» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8585 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698756 នាក់

លោក​សុខ​ឥ​សាន្ត​ថា​អ្នក​ថា​មាន​រដូវ​ចាប់​និង​រដូវ​ដោះលែង​គឺ​និយាយ​អត់​ដឹង​ខ្យល់​?!​មា​ជ​សុវណ្ណ​រ៉ា​ចូល​គណបក្ស​ប្រជាជន​?

 

​ភ្នំពេញ​៖ លោក សុខ ឥសាន​អ្នក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​បាន បាន​ព្រមាន​នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨​ដោយ​ចាត់ទុក អ្នក​និយាយថា នៅ​កម្ពុ​ជាមាន​រដូវ​កាល​ចាប់​ឃុំឃាំង និង​រដូវ​កាល​ដោះលែង​ជា​ចេតនា​ដាក់បន្ទុក មកលើ​រាជរដ្ឋាភិបាល​រៀបចំ​ផែនការ​។​a meach1 

​លោក​សុខ​ឥ​សាន្ត​ថា​៖ «​ការចាប់​ជនល្មើស និង​ការដោះលែង​ទណ្ឌិត​គ្មាន​រដូវ​កាល​នោះទេ​»​។ លោក​សួរថា​«​អ្វី​ទៅជា​រដូវ​ចាប់ និង​រដូវ​ដោះលែង​។ តាម​ការពិត​ជាក់ស្តែង​នៅ​កម្ពុជា ក៏ដូចជា​នៅតាម​បណ្តា​ប្រទេស​លេ​ី​ពិភពលោក ការ​ចាប់ចង និង​ការដោះលែង​ជនល្មើស​ច្បាប់ គ្មាន​រដូវ​ទេ ឲ្យ​តែ​ពេលណា​ប្រព្រឹត្ត​ល្មើសច្បាប់​ខុសច្បាប់ នោះ​ជន ល្មើសច្បាប់​នឹងត្រូវ​ចាប់ខ្លួន​ជាមិនខាន​»​។​

​លោក​សុខ​ឥ​សាន្ត​ពន្យល់ថា ការដោះលែង​ជនជាប់ចោទ និង​ទណ្ឌិត ក៏​ដូច្នេះ​ដែរ គ្មាន​រដូវ​កាល​ទេ វា​អាស្រ័យ​លើ​សាច់រឿង​របស់​សាមីជន និង​ករណី​នីមួយៗ​។ ដូច្នេះ​ការដែល​និយាយថា មាន​រដូវ​ចាប់ និង​រដូវ​ដោះលែង​នោះ ហាក់ដូច​ជាមាន​ចេតនា​ចោទថា ជា​ផែនការ​ចាប់ចង និង​ដោះលែង​ដោយ​មិន​ផ្អែកលើ​បញ្ហា​បទល្មើស និង​នីតិវិធី​របស់​ស្ថាប័ន​តុលាការ​ទាល់តែសោះ​។ ហេតុនេះ មុននឹង​និយាយស្តី សូម​ស្នើ​អ្នក​ដែលមាន​សិទ្ធិ​និយាយ​មេត្តា​ពិចារណា​ផង កុំ​ចេះតែ​ពឺត​ទាំង​មិនដឹងខ្យល់​នោះ​។​​ការលើកឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​គឹ​បន្ទាប់ពី​មានការ​ដោះលែង​ផ្ទួនៗ​គ្នា​ទាន់ហន់​នូវ​អ្នកទោស​មួយចំនួន ដូចជា​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ អ្នកនយោបាយ អ្នក​សារ​ព័ត​មាន សកម្មជន​ដីធ្លី ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។​

​ដោយឡែក​សម្រាប់​លោក មា​ជ សុវណ្ណារ៉ា អតីតមន្ត្រី​ជាន់ខ្ពស់​អតីទ គណបក្ស​សង្គ្រោះ ជាតិ​ពេល​ចេញពី​គុក​ជាមួយ​សកម្មជន​១១​នាក់​ទៀត បានប្រកាសថា នឹងធ្វើ​នយោបាយ​ជាមួយ​កូនប្រុស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា​រួមមាន​៖ លោក ហ៊ុន ម៉ា​ណែ​ត , លោក ហ៊ុន ម៉ា​នី , លោក ហ៊ុន ម៉ានិត ដើម្បី​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​សុខសន្ដិភាព និង​មានការ​អភិវឌ្ឍ ខណៈ​លោក​អះអាងថា មិនមាន​អ្នក ណា​មក​ទិញ​ខ្លួន​លោក​ឡើយ​។​ “​ខ្ញុំ​ត្រូវធ្វើ​នយោបាយ​បន្ដទៀត ព្រោះ​ខ្ញុំ​ជាប់គុក​ដោយសារ​ហេតុផល នយោបាយ រឿង​អី​ដែល​ខ្ញុំ​រត់ចោលស្រុក​អី​ណា​ទៀត ខ្ញុំ​ត្រូវធ្វើ​នយោបាយ តែ​ខ្ញុំ​ត្រូវធ្វើ​ជាមួយនឹង​អ្នក ជំនាន់​ក្រោយ​គឺ ហ៊ុន ម៉ា​ណែ​ត , ហ៊ុន ម៉ានិត , ហ៊ុន ម៉ា​នី ធ្វើ​ជាមួយគ្នា​”​។​

​លោក​មានជំនឿថា អ្នក​ទាំង​៣​នឹង​បន្ដវេន​ពីស​ម្ដេច ដោយសារ​កូន​សម្ដេច​សុទ្ធតែ​បញ្ចប់​ថ្នាក់បណ្ឌិត ដូច្នេះ​ការងារ​ទាំងនេះ​ត្រូវ​ជាមួយគ្នា ។ លោក​បញ្ជាក់ថា មិនមាន​អ្នកណា មក​ទិញ​ខ្លួន​លោក​ឲ្យ​មក ចូលរួម​ជាមួយ​គណបក្ស​កាន់អំណាច​ទេ គឺ​លោក​ធ្វើ​នយោបាយ ដើម្បី​ឯកភាព​ជាតិ​ជាមួយគ្នា​។ លោក​ប្រឆាំង​តែ​គោលនយោបាយ តែ​មិន​ប្រឆាំង ខ្មែរ​សម្លាប់​ខ្មែរ​គ្នាឯង​ឡើយ ដូច​សម័យ​ប៉ុលពត​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​។​​លោក មា​ជ សុវណ្ណារ៉ា ក៏មាន​សេចក្ដី​សង្ឃឹមថា សម្ដេច​តេ​ជោ ហ៊ុន សែន និង លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​ពិភាក្សាគ្នា ដើម្បី​ស្ថានការណ៍​នយោបាយ កាន់តែ​ត្រជាក់​បន្ថែមទៀត ។a sok eysan 


​