» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6353 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696524 នាក់

អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!?

 

ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានប្រកាសសាលក្រមលើសំណុំរឿងចំនួន៣ ពាក់ព័ន្ធនឹងក្រុមហ៊ុន «ពិភពដីមាស» ដោយសម្រេចផ្តន្ទាទោសអតីតឧកញ៉ា ហ៊ី គីមហុង ឱ្យជាប់ពន្ធនាគារសរុប ១៥ឆ្នាំ និងបង្គាប់ឱ្យជនជាប់ចោទសងប្រាក់ទៅជនរងគ្រោះជាង ៣៣លានដុល្លារអាមេរិក ។a kim hong1 

តាមសាលក្រម អតីតឧកញ៉ា ហ៊ី គីមហុង រួមជាមួយឈ្មោះ ប្រាក់ ពិន និង ចេង សង្ហាក់ ត្រូវបានផ្តន្ទាទោសម្នាក់ៗ ៥ឆ្នាំ ក្នុងមួយសំណុំរឿង ហើយដោយមានសំណុំរឿងចំនួន៣ ត្រូវជាប់ពន្ធនាគារសរុបម្នាក់ៗ១៥ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ម្នាក់ៗចំនួន ៣០លានរៀល បង់ចូលថវិការដ្ឋ។ ជាមួយគ្នានេះ ជនជាប់ចោទចំនួន២១នាក់ផ្សេងទៀត ក៏ត្រូវបានតុលាការផ្តន្ទាទោសពាក់ព័ន្ធនឹងសំណុំរឿងទាំង៣ ដោយម្នាក់ៗត្រូវជាប់ពន្ធនាគារ២ឆ្នាំ ក្នុងមួយសំណុំរឿង សរុប៦ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗចំនួន១២លានរៀល ។

សូមជម្រាបថា សំណុំរឿងដែលតុលាការលើកយកមកជំនុំជម្រះនេះ ពាក់ព័ន្ធនឹង បទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមចាត់តាំង ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុងឆ្នាំ២០២១ ដល់ឆ្នាំ២០២២ និងបន្តដល់ឆ្នាំ២០២៣ តាមមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ ព្រមទាំង បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដែលប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ។

ចំណុចសំខាន់មួយទៀតក្នុងសាលក្រមនេះ គឺ តុលាការបានបង្គាប់ឱ្យជនជាប់ចោទ សងប្រាក់ទៅជនរងគ្រោះសរុបជាង ៣៣លានដុល្លារអាមេរិក ដើម្បីដោះស្រាយការខូចខាតដែលពាក់ព័ន្ធនឹងសំណុំរឿងនេះ។ លើសពីនេះ តុលាការក៏បានដាក់បម្រាមមិនឱ្យជនជាប់ចោទចេញទៅក្រៅប្រទេស និងកំណត់លក្ខខណ្ឌមួយចំនួនផ្សេងទៀតតាមច្បាប់ ។គេមិនដឹងថាតើសាលក្រមតុលការមានការបង្កកកទ្រព្យសម្បតិលោកហ៊ី គីមហុងដើម្បីធានាសងបំណុលដែរឬអត់នោះទេ?។ព្រោះបើឈ្មោះហ៊ី គីមហុង អត់មានទ្រព្យសម្រាប់សងប្រជាពលរដ្ឋទេការសម្រេចដាក់គុកគឺគ្រាន់តែធ្វើឲ្យស្ងាត់រឿងតែប៉ុណ្ណោះ។

កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនអតីតឧកញ៉ា ហ៊ី គីមហុង និងក្រុមអង្គរក្សសរុប១៤នាក់ កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅស្នាក់ការក្រុមហ៊ុន «ពិភពដីមាស» ស្ថិតនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ការចាប់ខ្លួននៅពេលនោះ ត្រូវបានធ្វើឡើងតាមដីកា ពាក់ព័ន្ធនឹងបទចោទប្រកាន់ជាច្រើន រួមមានបទឆបោកមានស្ថានទម្ងន់ទោស ការញុះញង់ឱ្យប្រព្រឹត្តប្រឆាំងនឹងអ្នករាជការសាធារណៈ និងការសម្អាតប្រាក់ ៕a kim hong