» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6155 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696326 នាក់

សម្តេចនាយករដ្ឋមន្ត្រីប្រកាសឲ្យបញ្ចប់ការវាស់វែង ការចុះបញ្ជី និងការចែកបណ្ណត្រឹមឆ្នាំ២០២៧

 

ខេត្តកណ្តាល៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងថា ការវាស់វែង ការចុះបញ្ជី និងការចែកបណ្ណ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧។a  manet land id 

ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណដីធ្លី​ជាង២ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា ការចែកបណ្ណកម្មសិទ្ធិដីធ្លីនាព្រឹកថ្ងៃនេះ ឆ្លុះបញ្ចាំងពីការវិវឌ្ឍជាក់ស្តែងនូវការអនុវត្តកម្មវិធីជាក់ស្តែងរបស់រាជរដ្ឋាភិបាល លើគោលនយោបាយដីធ្លីជូនប្រជាពលរដ្ឋ ជាពិសេសការដោះស្រាយជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋលើការកាន់កាប់មិនច្បាស់លាស់។

គិតមកដល់បច្ចុប្បន្ននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការវាស់វែងដីសរុបបាន​ចំនួន ១៣,៩៥៦,៤៧៩ក្បាល​ដី ស្មើនឹង ១០៣ភាគរយ នៃក្បាលដីប៉ាន់ស្មាន, ​ចេញបណ្ណបន្ថែម ២លាន ៦សែនបណ្ណ សរុប​ចំនួន ៩,៦៤១,៨៥៧បណ្ណ ស្មើនឹង ៨៦%នៃក្បាលដីសរុប និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៨,៧៦៥,៤១៩បណ្ណ។

ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងារវាស់វែងដីនេះ ត្រូវតែពន្លឿនឱ្យលឿនជាងមុន ដើម្បីជួយកាត់បន្ថយចំណាយទៅលើការដោះស្រាយបញ្ហាវិវាទដីធ្លី ដោយងាកមកបន្ថែមមន្ត្រីជំនាញ ឬអ្នកស្ម័គ្រចិត្ត ក្នុងការចុះទៅវាស់វែងឱ្យបានរហ័ស។

សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា៖ «បើយើងមិនពន្លឿនការវាស់វែង តួយ៉ាងចំណាយក្នុងការវាស់វែងជារឿងមួយ ប៉ុន្តែចំណាយក្នុងការដោះស្រាយបញ្ហាដោយសារការវាស់វែងយឺត ជារឿងធំ ចាយអស់ច្រើនជាង។ ដូច្នេះយើងសុខចិត្តចំណាយទៅលើការបញ្ជូនកម្លាំងបន្ថែម ហើយពេលខ្លះពួកគាត់ធ្វើការទាំងថ្ងៃសៅរ៍ថ្ងៃអាទិត្យ ព្រោះកន្លែងខ្លះបងប្អូនកម្មករកម្មការនីថ្ងៃអាទិត្យបានគាត់នៅ។ នេះបញ្ជាក់ថាកម្លាំងយើងបានធ្វើហើយ ចឹងខ្ញុំសូមអរគុណណាស់»។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការវាស់វែង ការចុះបញ្ជី និងការចែកបណ្ណ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៧៕a manet land id1