» អតីត​មេដឹកនាំ​អាវ​លឿង​ព្រមាន​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋបាល​អ្នកស្រី​បៃតង​តាន​ស៊ីណាវ៉ាត្រា​បើ​មិន​លុប​MOU២០២១​ជាមួយ​កម្ពុជា​ » កូនដំរី «​លំផាត់​» ត្រូវបាន​យកមក​សង្គ្រោះ​ព្យាបាល និង​ថែរក្សា នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ » ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤ កម្ពុ​ជាមាន​បំណុល​សាធារណៈ​ជាង ១១​ប៊ី​លាន​ដុល្លារ​អាមេរិក​ » នាយករដ្ឋមន្ត្រិនិងទូតកូរ៉េបើកការដ្ឋានសងមន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ » រុស្ស៊ី បង្ហាញ​ការព្រួយបារម្ភ អំពី​ស្ថានការណ៍​នៅ​ស៊ី​រី និង​សុវត្ថិភាព​នៃ​មូលដ្ឋានទ័ព​របស់ខ្លួន អាមេរិក​ថា​នឹង​ធ្វើការ​ជាមួយ​អាច​ជ្ញា​ធរ​ថ្មី​តែ​រង់​ចាំមើល​ជាក់ស្តែង​សិន​ » ស្រុក​ខ្មែរ​មាន​ក្រុមហ៊ុន​កាស៊ីណូ​ចំនួន ១៤៨ តែ​ក្រសួង​សេដ្ឋកិច្ច​ផ្តល់​បណ្ណ​បុគ្គ​លឹក​ទើបបាន​១០៨ » តាមសំណើប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងថ្វាយឋានៈម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្តេចព្រះសង្ឃរាជថ្វាយសម្តេចសង្ឃរាជនន្ទង៉ែត » ស្នេហ៍​មិនបាន​ខ្លួន​តែ អូន​បោក​ទូរ​សព្ទ័​បង​! » កូន​សត្វ​ដំរីព្រៃ ១​ក្បាល រត់តាម​បណ្តោយ​ផ្លូវលំ មករក​ជំនួយ​សង្គ្រោះបន្ទាន់ ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​កណ្តាលរ​យ៉​លើ » ប្រពន្ធ​តាម​ទាន់​លោក​ប្តី នាំ​ស្រី​មក​ឡើងឋានសួគ៌ នៅ​សណ្ឋាគារ​អូរ​មាស ក្រុង​ប៉ោយប៉ែត​ប្តឹង​ឲ្យ​ចាប់ដាក់គុក !? » អ្នកទេសចរ​ជនជាតិ​វៀតណាម ៣៨ នាក់​រត់គេចខ្លួន​បង្ក​ការបារម្ភ​ពី​វៀតណាម​ថា​កូរ៉េ​នឹង​រឹតបន្តឹង​ទិដ្ឋាកា​ » របប​ផ្តាច់ការ​នៅ​ប្រទេស​ស៊ី​រី​ដែលមាន​រុស្ស៊ី​និង​អ៊ីរ៉ង់​គាំទ្រ​បាន​ដួលរលំ​ហើយ​! » សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅរក​ភី​ផ្សារ​នៅ​ប្រទេស​ចំ​បួន​នៅ​អារ៉ាប់​មួយ​សប្តាហ៍ » ជនជាតិ​ចិន​ម្នាក់ នៅ​ស្រុក​បាទី បាញ់បោះ​សេរី​ទាំង​កណ្ដាលយប់ ចំនួន​៧១​គ្រាប់ » អ្នកសារព័ត៌មាន​ម្នាក់ ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​នៅ​ខេត្តសៀមរាប បានទទួល​មរណភាព

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1828 នាក់

ម្សិលមិញ 2663 នាក់

សរុប 15674108 នាក់

មន្ត្រី​ខឹ​ល​ខូច​បាន​និង​កំពុង​ឃុ​ប​ឃឹ​ត​ជាមួយ​ឈ្មួញ​កាប់​ទន្ទ្រាន​ឈូសឆាយ​ដីព្រៃ​ព្រះរាជ​ក្រឹ​ត្ស​

 

​ខេត្តកំពង់ឆ្នាំង​៖ បច្ចុប្បន្ននេះ​មាន​ក្រុមមន្ត្រី​ខិលខូច​បាន​នឹង​កំពុង​ឃុបឃិត​គ្នា​ជាមួយ​ក្រុម​ឈ្មួ​​ញ​លួច​យក​ដី​ព្រះរាជ​ក្រិ​ត្យ ដី​ដែន​ជម្រក​និង​ដី​រដ្ឋ​មួយ​ចនួន​នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កគ​ពង់​ឆ្នាំង រៀបចំ​ឯកសារ​ធ្វើអោយ​សប​ច្បាប់​ដើម្បី​លក់​អោយ​ឈ្មួញ ។a land kirya 

ក្នុងនាម​ជា​អ្នកសារព័ត៌មាន​សូម​ធ្វើការ​បង្ហាញ​នូវ​បញ្ជីរ​ឈ្មោះ​ឈ្មួញ​និង​អ្នកមានអំណាច​ដែល​ឃុបឃិត​គ្នា​កាប់​ទន្ទ្រាន​ឈូសឆាយ​ដីព្រៃ​ព្រះរាជ​ក្រឹ​ត្ស ដី​បរិស្ថាន ដី​ដែនជម្រកសត្វព្រៃ​និង​ដី​រដ្ឋ​យកមក​ធ្វើរ​ជាក​ម្មសិ​ទ្ធ្ឯ​ក​ជន​ដែល​ស្ថិតនៅក្នុង​ទឹកដី​ឃុំ​ជៀប​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​ចាំមើល​ឯកឧត្តម​ឈួ​រ​ចាន់​ឌឿ​ន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​មាន​ចំណាត់ការ​បែបណា ចំពោះ​មន្ត្រី​ខិលខូច​និង​ឈ្មួញ​ទុច្ចរិត​ទាំងនោះបែបណា?​។​

​អង្គភាព​សារព័ត៌មាន​យើង​បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់​មកហើយ​អំពី​សេចក្តី​រាយ​ការ​ណ៏​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​និង​ការកាប់បំផ្លាញ់​ដីព្រៃ​ឈើ​និង​ការទន្ទ្រាន​ឈូស ឆាយដី​ព្រៃរបស់​រដ្ឋ​យកមក​ធ្វើរ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​រវាង​ឈ្មួញ​និង​មន្ត្រី​មូលដ្ឋាន​ដែល​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​កាន់កាប់​ដី​រដ្ឋ​មក​ធ្វើរ​ជា​កម្ម​សិទ្ធ​ខ្លួនឯង​នោះ​។​

​រហូតដល់​ពេលនេះ​ប្រជាពលរដ្ឋ​អស់ជំនឿ​និង​ពោល​ពាក្យ​មួយ​ឃ្លា​ថា​(​កោ​កៗ​សឹក​តែ​ត្រដោក​ឆ្អែត​ពោះ​ក្របី​)​នេះ​ជាការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​នោះទេ ប៉ុន្តែ​សម្រាប់​អង្គភាព​សារព័ត៌មាន​យើង​វិញ នៅតែមាន​ជំនឿ​ចិត្ត​យ៉ាង​មុត​មុ​ាំ​ទៅលើ​ឯកឧត្តម​ឈួ​រ​ចាន់​ឌឿ​ន​ដែលជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ដ៏​ឆ្នើម​មួយរូប​របស់​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង សង្ឃឹមថា​លោក​និង​មាន​វិធានការ​ភ្លាមៗ​នៅពេលដែល​ឯកឧត្តម​បានទទួល​នូវ​សេចក្តី​រាយ​ការ​ណ៏​យ៉ាង​លម្អិត​ដែល​សារព័ត៌មាន​យើង​បាន​ខ្សឹប​ដាក​ត្រជៀក​និង​រាយការណ៍​ជូន​សម្ដេច​តេ​ជោ​ហ៊ុន សែន​ពាក់ព័ន្ធ​ទៅ​និង​រឿងរ៉ាវ​ខាងលើនេះ​។​

​ប្រភពព័ត៌មាន​ច្បាស់ការ​នេះ​បាន​បន្តរ​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថា មកទល់​និង​ពេលនេះ​សកម្មភាព​កាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​នៅតែ​បន្តរ​ជា​រៀងរាល់ថ្ងៃ​គ្មាន​ពេល​ដកថយ​ឡើយ​ទន្ទឹមនឹង​មានការ​ឃុបឃិត​និង​ទទួល​សំណូក​ពី​ឈ្មួញ​ជាមួយនឹង​អជ្ញាធរ​មូលដ្ឋាន​បាន​យ៉ាង​រលូន ដោយ​គ្មាន​កោដក្រែង​ដល់​ច្បាប់​អ្វី​បន្តិច​ណា​ឡើយ​។​

​ខាងក្រោម​នេះ​ជា​ឈ្មោះ​មន្ត្រី​និង​ឈ្មួញ​ទុច្ចរិត​ដែល​ប្រើរ​រូបភាព​ជួល​ប្រជាពលរដ្ឋ​អោយទៅ​កាប់ឆ្ការ​ព្រៃ​អោយ​ខ្លួន​ក្នុងតម្លៃ​០១​ហិតា​១០០$(​មួយរយ​ដុល្លា​)​ដើម្បី​បាន​ដី​កាន់កាប់​នៅ​តំបន់​ដី​ព្រះរាជ​ក្រិត​ដែលជា​ដីព្រៃ​របស់​រដ្ឋ​ខាងលើ​។​
​ទី​០១/ .​អ្នកស្រី នុត រ៉ា រស់នៅ​ភូមិ​តា​នៃ មាន​ដី​ចំនួន​៤៥​ហិតា​នៅ​ចំណុច​វាលវែង​។​ទី​០២/ .​លោក បេន មាន​ដី​នៅ​ចំណុច​វាលវែង​.​ដំណាក់​ក្រសាំង​.
​អូរ​ច្រមុះជ្រូក​.​រហូតដល់​អូរ​បែក​ពេ​ង​ចំនួន​២៧៧​ហិតា​។​ទី​០៣/. អធិការ​នគ​បាល​ស្រុក មាន​ដី​នៅ​ចំណុច​អូរ​តាសេក​.​ខាងត្បូង​អូរ​អន្លុង​ជ្រូក​ចំនួន​០៧​ហិតា​និង​មួយកន្លែង​ទៀត​នៅ​ខ្សាច់​សរ​.​អូរ​ដីក្រហម​ជាប់​និង​ដី​ឈ្មោះ​សា​រួន​។​ទី​០៤/. លោក ពុធ រស់ នៅ​ភូមិ​ទំនប់​ថ្មី មាន​ដី​ចំនួន​៣៥​ហិតា​ឋិត​នៅ​ចំណុច​ដំណាក់​ក្រ​ដោល​ខាងត្បូង​ដំណាក់​ក្រសាំង​

​ទី​០៥/. លោក ភាព រស់នៅ​ភូមិ​ទំនប់​ថ្មី មាន​ដី​ចំនួន​៣១​ហិតា​​ឋិត​នៅ​ចំណុច​ដំណាក់​ក្រសាំង​ជាប់​និង​ដំណាក់​ក្រ​ដោល​។​ទី​០៦/. លោក​ផល លោក​ស្នា មាន​ដី​ចំនួន​២០០​ហិតា​ដែល​ឋិត​
​នៅ​ចំណុច អូរ​ក្របី​ងាប់ និង​អូរ​អន្លុង​ជ្រូក ខាងត្បូង​ភ្នំ​របង​។
​ទី​០៧/. អ្នកស្រី កញ្ញា​សក់​ក្រហម​មាន​ដី​ចំនួន​៥៧​ហិតា​ដែល​ឋិត​នៅ​ចំណុច​ខ្សាច់​សរ​។​ទី​០៨/. លោក ខុន ស្មៀនឃុំ​អភិវឌ្ឍន៍ មាន​ដី​ចំនួន​៥០០​ហិតា​ដែល​ឋិត​នៅ​ចំណុច អូរ​ពង់​កំរោល​និង​អូរ​ខ្លុង​។
​ទី​០៩/. លោក រ៉ុ​ម រស់នៅ​ភូមិ​ច្រក​កណ្តោល​ឃុំ​ជៀប មាន​ដី​ចំនួន​១៨​ហិតា ដែល​ឋិត​នៅ​ចំណុច​វាលវែង ខាងត្បូង​ដី​អ្នកស្រី នុត រ៉ា​។ទី​១០/. លោក មើ​យ រស់នៅ​ភូមិ​តា​នៃ មាន​ដី​ចំនួន​១០០​ហិតា​​ដែល​ឋិត​នៅ​ចំណុច​ដី​ដែន​ជម្រក​និង​ដំណាក់​ក្រសាំង​២៥​ហិតា​។

​ទី​១១/. លោក ម៉ៅ មេឃុំ​ចាស់ រស់នៅ​ភូមិ​ទំនប់​ថ្មី​មាន​ដី​ចំនួន​១៧​ហិតា ដែល​ឋិត​នៅ​ចំណុច​ច្រមុះជ្រូក​។​ទី​១២/. លោកគ្រូ​ពេទ្យ ផា មាន​ដី​ចំនួន​១១០០​ហិតា​ដែល​ឋិត​នៅ​ចំណុច​ខាងត្បូង​ភ្នំ​របង​។​ទី​១៣/. លោកគ្រូ វ៉ា​ត់ រស់នៅ​ភូមិ​កោះ​កណ្តាល​ឃុំ​ជៀប​មាន​ដី​ចំនួន​៣០​ហិតា​នៅ​ចំណុច​ខាងកើត​ភ្នំ​សន្ទូច​។

​ទី​១៤/. លោក ហុង គី រស់នៅ​ខេត្តកំពង់ឆ្នាំង​មាន​ដី​ចំនួន​០៤​ហិតា​ដែល​ឋិត​នៅ​ចំណុច​វាលវែង​ជាន់​លើដី​ឈ្មោះ​ណាវ សា​រៀន​។​
​ទី​១៥/. លោក ផេ​ន មេភូមិ​តា​នៃ​មាន​ដី​ចំនួន​០២​ហិតា​ដោយ​ក្នុងនោះ​ដី​១​ហិតា​ជា​ដី​ដែល​អ្នកស្រី នុត រ៉ា ប្រទាន​អោយ​និង​ដី​១​ហិតា​ទៀត​ទិញ​ត​ពី​អ្នកស្រី​គៀន​មេឃុំ​ជៀប​ឋិត​នៅ​ចំណុច​វាលវែង​។​ទី​១៦/. លោក ម៉ៅ រស់នៅ​ភូមិ​ទំនប់​ថ្មី​មាន​ដី​ចំនួន​១៥​ហិតា​ដែល​ឋិត​នៅ​ចំណុច​ខាងកើត​ភ្នំ​សន្ទូច​។​ទី​១៧/. លោក​ប៉ែន ប៉ូ មេ ទា​ហ៊ាន​នៅ​រមាស​មាន​ដី​ចំនួន​១០​ហិតា​ដែល​ឋិត​នៅ​ចំណុច​ខាងលិច​វាលវែង​​និង​ទី​១៨/. លោក ចេង លោក ជាតិ លោក​សូត​ដែល​នាក់​ទាំង​៣​នាក់​នេះ​មាន​ដី​ចំនួន​ប្រមាណ​៣០​ហិតា​ឋិត​នៅ​ចំណុច​ច្រមុះជ្រូក​។​

​គួរបញ្ជាក់​ផងដែរ​ថា ឈ្មោះ​ឈ្មួញ​និង​ទីតាំង​ចំណុច​ខាងលើនេះ​គឺ​អាជ្ញាធរ​ភូមិ​ឃុំ​និង​ស្រុក​បានទទួល​ដឹងលឺ​អស់​ទៅហើយ ចុះ​ហេតុ​អី​? ក៏​មិនមាន​វិធានការ​ទប់ស្កាត់​ឬ​បញ្ឈប់​នៅ​សកម្មភាព​កាប់ឆ្កា​ទន្ទ្រាន​ឈួ​ស​ឆាយ​របស់​ឈ្មួញ​ដែល​យកមក​ធ្វើរ​ជា​កម្ម​សិទ្ធ​យ៉ាង​អាណា​ធិ​ប្ប​តយ្យ​បែបនេះ​?។​ឬមួយ​ក៏​មន្ត្រី​មូលដ្ឋាន​ទាំងអស់​នោះបាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ទទួលយក​លាភសការៈ​ដូ​ច​ការចោទប្រកាន់​រប​ស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន​????

​ទាក់ទិន​និង​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងស្រុក​ទឹកផុស​ទាំងមូល​បាន​ទទូច​ស្នើរ​សុំ​​ដល់​អាជ្ញាធរ​និង​មន្ទីរជំនាញ​ពាក់ព័ន្ធ័​ឯកឧត្តមជាសុផារ៉ារដ្ឋមន្ត្រីក្រសួងដែនដីនិងជាប្រធានអាជ្ញាធរដោះស្រាយទំនាស់ដីធ្លី ជាពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​សូម​សម្ដេច​មេត្តាជួយ​អន្តរាគមន៍​និង​មាន​វិធានការ​អោយមាន​ប្រសិទ្ធភាព​ខ្ពស់​និង​ទាន់ពេលវេលា​និង​ដាក់វិន័យ​អោយបាន​ម៉ឺង​ម៉ាត់​ចំពោះ​មន្ត្រី​​គ្រាប់​ល្ពៅ​ប្រភេទ​លេខ​៣​ដែល​សម្តេច​ធ្លាប់បាន​មាន​ប្រសា​ស​ន៏​ថា​(​បំបែក​សាកសព​និង​សេះ​៥)​ទើប​សមនិង​កំហុស​។​អង្គភាព​សារព័ត៌មាន​យើង​នឹង រងចាំ​ធ្វើការ​ឆ្លើយបំភ្លឺ​ពីសា​ម៉ី​ពាក់ព័ន្ធ​ទាំងអស់​នៅ​រៀងរាល់​ម៉ោង​ធ្វើ​រការ​៕a land kiry a land kiry1 a land kiry2 a land kiry3 a land kiry4 a chea phara1