» ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ » បន្ទាប់មានផែនការកែទម្រង់ទារពន្ធពីមេគយធំភ្នាក់ងារ​គយ​ច្រកត្រពាំងស្រែរួមទាំងជនស៊ីវិលផងនោះ ដើរកោសរូស​ទារ​លុយ​ថ្លៃ​បាយ ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​..! » បន្ទាប់ពីផ្ទុះរៀងបាត់លុយ៣០លានរៀលក្រសួងអប់រំសម្រេចផ្លាស់នាយកវិទ្យាល័យ ជាសុីមតាកែវ ឲ្យទៅលេងហ្វេសប៊ុកនៅមន្ទីរ » ឡានដឹកសាំងធុនធំមួយគ្រឿងនៅថៃផ្ទុះលាន់សូរដូចរ-ន្ទះសម្លាប់កម្មករម្នាក់នៅនឹងកន្លែង » នាវាមុជទឹកអាមេរិក បាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅក្បែរប្រទេសស្រីលង្កា ស្លាប់នាវិកជិត ៩០នាក់រដ្ឋមន្ត្រីការពារថជាតិអ៊ីរ៉ងព្រមាន! » ១ខែកុម្ភៈដែលជារដូវចូលឆ្នាំចិនយួនមានគ្រោះអគ្គិភ័យកើតឡើងជិត​១០០ករណី នៅទូទាំងប្រទេស » ឃាត់ខ្លួនអ្នកលក់ចែកចាយបារីអេឡិចត្រូនិច១នាក់ ដកហូតបារីអេឡិចត្រូនិចបាន៩១ប្រអប់ » វត្តមានអង្គទូត និងព័ត៌មានអន្តរជាតិនានានៅព្រំដែន គឺជាសាក្សី ជំរុញទៅរកដំណោះស្រាយដោយសន្តិវិធី » អង្គការ PCL បញ្ជាក់ថា ៖ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងមួយមិនអាចទទួលយកបាន!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6852 នាក់

ម្សិលមិញ 8146 នាក់

សរុប 18735184 នាក់

បេក្ខជន​នាយករដ្ឋមន្ត្រី​គណបក្ស​ប្រជាជន​ជួប​គ្រូបង្រៀន​ក្នុង​រាជធានី​

 

​ភ្នំពេញ​៖ លោក​ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​ថ្នាក់កណ្តាល បាន​ថ្លែងថា ការវិនិយោគ​លើ​គ្រូបង្រៀន គឺ​ដើម្បី​ធ្វើឱ្យ​ប្រទេសជាតិ​កាន់តែ​រីកចម្រើន​រឹងមាំ និង​ម្ចាស់ការ​។​a hunmanet teacher1 

​នៅ​ពិធី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា តាម​វិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និង​ម​ត្តេ​យ្យ​សិក្សា ជុំវិញ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា​នេះ​លោក ហ៊ុន ម៉ា​ណែ​តបេក្ខជននាយករដ្ឋមន្ត្រី បានលើកឡើង​បន្ថែមថា “​ស្រប​នឹង​ទស្សន​វិស័យនេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​គិតគូរ​យកចិត្ត​ទុកដាក់​ខ្ពស់ និង​ចាត់​វិស័យ​អប់រំ​ជា​វិស័យ​ស្នូល​ចម្បង​មួយ​នៅក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស ហើយ​គោលនយោបាយ​ដែល​បាន​ដាក់ចេញ​កន្លងមក គឺ​តែង​បាន​ផ្តោតលើ​ការលើកកម្ពស់​ជីវភាព​រស់នៅ និង​ការលើកទឹកចិត្ត​តាមរយៈ​ការ​ផ្តល់នូវ​អត្ថប្រយោជន៍​ផ្នែក​សុខមាលភាព​សង្គម​ផ្សេងៗ​ជាប់​ជាប្រចាំ​ចំពោះ​លោកគ្រូ​អ្នកគ្រូ ដែល​ត្រូវមាន​អ​ម្រែ​ក​ក្នុង​ការបន្ត​ខិតខំ​ពង្រឹង និង​អភិវឌ្ឍ​សមត្ថភាព​បន្ថែមទៀត ដើម្បី​ចែករំលែក​ដល់​សិស្សានុសិស្ស​។​”

​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​អរគុណ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ដែល​បានរៀបចំ​កម្មវិធី​ជួបជុំ​ប្រកបដោយ​អត្ថន័យ និង​ភាពសប្បាយ​រីករាយ ក្នុង​លក្ខណៈ​ជា​មហា​គ្រួសារ​ដ៏​ធំ​មួយ​ជាមួយនឹង​សមាជិក សមាជិកា​ជាង ៣,៥០០ អញ្ជើញ​មកពី​គ្រឹះស្ថានសិក្សា​ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​ក្នុង​បរិបទ​ក្រោយ​ពេលដែល សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទើបបាន​សម្រេច​លើកលែង​កាតព្វកិច្ច​ការពាក់​ម៉ាស់​នៅតាម​កន្លែង​ទីសាធារណៈ​ជាទី​លំហ ឬ​កន្លែង​ដែលមាន​ចរន្ត​ខ្យល់​ចេញចូល​ល្អ នៅ​ទូទាំងប្រទេស រួម​ជាមួយនឹង​ការបន្ត​ជំរុញ​ការចូលរួម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជម្រុញ​ឱ្យបាន​គ្រប់ៗ​គ្នា ក្នុង​គោលដៅ​ដើម្បី​បន្ត​ធានា​នូវ​និរន្ត​ភាព​នៃ​បង្កើន​ភាពស៊ាំ​សហគមន៍​ឱ្យ​កាន់តែ​រឹងមាំ​។ ទាំងអស់នេះ ក៏បាន​បង្ហាញ​ផងដែរ​អំពី​ការវិវត្ត​វិជ្ជមាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ទំនុកចិត្ត​ខ្ពស់​នៃ​ស្ថានការណ៍​គ្រប់គ្រង​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់ថា លោកគ្រូ​អ្នកគ្រូ គឺជា​មូលធន​មនុស្ស​ដ៏​សំខាន់បំផុត ដែល​សំបូរហូរហៀរ​ទៅដោយ​បណ្តុំ​គំនិត ចំណេះដឹង និង​គុណធម៌​ប្រកបដោយ​កិត្តិយស​ខ្ពង់ខ្ពស់ និង​គឺជា​អ្នកដើរ​តួនាទី​ស្នូល​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​តាំងពី​កុមារ​រហូតដល់​ធំ​ពេញវ័យ តាមរយៈ​ការបង្ហាត់បង្រៀន​បណ្តុះ​សមត្ថភាព និង​ការចែករំលែក​ចំណេះវិជ្ជា រួមជាមួយ​ការអប់រំ​ផ្នែក​សីលធម៌ គុណធម៌ ឱ្យ​ក្លាយជា​ទំពាំង​ស្នង​ប្ញ​ស្សី ឱ្យក្លាយ​ទៅជា​សិស្ស​ល្អ​នៅក្នុង​សាលារៀន ជា​កូន​ល្អ​នៅក្នុង​គ្រួសារ និង​ជា​ពលរដ្ឋ​ល្អ​ដែលមាន​ម​ហិ​ច្ឆិ​តា​ចង់បាន​ការអភិវឌ្ឍ​ចំណេះដឹង និង​ការរីកចម្រើន​ជឿនលឿន​របស់​សង្គមជាតិ​។ នៅពេល​សំបូរ​ដោយ​ធនធានមនុស្ស​ខ្លាំង នោះ​ប្រទេសជាតិ​នឹង​ខ្លាំង និង​ប្រកបដោយ​ភាពម្ចាស់ការ​រឹងមាំ​លើ​គ្រប់​វិស័យ​។​​លោក ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​ទៀតថា គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​តែមួយគត់​ដែល​បាន​ដឹកនាំ​កសាង និង​អភិវឌ្ឍ​ប្រទេស សម្រេច​សមិទ្ធផល​ធំៗ​ច្រើនជាងគេ​បំផុត ដោយ​ឈរលើ​គោលការណ៍ “​អ្វីៗ​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​”​។a hun manet teacher a hunmanet teacher