» ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4878 នាក់

ម្សិលមិញ 6815 នាក់

សរុប 20057372 នាក់

៦​ខែ​កម្ពុជា​នាំ​ទំនិញ​ទៅ​វៀតណាម បាន​តម្លៃ​ជិត ២,២​ពាន់​លាន​ដុល្លារ អ្នក​ធុរកិច្ច​កម្ពុជា និង វៀតណាម ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា

 

 

​ប្រទេស​វៀតណាម​៖​ក្នុងឱកាស នៃ​សន្និសីទ​ត​ភ្ជាប់​រវាង​ធុរកិច្ច​វៀតណាម​-​កម្ពុជា ឆ្នាំ​២០២៥ ដែល​ប្រព្រឹត្តទៅ​នៅ​រសៀល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៥​នេះ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​-​កម្ពុជា និង​សមាគម​សហព័ន្ធ​ធុរកិច្ច​វៀតណាម​-​កម្ពុជា បាន​ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ស្តីពី​ការចូលរួម​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម វិនិយោគ និង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​វៀតណាម​។a mou bussiness 

​គោលបំណង នៃ​កិច្ចសហប្រតិបត្តិការ​អនុស្សរណៈ​យោគយល់​គ្នា​នេះ មាន​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជំរុញ​ការតភ្ជាប់​លើ​វិស័យ ពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច និង​ធុរកិច្ច​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សមាគម​សហព័ន្ធ​ធុរកិច្ច​វៀតណាម -​កម្ពុជា តាមរយៈ​ការលើកកម្ពស់​ឱកាស​អាជីវកម្ម ការផ្លាស់ប្តូរ​ព័ត៌មាន និង​ការគាំទ្រ​សហគ្រិន​របស់​ភាគី​ទាំងពីរ​។


​សូមបញ្ជាក់ថា​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ប្រទេស​វៀតណាម បាន​ឈានដល់​តម្លៃ​ទឹកប្រាក់ ២.១៩៣​លាន​ដុល្លារ​អាម៉េរិក នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៥ កើនឡើង ៨,២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​ក្នុងអំឡុងពេល​ដូចគ្នានេះ កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ប្រទេស​វៀតណាម​មានតម្លៃ ២.១៤៧​លាន​ដុល្លារ​អាម៉េរិក កើនឡើង ៦,៣% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ លទ្ធផល​នេះ​បានធ្វើ​ឲ្យ​កម្ពុជា មាន​អតិរេក​ពាណិជ្ជកម្ម​ចំនួន ៤៦​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆមាស​ទី ១ ឆ្នាំ​២០២៥​។​​ការនាំចេញ​សំខាន់ៗ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម​រួមមាន ស្រូវ អង្ករ កៅស៊ូ ស្វាយចន្ទី ដំឡូង​មី ពោត ចេក ស្វាយ និង​ថ្នាំជក់​។ ទន្ទឹមនឹងនោះ ការ​នាំចូល​សំខាន់ៗ​ពី​ប្រទេស​វៀតណាម​រួមមាន សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេងឥន្ធនៈ បរិក្ខា​អគ្គិសនី និង​អេឡិចត្រូនិក ជី ចំណី​សត្វ គ្រឿងទេស បន្លែ ត្រី សាច់ និង​ផ្លែឈើ​។​

​វៀតណាម កំពុង​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​កាន់តែ​សំខាន់​ឡើងជា​មួយ​ប្រទេស​កម្ពុជា ក្នុងនាម​ជា​ប្រ​ទស​ក្បែរ​ខាង​គ្នា ដែលមាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​ជាមួយគ្នា ដែល​កើតឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី ជាពិសេស​ក្នុង​គ្រា​ដែល​កម្ពុជា កំពុងមាន​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ និង​ការបិទ​ច្រកព្រំដែន​ដោយ​ឯកតោភាគី​ពី​ភាគី​ថៃ​។​
​កាលពី​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ​២០២៥​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កម្ពុជា​-​វៀតណាម បាន​ចុះហត្ថលេខា​លើ​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ដោយ​យកពន្ធ​សូន្យ​លើ​មុខទំនិញ​មួយចំនួន​សម្រាប់​អនុវត្ត ឆ្នាំ​២០២៥-២០២៦ ដោយ​ឯកភាព​បង្កើត​គណៈកម្មាធិការ​ពា​ណិ​ជ្ជ​កម្ម​ចម្រុះ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ដល់​គោលដៅ ២០​ពាន់​លាន​ដុល្លា​អាម៉េរិក និង​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​នៅតាម​បណ្តោយ​ព្រំដែន​។​

​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការវិនិយោគ​បន្ថែមទៀត រវាង​កម្ពុជា និង​វៀតណាម អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​-​កម្ពុជា កំពុង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជាន់ខ្ពស់​ទៅកាន់​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៥​។ ដំណើរ​ទស្សនកិច្ច​នេះ មាន​គោលបំណង​ពង្រឹង​ចំណង​សេដ្ឋកិច្ច ជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី ព្រមទាំង​ស្វែងរក​ទីផ្សារ​កាន់តែ​ទូលំទូលាយ​សម្រាប់​ផលិតផល​កម្ពុជា​។​​បេសកកម្ម ធុរកិច្ច​នេះ គេរំពឹងថា នឹង​ជួយ​បើក​ច្រក​ថ្មី​សម្រាប់​អ្នក​នាំចេញ និង​វិនិយោគិន​កម្ពុជា ដែល​រួមចំណែក​ដល់​ពិពិធ​កម្ម និង​កំណើន​សេដ្ឋកិច្ចជាតិ​៕a good to vn a good to vn1 a mou besiness