» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5599 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695770 នាក់

មេគយរងផ្សព្វផ្សាយផែនការពង្រឹងការ​ប្រមូលពន្ធគយតាមច្រកនានា

 

ភ្នំពេញ៖ លោក គាំ ច័ន្ទកុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦  បានចុះផ្សព្វផ្សាយ ណែនាំ និងជំរុញការអនុវត្តវិធានការមុតស្រួច ក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពាក់ព័ន្ធនឹងសមត្ថកិច្ចគយសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ ដល់មន្ដ្រីគយនិងរដ្ឋាករ អាជីវករនាំចូល ប្រតិបត្តិករដឹកជញ្ជូន និងជើងសាគយ នៅតាមបណ្ដាមាត់ច្រកនាំចូលនានាក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង សរុបចំនួន ៨០រូប និងខេត្តព្រៃវែងចំនួន ៣៩ រូប។a kaom chan kosal custom 

កញ្ចប់វិធានការមុតស្រួចនេះ ត្រូវបានទទួលការអនុញ្ញាតនិងឯកភាពដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាមួយនឹងអនុសាសន៍ដ៏ថ្លៃថ្លា និងម៉ឺងម៉ាត់បំផុតសម្រាប់អនុវត្ត ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ វិធានការមុតស្រួចនេះ មាន ៣ ផ្នែកសំខាន់ៗ រួមមាន : ផ្នែកទី១- វិធានការទប់ស្កាត់អំពើរត់គេចពន្ធនិងបន្លំពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម, ផ្នែកទី២-ការពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលគយ និង ផ្នែកទី៣- យន្តការតាមដានការអនុវត្ត ដែលមានសកម្មភាពលម្អិតសរុបចំនួន ៣១ សកម្មភាព។ កញ្ចប់វិធានការនេះ មានគោលបំណងបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធគ្រប់ទម្រង់ ដើម្បីពង្រឹងអនុលោមភាពកាតព្វកិច្ចពន្ធនិងអាករ បង្កើនចំណូលជាតិ និងលើកស្ទួយបរិយាកាសប្រកួតប្រជែងដោយស្មើភាពក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជា។

ទន្ទឹមនឹងការពង្រឹងអនុលោមភាពកាតព្វកិច្ចពន្ធនិងអាករ កញ្ចប់វិធានការនេះ បានផ្តោតលើការជំរុញកិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត តាមរយៈការលុបបំបាត់ទីតាំងឈរជើងត្រួតគ្នា, ការលុបបំបាត់កម្រៃត្រួតពិនិត្យកុងតឺន័រទំនិញដោយម៉ាស៊ីនស្គែនគ្រប់ប្រភេទ, ការត្រួតពិនិត្យចោះៗតែតាមព័ត៌មានហានិភ័យ, ការបង្កើនចំនួនធុរជនល្អ និងការអភិវឌ្ឍមុខងារបន្ថែមទៀតក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មគយ​ ជាដើម។ លោកអគ្គនាយករង ​ក៏បានរំលេចផងដែរអំពីផលវិបាកនៃការអល់អែក ឬការរារាំង មិនអនុវត្តកញ្ចប់វិធានការនេះ ដែលជាកម្មវត្ថុនៃការដាក់ទោសទណ្ឌ ដោយគ្មានការលើកលែង និងអាចឈានដល់នីតិវិធីតុលាការក្នុងករណីចាំបាច់។ កន្លងមក ការផ្សព្វផ្សាយដូចគ្នានេះ ត្រូវបានអនុវត្តរួចហើយនៅក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ កាលពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៦។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅសាលាជាតិគយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំកម្មវិធីផ្សព្វផ្សាយវិធានការមុតស្រួចខាងលើនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា, សមាគមធុរកិច្ច, ធុរជននាំចេញ-នាំចូល, ប្រតិបត្តិករដឹកជញ្ជូន, ជើងសាគយ, មន្ត្រីគយនិងរដ្ឋាករមួយចំនួន សរុបប្រមាណ ៥១០ រូបចូលរួម៕a brak unclos2