» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5954 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619194 នាក់

ការតវ៉ាសាឡង់បូមខ្សាច់ ដោយអះអាងថា បង្កបាក់ច្រាំងទន្លេ និងរំខានទាំងយប់ទាំងថ្ងៃ

ព្រៃវែង៖ ប្រជាពលរដ្ឋរាប់សិបគ្រួសារ ដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងតំបន់អ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង បានផ្ទុះការតវ៉ា នាំគ្នាជិះទូកដេញសាឡង់បូមខ្សាច់របស់ក្រុមហ៊ុនចតុមុខ បន្ទាប់ពីអះអាងថា ការបូមខ្សាច់ទាំងថ្ងៃទាំងយប់ បានបង្កឱ្យច្រាំងទន្លេបាក់ស្រុត ប៉ះពាល់ដល់ដីធ្លី លំនៅឋាន និងការរស់នៅរបស់ពួកគាត់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។a sand peamro1 

ប្រជាពលរដ្ឋអះអាងថា សាឡង់បូមខ្សាច់មិនត្រឹមតែធ្វើឱ្យច្រាំងទន្លេប្រឈមការបាក់ស្រុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កសំឡេងរំខានខ្លាំងទាំងពេលថ្ងៃ និងពេលយប់ រហូតធ្វើឱ្យពួកគាត់រស់នៅដោយគ្មានភាពសុខសាន្ត។ ពួកគាត់បញ្ជាក់ថា នេះមិនមែនជាលើកទី១ឡើយ ដែលនាំគ្នាចេញមកតវ៉ា ព្រោះកន្លងមកធ្លាប់ដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ និងមន្ត្រីជំនាញជាច្រើនដង ប៉ុន្តែមិនទាន់មានដំណោះស្រាយច្បាស់លាស់។ រាល់ពេលមានការតវ៉ា សាឡង់តែងបើកចេញ ប៉ុន្តែក្រោយប្រជាពលរដ្ឋត្រឡប់ទៅវិញ ក៏ចូលមកបូមខ្សាច់សារជាថ្មី។
ទោះបីជាហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសក៏ដោយ ក្រុមហ៊ុនបានបើកសាឡង់ចាកចេញពីទីតាំង ក្រោយប្រឈមមុខនឹងកំហឹងរបស់ប្រជាពលរដ្ឋ។

លោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ បានបញ្ជាក់ថា ពិតជាមានប្រជាពលរដ្ឋនាំគ្នាទៅរារាំង និងដេញសាឡង់បូមខ្សាច់មែន ប៉ុន្តែក្រោយមានការអន្តរាគមន៍ ភាគីទាំងពីរបានបំបែកគ្នា ដោយមិនមានភាគីណាមួយដាក់ពាក្យបណ្តឹងនោះទេ។ចំណែកលោក កែវ ពិសី អភិបាលស្រុកពាមរក៍ បានឱ្យដឹងថា តាមព័ត៌មានបឋម សាឡង់បូមខ្សាច់បានទាក់ដាច់មងរបស់ប្រជានេសាទ ទើបបង្កឱ្យមានការខឹងសម្បា និងនាំគ្នាចេញទៅរារាំង។ ក្រោយកើតហេតុ អាជ្ញាធរបានចុះអន្តរាគមន៍ភ្លាមៗ និងបញ្ជាឱ្យក្រុមហ៊ុនផ្អាកការបូមខ្សាច់ជាបណ្តោះអាសន្ន។

 លោក ឆៃ វិចិត្រ អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង បានបញ្ជាក់ថា ក្រុមហ៊ុនចតុមុខមានអាជ្ញាប័ណ្ណស្របច្បាប់ពីក្រសួងរ៉ែ និងថាមពល ប៉ុន្តែបានផ្អាកសកម្មភាពជាងមួយឆ្នាំមកហើយ។ ការចូលមកបូមឡើងវិញដោយមិនបានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន បាននាំឱ្យកើតមានការប៉ះទង្គិចជាមួយប្រជានេសាទ។ បច្ចុប្បន្ន មន្ត្រីជំនាញបានសម្រេចផ្អាកសកម្មភាពបូមខ្សាច់ រង់ចាំការដោះស្រាយ និងពិនិត្យបន្ថែម។a sand peamro