» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4899 នាក់

ម្សិលមិញ 5667 នាក់

សរុប 18743925 នាក់

អាមេរិក​នៅតែ​ជាទី​ផ្សារ​ធំ​សម្រាប់​កម្ពុជា​មានតម្លៃ​ជាង​៨​ពាន់​លាន​ដុល្លារ​

 

​ភ្នំពេញ​៖ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក មានតម្លៃ​ទឹកប្រាក់​សរុប​ប្រមាណ ៩.១៥៨​លាន​ដុល្លារ នៅ​ឆ្នាំ ២០២១ បាន​កើនឡើង​រហូតដល់ ៣២,៦២​ភាគរយ ពី​ចំនួន​ទឹកប្រាក់ ៦.៩០៥​លាន​ដុល្លារ នៅ​ឆ្នាំ ២០២០​។a cam usa

តាម​ការចេញ​ផ​ក្សាយ​ដោយ​ក្រសួងពាណិជ្ជកម្ម​សហរ​ដ្ឋ​អាមេរិក នៅ​ថ្ងៃទី ៨​ខែ កុម្ភៈ ឆ្នាំ ២០២២​បាន​ឲ្យ​ដឹងថា​៖​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​បែបនេះ បន្ទាប់​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា បាន និង​កំពុង​ងើបឡើង​វិញ​ជា​បណ្តើរៗ គ្រា​ដែល​រាជរដ្ឋាភិបាល​គ្រប់គ្រង​ស្ថានភាព​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​កាន់តែ​បានល្អ ជាមួយនឹង​ការចាក់​វ៉ា​ក់​សាំ​ជូន​ប្រជាពលរដ្ឋ​បាន​ជាង ៩០​ភាគរយ នៃ​ប្រជាពលរដ្ឋ​សរុប​ទូទាំងប្រទេស​។​

​ទិន្នន័យ​ដដែល​បានបង្ហាញ​ទៀតថា ការនាំចេញ​របស់​កម្ពុ​ជា ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ មានតម្លៃ​ទឹកប្រាក់ ៨.៧៤៥​លាន​ដុល្លារ បាន​កើនឡើង ៣៣,២៦​ភាគរយ​។ ចំណែក​ការនាំ​ចូល​របស់​កម្ពុជា ត្រឡប់​មកពី​សហរដ្ឋ​អាមេរិក​មកវិញ​នៅក្នុង​អំឡុងពេល​តែមួយ​នេះ មានតម្លៃ​ទឹកប្រាក់ ៤១៣​លាន​ដុល្លារ បាន​កើនឡើង ២០,៤០​ភាគរយ​។​មុខទំនិញ​ដែល​នាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក​ភាគច្រើន​លើសលុប​ជា​ផលិត ផល​វាយ​ន​ភណ្ឌ​កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និង​កាបូប​សម្រាប់​ធ្វើដំណើរ​។ ចំណែក​មុខទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំចូល​ពី​សហរដ្ឋអាមេរិក​មានដូចជា គ្រឿង​អេ​ឡិ​ត​ត្រូ​និក យានយន្ត គ្រឿងចក្រ ឱសថ និង​បរិក្ខា​ពេទ្យ​ជាដើម​។​​សហរដ្ឋអាមេរិក គឺជា​ទីផ្សារ​នាំចេញ​ទំនិញ​ធំ​បំផុត​បស់​កម្ពុជា នាពេល​បច្ចុប្បន្ន ដែល​បាន​វ៉ា​ឈ្នះ​ទីផ្សារ​សហភាព​អឺរ៉ុប ដែល​បាន​ធ្លាក់​មក​នៅ​លំដាប់​ទី​ពីរ​វិញ​ចាប់តាំងពី​ឆ្នាំ ២០២០​។​

​ថ្លែង​ក្នុងឱកាស​អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌មាន​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ១៩ សម្រាប់​កុមារ​ចាប់ពី​អាយុ ៦​ឆ្នាំ ដល់​ក្រោម​អាយុ ១២​ឆ្នាំ ដែល​ប្រព្រឹត្តទៅ នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃទី ១៧​ខែកញ្ញា ឆ្នាំ ២០២១​កន្លងទៅនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ការបញ្ជាទិញ​សម្លៀកបំពាក់​ពី​កម្ពុជា បានចាប់ផ្តើម​កើនឡើង​ខ្លាំង ដោយសារតែ​ប្រទេស​មួយចំនួន​ដូចជា ប្រទេស​ប្រេ​ស៊ី​ល​, បង់​ក្លា​ដេ​ស​, មី​យ៉ាន់​ម៉ា និង​វៀតណាម​ជាដើម គ្មាន​លទ្ធភាព​ផ្គត់ផ្គង់​ទីផ្សារ​បាន ដែល​ធ្វើ​ឲ្យ​អ្នកបញ្ជា​ទិញ​សម្រុក​មក​បញ្ជា​ទិញ​ពី​កម្ពុជា​វិញ​។​

​មានការ​កត់សម្គាល់ថា ដោយសារ​ប្រទេស​វៀតណាម និង​បង់​ក្លា​ដែ​ស ប្រឈម​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​អំឡុង​ត្រីមាស​ទី​២​ឆ្នាំមុន ផលិតកម្ម​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ សម្លៀកបំពាក់ និង​ស្បែកជើង​របស់​ពួកគេ​ជួប​បញ្ហា​។ ឯ​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ កំពុង​ជួប​បញ្ហា​វិបត្តិ​ផ្ទៃក្នុង​ដែល​បង្កឡើង​ដោយ​រដ្ឋប្រហារ​យោធា ដូច្នេះ​ធ្វើ​ឲ្យ​អ្នកបញ្ជា​ទិញ​ជាច្រើន​បាន​ងាក​មក​ទិញ​ពី​កម្ពុជា​ជំនួស​វិញ​។​​បើតាម​ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា ការនាំចេញ​របស់​កម្ពុ​ជា ទៅ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ ២០២០ មានតម្លៃ​ទឹកប្រាក់​សរុប ៦៥៧៧​លាន​ដុល្លារ បាន​កើនឡើង ២២,៧៩​ភាគរយ បើ​ធៀប​កាលពី​ឆ្នាំ ២០១៩​។ ដោយឡែក​ការនាំចេញ​របស់​សហរ​ដ្ឋ​អាមេរិក ត្រឡប់មក​កម្ពុជា​វិញ នៅ​ឆ្នាំ ២០២០ មានតម្លៃ​ទឹកប្រាក់​សរុប​ប្រមាណ ៣៤៣​លាន​ដុល្លារ បាន​ធ្លាក់ចុះ ៣៣,២៦​ភាគរយ​៕a cam us1 a cam usa1