​កើតមាន​ករណី ចាប់រំលោភ​ផងដែរ​។​ក្រោយពី​មាន​បំរាម​ដេ​ល​ថ្វើ​ឲ្យ​ប៉ះពាល់​មុខរបរ អ្នកនាង​ថៃ ស្រី​នាង បាន​បង្ហោះ​សារ​ត្អូ​ន​ត្អែ​ថា “​ឈឺក្បាល​ណាស់​ចង់​ផឹក​កាត់សាញ តែមាន​តា​គោក​ខ្វះ​ទឹក គិត​មេ​ចលូវ ស្តាប់​ប្រសា​ស៍ស​ម្តេច​ហើយ ចង់​ខ្យល់ មើរ​ទៅ​ត្រូវ​ដូរ​មុខរបរ​ទៀតហើយ​ខ្ញុំ​”​។​

​ថៃ ស្រី​នាង បង្ហោះ​សារ​ត្អូញត្អែរថា “​សម្តេច​អើយ​សម្តេច ជួយ​សេង​រ៉ូ​ប​ខ្ញុំ​ខ្លះទៅ យកទៅ​ទុក​ក៏បាន​ដែរ បើ​សល់​ច្រើន​ម្លឹ​ងៗ​បាន​លុយ​ឯណា​សង​គេ លោក​អើយ​លោក ឆ្កួត​ងាប់​លូវ​ហើយ​ខ្ញុំ ពេលនេះ​មានតែ​ស្រា​ទេ យល់ចិត្ត​ខ្ញុំ​”​។​គ្រាន់តែ​សារ​ប៉ុណ្ណឹង​មាន​អ្នក​ហៃអើ​ខ្លះ​ខំ​ហួច​ហៅ​ខ្យល់​ដោយ​វាយប្រហារ​នាង​ថា​ឌឺដង​ដាក់​នាយករដ្ឋមន្ត្រី​និង​ឲ្យ​ចាត់វិធានការ​។​ចឹ​ង​បាន​ថា​ស្រុក​ខ្មែរ​អា​ឡូ​វ​ខ្យលព្យុះ​ម​ថ្យ​ម​ទេ​តែ​ងំ​អា​អ្នក​ហួច​ហៅ​ខ្យល់​នឹង​ហ្ម៉​ង​!​។​តើ​ករណី​យ៍​ចឹ​ង​នាង​ត្រូវ​ជាប់គុក​ដែរ​?​។​a thai po a thai po1 a thai srey2 a thai srey