» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5943 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696114 នាក់

ទស្សនៈ៖ហ្វេសប៊ុកឈ្មោះHok Naveនិយាយពីរឿងសៀមរាបសតវត្សរ៍ទី 16 និង សៀមរាបសតវត្សរ៍ ទី 21?!

 

ភ្នំពេញ៖សំណេរក្នុងFBឈ្មោះHok Nave បានសសេរថា:នៅក្នុងប្រវត្តិសាស្ត្រខ្មែរ500 ឆ្នាំចុងក្រោយនេះ នេះគឺជាលើកទី 2 ហើយដែលខ្មែរកម្ទេចសៀម ស្រដៀងនឹងសតវត្សរ៍ទី 16 ក្នុងរាជកាលព្រះបាទ អង្គចក្រី ឬ ព្រះបាទ សុរ្យយុវរាជ កម្ទេចមេទ័ពនិងស្ដេចសៀម ព្រះបាទច្រឹងចារាជ រាជកាលនៃសម័យអយុធ្យា រាបដល់ដីឬសៀមរាបនៅក្នុងទឹកដីខ្មែរពេលដែលមកឈ្លានពានខ្មែរក្នុងសម័យអង្គរ។a hun nave 

ភាពស្រដៀងគ្នានៃការបំបាក់សៀមដល់រាប នៃសតវត្សរ៍ទី 16 និងសតវត្សរ៍ទី 21 មានដូចជា÷ទី1. កម្លាំងកងទ័ពកម្ពុជា នៅក្នុងសតវត្សរ៍ទី 16 គឺមានកម្លាំងតិចជាងសៀមជិត3ដង សៀមលើកកងទ័ពចំនួន40000នាក់មកវាយខ្មែរ ឯខ្មែរមានកងទ័ពតែ15000នាក់ ដើម្បីទប់ទល់។ ប៉ុន្តែលទ្ធផលព្រះមហាក្សត្រខ្មែរព្រះបាទសុរ្យយុវរាជ គឺកម្ទេចសៀមរាបដល់ដី ល្បីនៅក្នុងប្រវត្តិសាស្ត្រក៏បន្តបង្កើតជាឈ្មោះខេត្តសៀមរាបមកដល់សព្វថ្ងៃ។ ចំណែកសម័យសម្ដេចតេជោនិងសម្ដេចធិបតី សតវត្សរ៍ទី 21 វាយសៀមឈ្លានពានរញ្ជួយមេឃ រញ្ជួយដី បើផ្អែកលើទិន្នន័យកងទ័ពសៀមឱ្យដំណឹងមកថាមិនក្រោម11 ម៉ឺននាក់ (11 ទីតាំង ) មកប្រយុទ្ធជាមួយខ្មែរក្នុងរយៈពេល 5 ថ្ងៃ ចំណែកខ្មែរត្រៀមតែកងទ័ព 4 ម៉ឺននាក់គឺកម្លាំងទ័ពខុសគ្នាជិត 3 ដង។ ប៉ុន្តែប្រែក្លាយជាប្រវត្តិសាស្ត្រថ្មីនៃសម័យសម្ដេចធិបតី វាយសៀមដល់រាបនិងហូបកំបុកស្រូវថ្មីវ៉ៃសៀមឈ្លានពាន គឺជាប្រសាសន៍សម្ដេចតេជោ។

ទី2. កម្លាំងសាមគ្គីកម្ពុជា នៅក្នុងសតវត្សរ៍ទី 16 គឺមានកម្លាំងមិនខ្លាំងដូចកងទ័ពសៀមដែលមានស្បៀងបរិបូរណ៍ និងអាវុធយុត្តិភណ្ឌគ្រប់បែបយ៉ាងនោះទេ។ បើប្រៀបធៀបរវាងគ្នា អាចខុសគ្នាទៅដល់ 10 ដង ប៉ុន្តែប្រជាជនខ្មែរស៊ូកម្លាំងនៃការតស៊ូសាមគ្គី ជួយខំស្បៀង ជួយខំអាវុធ ជួយស្មារតីទិន្នន័យខុសគ្នា 10 ដង លែងជាបញ្ហាចម្បង ក្នុងកត្តារាងស្ទះទប់ទល់សង្គ្រាមឈ្លានពានសៀមឡើយ ហើយថែមទាំងក្លាយទៅជាជញ្ជាំងដ៏រឹងមាំ រារាំងសៀមឈ្លានពានថែមទៀត។ ចំណែកដល់សម័យសតវត្សរ៍ទី21 សម័យសម្ដេចតេជោនិងសម្ដេចធិបតី រឿងអ្វីៗ នៃទិន្នន័យ នៃសព្វាវុធនិងសេដ្ឋកិច្ច រវាងខ្មែរ-សៀម គឺខុសគ្នាជិត10 ដងដូចគ្នា។ ប៉ុន្តែកម្ពុជាយើងក៏មានការចូលរួមជាមួយប្រជាពលរដ្ឋ ជួយផ្គត់ផ្គង់ អាវក្រោះសម្ភារៈ និងស្បៀងអាហារជាកត្តារួមផ្សំ ខ្មែរមិនខ្វះអ្វីនៅក្នុងពេលដែលប្រយុទ្ធ។

សរុបជារួមមានផ្នែកច្រើនទៀត ដែលស្រដៀងគ្នារវាងសង្គ្រាមសៀមឈ្លានពានក្នុងសតវត្សរ៍ទី16 និងសតវត្សរ៍ទី 21 ប៉ុន្តែខ្ញុំសុំលើកតែ2 ចំណុច គឺភាពខុសគ្នានៃចំនួនកងទ័ពប្រយុទ្ធនិងភាពខុសគ្នារវាងអាវុធនិងស្បៀង ពីមុនមកយើងមានស្ដេចខ្មែរនិងមេទ័ពខ្មែរ ដែលពូកែក្បួនសឹក ប៉ុន្តែនៅពេលសព្វថ្ងៃ យើងក៏មានសម្ដេចតេជោនិងសម្ដេចធិបតី មេទ័ពល្បីៗជាច្រើននាក់ ទើបដឹកនាំកងទ័ពខ្នែរឈ្នះសៀមឈ្លានពាន ដែលសត្រូវមានកម្លាំងខ្លាំងជាងយើងជិត3ដង។ បំបាក់សៀមរាបដល់ដីឬហូបអំបុកស្រូវថ្មីវ៉ៃសៀមឈ្លានពានរត់និងស្លាប់រាប់រយនាក់។ ទើបខ្ញុំថា យើងកំពុងតែបន្តពីឈាមអ្នកកសាងអង្គរ នគររុងរឿងគឺពឹងផ្អែកលើថ្នាក់ដឹកនាំជាតិនិងការចូលរួមរបស់ប្រជាពលរដ្ឋ។ ឥឡូវយើងកំណត់ដឹងចំណុចខ្មែរយើងខ្លាំងជាអ្វី? តើហេតុអ្វីក៏យើងឈ្នះសៀមក្នុងសង្គ្រាមឈ្លានពានខ្មែរ លើកទី 2 ? គឺជាកម្លាំងសាមគ្គី ដែលគ្មានអ្វីបំបែកបំបាក់បាន ទើបយើងទទួលបាននៅជ័យជំនះដ៏ធំ គឺឈ្មោះថា សៀមរាបសតវត្សរ៍ទី 21។

បើតាមសំណេរចឹងតើអាចជាមូលហេតុដែលនាំឲ្យសម្តេចតេជោកាលពីថ្ង្ងៃទី២៦មិថុនាទៅឈរជេរថៃនៅព្រុំដែរអស់៣ម៉ោងនៅព្រុំដែនដែរឬអត់?។ព្រោះថាបន្ទាប់ពីការព្រលះលោកថាក់ស៊ីនអស់៣ម៉ោងនិងប្រកាសទទួលធ្វើជាអគ្គភស្តុភាកងទព័នៅថ្ងៃទី២៦មិថុនាបន្ទាប់មកការទម្លាយសារសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃលោកស្រីអ៊ុងអ៊ីន(ប៉ៃតងតាន)ដែលមកសុំចរចារនាថ្ងៃទី១៥កក្កដាមកការផ្ទុះអាវុធបង្កឡើងដោយទាហ៊ានសៀមក៏បានកើតឡើងថ្ងៃ២៤កក្កដាបង្កើតសង្គ្រាមកម្ពុជាថៃ៥ថ្ងៃ។ទាល់តែមានការអន្តរាគមន៍ពីប្រធានាធិបតីអាមរិកនិងប្រធានអាស៊ានលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានឈប់វ៉ៃត្រឺមកណ្តាលអទ្រាធថ្ងៃទី២៨កក្កដា។

ឡូវនេះសង្គ្រាមបានផ្ទុះឡើងជាថ្មីនាថ្ងៃទី៧ធ្នូបន្ទាប់ពីមានសេចក្តីថ្លែងការសន្តិភាពកម្ពុជាថៃ២៦តុលានៅកូឡាឡាំពួមានម៉ាឡេស៊ីនិងអាមេរិកជាសាក្សី។ម្តងនេះថៃវាបានបើកសមរភូមិតាមបណ្តោយព្រុំដែនជិត៨០០គីឡូម៉ែត្រតាំងពីមុំបីខេត្តព្រះវិហ៊ាររហូតដល់កោះកុង១១សមរភូមិហើយសង្គ្រាមឈ្លានពាននិងបន្តយូទៀតដោយសាររដ្ឋាភិបាលថៃលែងមានសិទ្ធទទួលខុសត្រូវជាមួយអាមេរិកសម្រាប់ការអនុវត្តសេចក្តីថ្លែងការណ៍សន្តិភាព២៦តុលា។ករណីនេះបើតាមសំណេរហ្វេសប៊ុកHok Naveវិញសង្គ្រាមប៉ុណ្ណឹងគ្មានគ្មានបញ្ហាទេកម្ពុជានឹងបំបាក់ទព័ថៃបាន!។ប្រាវ៉ូ!a hun nave1 a hun nave2