
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8786 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698957 នាក់
ភ្នំពេញ៖នៅថ្ងៃទី៣ធ្នូនេះ ធនាគារជាតិនៃកម្ពុជាបានប្រកាសពីការដកហូតអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយ វ័ន ផេ។ តាមរយៈសេចក្តីសម្រេចនេះ ធនាគារកណ្តាលកម្ពុជាក៏បានកំណត់ថា រាល់កាតព្វកិច្ចទូទាត់ជូនម្ចាស់បំណុល ដែលក្នុងនោះរួមមានអតិថិជនផងដែរ របស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយ វ័ន ផេ ត្រូវបានបំពេញកាតព្វកិច្ចជម្រះបញ្ជីរំលាយគ្រឹះស្ថានចប់សព្វគ្រប់ ស្របតាមនីតិវិធីច្បាប់។គេមិនដឹងថាតើធនាគាជាតិមានបង្កកទ្រពយសម្បត្តិក្រុមហ៊ុនហួយវន័ផែដើម្បីទុកសងអតិថិជនដែរឬអត់នោះទេ?។
គួរដឹងថា ក្រុមហ៊ុន ហួយវ័ន ផេ នេះជាផ្នែកមួយនៃក្រុមហ៊ុន ហួយវ័ន (Huione) របស់លោក ហ៊ុន តូ ដែលរងការចោទប្រកាន់ ជាបន្តបន្ទាប់ ពីសហគមន៍អន្តរជាតិ ពីបទ
ពាក់ព័ន្ធការរកស៊ីទីផ្សារអនឡាញខ្មៅងងឹតនៅតំបន់អាស៊ីអាគ្នេយ៍ដូចជា ឆបោកអនឡាញ ជួញដូរមនុស្ស និងលាងលុយកកខ្វក់ជាដើម។ ក្នុងសេចក្តីប្រកាសនៅថ្ងៃទី៣ធ្នូដដែលនេះ ធនាគារជាតិនៃកម្ពុជាបានសង្កេតឃើញថា កម្ពុជាមានការចរាចរ ទិញ លក់ ឬទូទាត់ទ្រព្យសកម្មគ្រីបតូ ដែលផ្ទុយពីច្បាប់។ សកម្មភាពនេះត្រូវបានធនាគារជាតិបារម្ភថា នឹងអាចបង្កហានិភ័យដល់ប្រព័ន្ធធនាគារនៅកម្ពុជា និងសាធារណៈជន។ គិតត្រឹមពេលនេះ ធនាគារជាតិនៃកម្ពុជា មិនទាន់មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាមួយ ដែលទទួលបានការអនុញ្ញាតក្នុងការផ្តល់សេវាកម្មពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូនៅឡើយទេ។
សូមបញ្ជាក់ថា៖ក្រុមហ៊ុន ហួយវ័ន ផេ ដែលមានទីតាំងនៅរាជធានីភ្នំពេញ បានប្រកាសនៅថ្ងៃទី១ ខែធ្នូ នេះអំពីការផ្អាកសេវាកម្មបណ្ដោះអាសន្ន របស់ហាង និងការិយាល័យសេវាកម្មទាំងអស់របស់ក្រុមហ៊ុន ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៥ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៦។ ទោះជាយ៉ាងណា ក្រុមហ៊ុនបានបញ្ជាក់ថា ដើម្បីធានាសុវត្ថិភាពប្រាក់របស់អតិថិជន បន្ទាប់ពីការវាយតម្លៃរួច ក្រុមហ៊ុននឹងសម្រេចអនុវត្តវិធានការពន្យារការដកប្រាក់ជាដំណាក់កាល។
ទោះជាបែបនេះក្ដី ការផ្អាកសេវាកម្មនេះ បានធ្វើឱ្យអតិថិជន ខ្មែរ និងបរទេសជាច្រើននាក់ បានមកប្រមូលផ្តុំគ្នា នៅពីមុខក្រុមហ៊ុន ដើម្បីដកសាច់ប្រាក់ពីក្នុងគណនី។ អតិថិជនរបស់ក្រុមហ៊ុន ហួយវ័ន ផេ ភាគច្រើន គឺជាប្រតិបត្តិការ ឬអាជីវករ រកស៊ីផ្ទេរ និងប្ដូរប្រាក់ពីរូបិយប័ណ្ណបរទេស ទៅជារូបិយប័ណ្ណ អេឡិចត្រូនិក ឬគ្រីបតូ (Crypto) និងមួយចំនួនទៀត គឺជាអ្នកបម្រើសេវាកម្មបកប្រែភាសាចិន និងសេវាកម្មផ្សេងៗ ដែលទទួលបានប្រាក់កម្រៃ ដែលគេផ្ទេរចូលទៅក្នុងប្រព័ន្ធគណនីរបស់ក្រុមហ៊ុន ហួយវ័ន ផេ។
ធនាគារជាតិនៃកម្ពុជា បានដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ បន្ទាប់ពីរតនាគារសហរដ្ឋអាមេរិករកឃើញថា ក្រុមហ៊ុននេះ មានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការទូទាត់លាងលុយកខ្វក់រាប់សិបពាន់លានដុល្លារ ឱ្យក្រុមសង្គមងងឹត ឬក្រុមឆបោកតាមអ៊ីនធឺណិត (Cyber Scam) ដ៏ល្បីល្បាញ។
អតិថិជន របស់ក្រុមហ៊ុន ហួយវ័ន ផេ បានអះអាងថា ក្រោយការដកហូតអាជ្ញាប័ណ្ណនេះ កម្មវិធីផ្ទេរសាច់ប្រាក់របស់ក្រុមហ៊ុន នៅលើទូរស័ព្ទដៃ និងប្រព័ន្ធប្រតិបត្តិការ ភ្ជាប់ទៅកាន់ធនាគារក្នុងស្រុកផ្សេងទៀតបានឈប់ដំណើរការ។ បញ្ហានេះ បានធ្វើឱ្យអតិថិជន ដែលមានលុយរូបិយប័ណ្ណ និងគ្រីបតូ នៅក្រុមហ៊ុន ហួយវ័ន ផេ បាននាំគ្នាសម្រុកទៅដក ឬផ្ទេរចេញ រហូតក្រុមហ៊ុន បានប្រកាសផ្អាកសេវាកម្មបណ្ដោះអាសន្ន។