» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8919 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699090 នាក់

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត “​រាជរដ្ឋាភិបាល​មិនបាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រថយន្ត​តាក់ស៊ី​អគ្គិសនី​វៀតណាម ឬ​ចិន​មក​បើក​អាជីវកម្ម​តាក់ស៊ី​នៅ​កម្ពុជា​ទេ​”

 

​ភ្នំពេញ​៖​តាមរយៈ​សារ​ជា​សំឡេង​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ​២០២៤​នេះ​បាន​បញ្ជាក់ថា "​ខ្ញ៉ំ​ទើប​ទទួលបាន​ព័ត៌មាន​ពី​ប្រភព​ច្បាស់ការ​មួយ​ថា មាន​មនុស្ស​មួយក្រុម​តូច​បាន​កំពុង​កៀរគរ​បងប្អូន​អ្នករត់ម៉ូតូឌុប រ៉ឺម៉ក​កង់​បី ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល ដោយ​ចោទថា រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រថយន្ត​តាក់ស៊ី​អគ្គិសនី​វៀតណាម ឬ​ចិន​មក​បើក ឬ​ធ្វើ​អាជីវកម្ម​តាក់ស៊ី​នៅ​កម្ពុជា "​។a manet taxy 

​សម្តេច​ធិបតី បាន​បញ្ជាក់ថា " ខ្ញុំ​បានបញ្ជាក់​បញ្ហា​នេះ​ច្បាស់​រួចហើយ​នៅក្នុងពេល​កន្លងទៅ រួមទាំង​មាន​សុន្ទរកថា​របស់ខ្ញុំ​ផ្សាយ​ផ្ទាល់​ក្នុងពេលដែល​ខ្ញុំ​ជួប​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២៣​កន្លងទៅនេះ ដោយ​ខ្ញុំ​បានបញ្ជាក់​ច្បាស់ៗ​ថា រាជរដ្ឋាភិបាល មិនដែល​បានផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​រថយន្ត​តាក់ស៊ី​អគ្គិសនី​ពី​ប្រទេស​វៀតណាម ឬ​បរទេស​មក​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ទេ ហើយ​កម្ពុជា​មិនទាន់មាន​តម្រូវការ​ឲ្យ​ក្រុមហ៊ុន​បរទេស​មក​ធ្វើការ​វិនិយោគ​ដើម្បី​ធ្វើ​ក្រុមហ៊ុន​តាក់ស៊ី​អគ្គិសនី​នៅ​កម្ពុជា​ទេ ។ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ពេលនេះ ត្រូវតែ​យកចិត្តទុកដាក់​ក្នុង​ការជួយ​ដល់​បងប្អូន​ដែល​កំពុង​ប្រកប​របរ​រត់​ម៉ូតូឌុប រ៉ឺម៉ក​កង់​បី​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ​ឲ្យ​បានល្អ​ប្រសើរ​" ។​

​សម្តេច​ធិបតី បាន​បញ្ជាក់ថា "​ខ្ញ៉ំ​សូម​ជូន​ព័ត៌មាន​នេះ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជ្រាប ជាពិសេស​បងប្អូន​ដែល​កំពុង​ប្រកប​របរ​រត់​ម៉ូតូឌុប រ៉ឺម៉ក​កង់​បី​ឲ្យ​បាន​ជ្រាប និង​កុំ​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុមមនុស្ស​មួយក្រុម​តូច "​។​ជាមួយគ្នានេះ សម្តេច​ធិបតី បាន​ថ្លែងថា "​ខ្ញុំ​សូម​បញ្ជូន​សារ​នេះ​ទៅ​ក្រុមមនុស្ស​មួយចំនួន​តូច​នោះ​ដែល​កំពុង​បំភ្លៃ​ការពិត ហើយ​មាន​ចេតនា​យក​ព័ត៌មាន​មិន​ពិត​នេះ ដើម្បី​ប្រមូលផ្ដុំ​មនុស្ស​ធ្វើបាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល ។ សូម​អស់លោក​ស្ដាប់​ឲ្យ​បាន​ច្បាស់ ក៉ំ​ចេះ ប៉ុន្តែ​ធ្វើ​ល្ងង់ ដើម្បី​កេងចំណេញ​ផលប្រយោជន៍​នយោបាយរ​បស់​អស់លោក ។ បើ​អស់លោក​នៅតែ​បន្តសកម្មភាព​យក​ព័ត៌មាន​ដែល​បំភ្លៃ​ការពិត​នេះ​ធ្វើជា​កម្មវត្ថុ​សម្រាប់​ប្រើប្រាស់​ក្នុង​ចេតនា​អាក្រក់​តាមរយៈ​ការប្រមូលផ្ដុំ​មនុស្ស​ធ្វើបាតុកម្ម អស់លោក​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ "​។

​សម្តេច​ធិបតី​បញ្ជាក់ទៀតថា "​រាជរដ្ឋាភិបាល​មិនអាច​ឲ្យ​អស់លោក​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត ជាពិសេស​សកម្មភាព​គ្មាន​សុចរិត​ភាព​ដែល​នាំ​ឲ្យ​បំផ្លាញ​សណ្ដាប់ធ្នាប់​សង្គម ដើម្បី​កេងចំណេញ​ផលប្រយោជន៍​នយោបាយរ​បស់​អស់លោក​នោះទេ "៕

​