» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7466 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697637 នាក់

សង្គ្រាម១០ថ្ងៃថៃបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋនិងសារធារណៈអស់ជាច្រើន

 

បន្ទាយមានជ័យ៖ផ្ទះរបស់ប្រជាពលរដ្ឋខ្មែរ​ជា​ច្រើន​ខ្នងនៅទីប្រជុំជនឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារគ្រាប់​កាំភ្លើងធំរបស់យោធាថៃបាញ់បំបុកបំផ្លាញក្នុងរយៈពេល១០ថ្ងៃនៃការវាយប្រហារមកលើកម្ពុជា ។ ក្រសួងមហាផ្ទៃចាត់ទុកទង្វើរបស់យោធាថៃថាជាសង្គ្រាមឈ្លានពានទឹកដី ។a house bey1 

យោងតាមក្រសួងមហាផ្ទៃ គិតចាប់ថ្ងៃទី៧ ខែធ្នូ រហូតមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ការខូចខាតសរុប រួមមាន ផ្ទះប្រជាពលរដ្ឋ៤២ខ្នង សាលារៀន១ទីតាំង មណ្ឌលសុខភាព១ទីតាំង ប្រាសាទបុរាណ១ វត្តអារាម៤ទីតាំង សាលាឆទាន១ទីតាំង កុដិព្រះសង្ឃ១ទីតាំង អគារការិយាល័យគយ និងរដ្ឋាករចំនួន១អគារ អគារកាស៊ីណូ៤ទីតាំង សណ្ឋាគារ៣ទីតាំង អគារ៣ខ្នង មណ្ឌល កសិកម្មសហគមន៍១ទីតាំង ស្ពានថ្ម១ ស្ពានដែក១ ក្បាលស្ពាន១កន្លែង ស្ថានីយ៍ប្រេង១ទីតាំង មធ្យោបាយ ដឹកជញ្ជូន៥គ្រឿង (ម៉ូតូ១គ្រឿង និងរថយន្ត៤គ្រឿង) ឃ្លាំងទិញដំឡូង១ទីតាំង និងស្ពានបុរាណ១កន្លែង នាព្រឹកថ្ងៃទី១៥ ខែធ្នូ ដែលថៃបានប្រើយន្តហោះ F-16 ទម្លាប់គ្រាប់លើ នៅព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ចម្ងាយជាង៧០គីឡូម៉ែត្រ ពីព្រំដែន ។

សូមបញ្ជាក់ថាសង្គ្រាម១០ថ្ងៃមានប្រជាពលរដ្ឋកម្ពុជាបានភៀសសឹកទៅកាន់មណ្ឌលសុវត្ថិភាពនៅក្នុងខេត្តចំនួន៧​ បានកើនដល់​១១២.​៦៤៨គ្រួសារ ស្មើនឹង​ ៣៧៩.០៤៧នាក់(ស្រី១៩៧.​ ១២៧នាក់)​ និងកុមារចំនួន​ ៩៤.៣៤៨នាក់។ ចំណែកជនស៊ីវិល​ ១៦នាក់​ បានបាត់បង់ជីវិត​ និងរករបួស​ ៥៩នាក់ ដោយសារគ្រាប់ផ្លោងរស់យោធាថៃឈ្លានពាទឹកដីកម្ពុជា​។a hose bey