» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7116 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697287 នាក់

ខួប​ទី​៧២​នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​​អង្គការ​សង្គម​ស៊ឺ​វិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​គោរព​កាតព្វកិច្ច​ការពារ​សិទ្ធមនុស្ស​តែ​មេ​សិទ្ធមនុស្ស​ថា​ល្អ​ហើយ​!


​ភ្នំពេញ​៖​ឱកាស​ខួប​ទី​៧២​នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ​(​ឆ្នាំ​២០២០)​អង្គការ​សង្គម​ស៊ីវិល​ទាំង​៦៧​បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស​និង​កាតព្វកិច្ច​សិទ្ធិមនុស្ស ។​a human right 

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​បាន​ជួបប្រជុំគ្នា​ដោយ​មនុស្ស​ចំនួន​តិចតួច​នៅ​អង្គ​ការសង់​ត្រា​ល់​។​អង្គការ​សង្គម​ស៊ីវិល​ទាំង​៦៧​បាន​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​ឆន្ទៈ​ក្នុងការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​និង​ការអភិវឌ្ឍ​ច្បាប់រួម​មានច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​ការធ្វើ​វិសោធនកម្ម​ច្បាប់​មាត្រា​មួយចំនួន​នៃ​ច្បាប់​ស្តីពី​សហជីព​ច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ​សេចក្តីព្រាងច្បាប់​អនុក្រឹត្យ​ស្តីអំពី​ការបង្កើត​ច្រកទ្វារ​អ៊ី​ន​ធឺ​ណែ​ត​ជាតិ និង​សេចក្តីព្រាងច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​។​បន្ថែម​ពីនេះ​ដែរ​អង្គការ​ស៊ីវិល​ទាំង​៦៧ យល់ឃើញថា​សេរីភាព​មូលដ្ឋាន​ដែរ​មានដូចជា សេរីភាព​នៃ​ការបញ្ចេញមតិ ការជួបជុំ​ដោយ​សន្តិវិធី និង​ចងក្រង​សហគម​នៅតែ​កំពុង​បន្ត​រង​ការរំលោភបំពាន​ធ្ងន់ធ្ងរ​ដែលជា​ការ​លំ​អាន​គួរ​ឲ្យ​ព្រួយបារម្ភ​នៅ​កម្ពុជា នៅ​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ​។

សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​(​ខេ​ម​បូ​ចា​) ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​គោរព​ដល់​តួនាទី​របស់​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ដោយ​បញ្ឈប់​រាល់​ការវាយប្រហារ ធ្វើទុក្ខបុកម្នេញ​និង​ដោះលែង​អ្នកសារព័ត៌មាន​ដែល​កំពុង​ជាប់ពន្ធនាគារ​ដោយសារ​ការអនុវត្ត​នូវ​វិជ្ជាជីវៈ​ខ្លួន​។ លើសពីនេះ​ខេ​ម​បូ​ចា​ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធានា​ដល់​សុវត្ថិភាព​និង​សន្តិសុខ​ដល់​អ្នកសារព័ត៌មាន ជាពិសេស​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​១៩​ដើម្បីឱ្យ​ពួកគេ​អាចអនុវត្ត​សិទ្ធិសេរីភាព​របស់​ពួកគេ​ប្រកបដោយ​វិជ្ជាជីវៈ​និង​សុវត្ថិភាព​។ បើតាម​សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ (IFJ) បានប្រកាសថា មាន​អ្នកសារព័ត៌មាន​៤២​នាក់ រង​ការសម្លាប់ ពេល​កំពុង​បំពេញការងារ​នៅក្នុង​ឆ្នាំ​២០២០​។ ជាមួយគ្នានេះ​មាន​អ្នកសារព័ត៌មាន​២៣៥​នាក់ ត្រូវ​ជាប់ឃុំ​ផងដែរ​។​

​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រាជរដ្ឋាភិបាល លោក កែវ រ៉េមី បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា​ជា​ប្រទេស​ដែលមាន​ស្ថានភាព​សិទ្ធិមនុស្ស​ឈានមុខ ទាំង​នៅក្នុង​តំបន់​និង​អាស៊ាន​។ លោក កែវ រ៉េមី បាន​អះអាងថា រដ្ឋាភិបាល​បាន​ប្តេជ្ញាចិត្ត​និង​កំពុង​ប្រតិបត្តិ​ដោយ​យកចិត្តទុកដាក់​ក្នុងការ​លើកកម្ពស់​សិទ្ធិ​មនុស្ស និង​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។

​ប្រធាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​លោក​កឹម សុខា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថ្ងៃទី​១០​ខែធ្នូ​ក៏បាន​ចេញ​សារ​អបអរសាទរ​ខួប​លើក​ទី​៧២​នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ​។​លោក​កឹម​សុខា​ក៏បាន​អំពាវនាវ​ឱ្យ​អ្នកមានអំណាច​នៅ​កម្ពុជា​ចូលរួម​លើកស្ទួយ​និង​គោរព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​។​«​សិទ្ធិមនុស្ស​ជា​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​ដែលមាន​ពី​កំណើត​គឺជា​គុណ​តម្លៃ​សកល​»​នេះ​គឺជា​ការបញ្ជាក់​របស់លោក​កឹម​សុខា​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃទី​១០​ខែធ្នូ​នេះ​។

សូម​រំ​ព្ញ​ក​ជូន​ថា កាលពី​ខែសីហា​ឆ្នាំ​២០២០ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​លុបចោល ទិវា​មនុស្ស​អន្តរជាតិ​១០​ធ្នូ ចេញពី​ថ្ងៃ​ឈប់សម្រាក​ជាតិ​ជា​ផ្លូវការ ដែល​ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ចេញមក​ប្រតិកម្ម​សេចក្តីសម្រេច​នេះ​ជាការ​រារាំង​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ប្រារព្ធ​ពិធី អាច​ភ្លេច​ពី​និយមន័យ​នៃ​សិទ្ធិសេរីភាព បាត់បង់​ឱកាស​ក្នុងការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​ក្នុងសង្គម និង​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​៕a kem sokha a keo meet1 a jour1 

​