» មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​! » រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនជាតិ​បង់​ក្លា​ដេ​ស និង​ខ្មែរ​ជាង ១០​នាក់​រំដោះ​ជនជាតិ​ចិន ០២​នាក់ នៅ​ខណ្ឌ​ជ្រោយចង្វា​ » រកឃើញ​ឱសថ​ក្លែងក្លាយ​ចំនួន ៦​មុខ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ » បន្ទាប់ពី​កាណាដា​មន្ត្រី​សេត​វិមាន​ប្រតិកម្ម​ចំពោះ​ការជាប់​ព័ន្ធ​របស់​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ក្នុងការ​ប៉ុនប៉ង​ធើ្វ​ឃាត​លើ​ក្រុម​ផ្តាច់ខ្លួន​និកាយ​សិក្ខ​ » បន្ទាប់ពី​បញ្ជា​ឲ្យ​ការពារ​ព្រៃ​ឡង់​សម្តេច​ធិបតី​ប្រកាស​បញ្ញ្ឈប់​រោងចក្រ​អគ្គិសនី​ប្រើធ្យូងថ្ម​ » មេភូមិ​ព្រមទាំង​ប្រជាពលរដ្ឋ តវ៉ា​សុំ​បើកផ្លូវ​សាធារណៈ​វិញមេស្រុកមេឃុំថាចាំពិនិត្យមើលសិន » លោក​កែវ​រ៉េមី​មេ​សិទ្ធមនុស្ស​រាជរដ្ឋាភិបាល​ថា​ស្ថាន​សិទ្ធមនុស្ស​ក្នុង​គុក​ដែលមាន​អ្នក​ជាប់​ជាង​៣​ម៉ឺន​នាក់​ល្អ​?! » សម្តេច​តេ​ជោ​ចេញមុខ​ជួយ​គ្រួសារ​សិស្ស​ម៉ែន​ផានិត​ដែល​ប្រឡង​បាក់​ឌុប​ជាំ​ប់​និទ្ទេស​A » កូន​ខ្មែរ​រៀន​ចប់​បណ្ឌិតសភាយោធា​នៅ​អាមេរិក​និង​អតីត​អនុប្រធាន​គណបក្ស​យុវជន​កម្ពុជា​ប្រកាស​ជួយឧបត្ថម្ភ​លោកយាយ​អាយុ​១០២​ឆ្នាំ​ដែល​កូនប្រុស​ត្រូវ​ចាប់​ដាក់គុក​ » តារាចម្រៀង ពេជ្រ រដ្ឋា​ផលិតកម្ម​ថោ​ន ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន ពេញចិត្ត គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់ នៅ​ស្រុក​ភ្នំក្រវាញ » អុំទូក​៣​ថ្ងៃ​នៅភ្នំពេញមាន​មនុស្ស​៥​លាន​នាក់​ចូលរួម​២២នាក់ស្លាប់ឆេះតូបអស់ជាង៤រយសម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​ស​សើរ​ » អាមេរិក កូរ៉េខាងត្បូង​មិន​គាំទ្រ​ការបាញ់​បង្ហោះ​ផ្កាយរណប​របស់​កូរ៉េខាងជើង​! » ភ្លើង​ឆេះ​តូប​អាជីវករ​ផ្សារ​បុរី​សន្តិភាព​២​ក្នុង​ថ្ងៃបុណ្យ​អុំទូក​ហ្ម៉​ត់​សម​ត្ត​កិច្ច​ជួយ​មិនបាន​?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1877 នាក់

ម្សិលមិញ 2791 នាក់

សរុប 13404402 នាក់

អាជ្ញាធរខេត្ត​កោះកុង​ធ្វើ​ផ្លូវលំ​មួយ​ខ្សែ​នៅ​ស្រុក​ថ្មបាំង​សម្រួល​ដំំ​ណើ​រ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ជួប​ដំរី​

​កោះកុង​៖​តាម​ការណែនាំ​ពី​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង លោក សុខ​អភិបាលរង​ខេត្តកោះកុង សុ​ទ្ធី​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ បាន​ជួបប្រជុំ​ពិភាក្សា​ជាមួយ​នាយិកា​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដើម្បី​កែលម្អ​ផ្លូវលំ​មួយ​ពី​ឃុំ​ថ្ម​ដូន​ពៅ ទៅ​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ដែលជា​តំបន់​ទីប្រជុំ​សត្វ​ដំរី​។​a elefen koh2  

​លោក សុខ សុ​ទ្ធី​អភិបាលរង​ខេត្តកោះកុង ឲ្យ​ដឹងថា ពី​ឃុំ​ថ្ម​ដូន​ពៅ ទៅ​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ជាទី​ប្រជុំ​ដោយ​សត្វ​ដំរីព្រៃ ខណ​:​ក្នុង​តំបន់​នោះ​សម្បូរ​ដោយ​ព្រៃស្តុក​យ៉ាង​ក្រាស់ ពោ​ពេញ​ដោយ​សក្តានុពល​បែប​ធម្មជាតិ មាន​ស្ទឹង ជ្រោះ ចំណីអាហារ​យ៉ាង​សម្បូរបែប ដែល​ផ្តល់​ភាពអំណោយ​ផល​ល្អ​សម្រាប់​ការរស់នៅ​របស់​ហ្វូង​ដំរីព្រៃ​។ ប្រជាពលរដ្ឋ​នៅ​ទីនោះ ដែលជា​អ្នកដើរ​ព្រៃ​តែងមាន​ជម្លោះ​ជាមួយនឹង​សត្វ​ដំរី ជាច្រើន​រាប់មិនអស់ គ្រា​ដែល​ពួកគាត់​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​មួយ​នេះ​ម្តងៗ​។​

​លោក​អភិបាលរង​ខេត្ត បាន​បញ្ជាក់ថា ផ្លូវលំ​មួយ​ខ្សែ​នេះ មាន​ប្រវែង ២០​គីឡូម៉ែត្រ និង​ទទឹងផ្លូវ​ទំហំ ៥​ម៉ែត្រ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បានធ្វើ​ដំណើរ​ទៅ​ទទួល​សេវា​នានា របស់​សាលាស្រុក​ថ្មបាំង ដែល​ស្ថិតក្នុង​ឃុំ​ឫស្សី​ជ្រុំ​។ ម្យ៉ាងវិញទៀត ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ទៅលើ​តំបន់​គណនេយ្យ​កាបូន​រេ​ដ​បូក តំបន់​ទីប្រជុំ​សត្វ​ដំរី និង​ផ្លូវ​សត្វ​ដំរី​ឆ្លងកាត់ កាត់បន្ថយ​ជម្លោះ​រវាង​មនុស្ស និង​សត្វ​ដំរី និង​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​លើ​សកម្មភាព​អេកូ​ទេសចរណ៍​ដែលមាន​ស្រាប់​។

ផ្លូវលំ​មួយ​ខ្សែ​នេះ​នៅ​ពេ​សាងសង់​រួចរាល់ ដាច់ខាត​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​ឡើយ ពោលគឺ សម្រាប់តែ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន ត្រឹមតែ គោយន្ត ប៉ុណ្ណោះ​។ គម្រោងកា​សាង​ផ្លូវលំ​នេះ​ត្រូវបាន​ប្រើប្រាស់​ថវិកា​របស់​ស្រុក​ថ្មបាំង សហការ​ជាមួយ​ឃុំ​ទាំងពីរ និង​ផ្តើម​ដាក់​គ្រឿងចក្រ​សាងសង់​ចាប់ពីពេលនេះ​តទៅ និង​រួចរាល់​ជា​ស្ថាពរ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​៕a elefen koh a elefen koh1 a elefen koh3