វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2542 នាក់
ម្សិលមិញ 2691 នាក់
សរុប 13066843 នាក់
ភ្នំពេញ ៖ ខ្មា.ន់កាំភ្លើងមួយក្រុមជិះឡាន២គ្រឿងមកបាញ់រះជាង ១០គ្រាប់ទៅលើទ្វារអគារខនដូSKY LINEបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង៣យប់រំលងអធ្រាត្រឈាន ចូលថ្ងៃព្រហស្បតិ៏ ទី២០ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ១៣៤ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ 7មករា រាជធានីភ្នំពេញហើយគេចខ្លួនដោយសុវត្ថិភាពមិនរំខានសមត្តកិច្ច។
រថយន្តចំនួនពីរគ្រឿងដែលពួកគេជិះមកធ្វើសកម្មភាពមានម៉ាកហ្វត( Ford)ពណ៌ស និងម៉ាកអាលផាត ពណ៌ខ្មៅដោយមិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៣៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់រថយន្តហើយខ្មា.ន់កាំ.ភ្លើងក្នុងរថយន្តហ្វត បានដកកាំភ្លើងបា.ញ់.រះជាង១០គ្រា.ប់សំដៅទៅលើអគារខនដូSKY LINE បណ្ដាលឲ្យធ្លុះធ្លា.យជាច្រើនកន្លែង តែសំណាងល្អមិនបង្កឲ្យមានអ្នក រងរបួ.ស។
ក្រោយពីបា.ញ់រះជាច្រើនគ្រា.ប់រួចមកពួកយូកូងទាំងនេះក៏បានបាចខិតប័ណ្ណជាច្រើនសន្លឹកដែលមានរូបថតមនុស្សម្នាក់និងមានអក្សរ៣សាសន៍ អក្សរចិន អក្សរវៀតណាម និងអក្សរខ្មែរប្រាប់មនុស្សក្នុងរូបឲ្យប្រយត្ន័តាមផ្លូវ នៅនឹងកន្លែងកើតហេតុ រួចក៏នាំគ្នាបើករថយន្តទៅទិសខាងកើតគិចខ្លួនបាត់ស្រមោលទៅ។ចាំមើលមើតើករណីយ៍ចំហរបង្កអសន្តិសុខភ័យខ្លាចអ្នកទេសចរណ៍ចឹងសមត្តកិច្ចចាប់បានវែកមុខរកឃើញអត់?៕