» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9015 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699186 នាក់

ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត​៖ ខ្មែរ​រួមគ្នា​នៅក្រោម​ដំបូល​សន្តិភាព ប្រទេស​ផ្សេង​មិនអាច​ធ្វើ​អ្វី​បានឡើយ


​ត្បូងឃ្មុំ​៖ លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​នា​ព្រឹក​ថ្ងៃទី​១៤ ខែតុលា​នេះ​ថា ខ្មែរ​រួមគ្នា​នៅក្រោម​ដំបូល​សុខសន្តិភាព ប្រទេស​ផ្សេង​មិនអាច​ធ្វើ​អ្វី​បានឡើយ​។​a hun manet  

លោក​ហ៊ុន​ម៉ា​ណែ​ត​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​អគារសិក្សា​នៃ​សាលារៀន​អន្តរជាតិ​អាល់​រ៉ូ​ស​ម៉ាន​ចំនួន ១​ខ្នង មាន​២​ជាន់ ១០​បន្ទប់ ស្ថិតនៅ​ភូមិ​ថ្នល់កែង ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ។​​លោក​ហ៊ុន​ម៉ា​ណែ​ត​មេបញ្ជាការ​កង​ទ​ព័​ជើងគោក​រូបនេះ​បាន​រំលឹក​ប្រសាសន៍​សម្ដេច​តេ​ជោ ថា​៖ យើង​ត្រូវ​រួមគ្នា​ឈរ​ឡើង​ដើម្បី​ការពារ​ឯករាជ្យ សន្តិភាព និង​អធិបតេយ្យភាព​របស់​ខ្មែរ​យើង មិន​ឱនក្បាល​ចំពោះ​នរណា​ទាំងអស់​។​

​លោក​បានឱ្យដឹងថា សម​ទ្ធិ​ផល​ដែល​យើង​មាន​ថ្ងៃនេះ បាន​ដោយសារ​ការចូលរួម​ពី​តួអង្គ​សំខាន់ៗ រួមមាន សប្បុរសជន​ដែលមាន​ទឹកចិត្ត​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចូលរួម​នៅក្នុង​ការកសាង អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ ដែល​បាន​ជួយ​សម្របសម្រួល និង​ជំរុញ​ការកសាង​សមិទ្ធផល​នៅថ្ងៃនេះ​។ តួអង្គ​សំខាន់​មួយទៀត គឺ​សុខសន្តិភាព និង​គោលនយោបាយ​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ដែល​បង្ក​ឱកាស​ឱ្យ​សប្បុរសជន​ចូលរួម​អភិវឌ្ឍ ជួយ​ប្រជាពលរដ្ឋ​កម្ពុជា និង​ផ្ដល់​សិទ្ធិសេរីភាព​នៅក្នុង​ជំនឿ​សាសនា​ផ្សេងៗ​នៅ​កម្ពុជា​។ នេះ​គឺជា​ស្មារតី​នៃ​ការចូលរួម ស្មារតី​រួមគ្នា​នៅក្នុង​ការកសាង​នៅក្រោម​ដំបូល​នៃ​សន្តិភាព​។​

​លោក​បាន​សង្កត់ធ្ងន់ថា គោលនយោបាយ​ទាំងអស់​ដែល​យើង​មាននៅ​ថ្ងៃនេះ គឺ​បានមកពី​ការចូលរួម​ប្រទេស​ជា​មិត្ត​ជា​ដៃគូ ប៉ុន្តែ​អ្វីដែល​សំខាន់បំផុត គឺ​យើង​ជា​ខ្មែរ យើង​រួមគ្នា​ធ្វើ​ក្រោម​ដំបូល​សុខសន្តិភាព​តែមួយ​។ យើង​បានបញ្ចប់​សង្គ្រាម និង​កសាង​ប្រទេស​ដោយ​ខ្មែរ​តែមួយ នេះ​ជា​ស្មារតី​ជាតិនិយម​របស់​យើង ខ្មែរ​ដើម្បី​ខ្មែរ​ទាំងអស់គ្នា​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា យើង​បាន​កសាង​មកដល់​ថ្ងៃនេះ មិន​មានន័យថា​យើង​មិន​ស្វាគមន៍​មិត្តភាព​ជាមួយ​បណ្តា​ប្រទេស​នោះទេ យើង​ស្វាគមន៍​មិត្ត​ទាំងអស់​ដែលជា​មិត្ត​ពិតប្រាកដ​មិនមែនជា​មិត្ត​ក្លែងក្លាយ​នោះទេ​។ មិត្ត​ដែល​ពិតប្រាកដ គឺ​ជួយ​ដោយ​ចិត្ត​ស្មោះ​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ យើង​ទទួល​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​មានបាន​។​a hun manet1 a hun manet2 

​