» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9061 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699232 នាក់

រឿងក្តី​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ ខេត្តសៀមរាប​ប៉ង​ធ្វើឃាត​ស្ត្រី​ម្នាក់​ចូលដល់​ដៃ​ចៅក្រម​ស៊ើបសួរ​ហើយ​!


​ខេ​ត្រ​សៀមរាប​៖​នៅ​រសៀល ថ្ងៃទី​៨ ខែសីហា សំណុំរឿង លោក សោម សមស័ក្តិ ខេត្តសៀមរាប​ដែល​រង​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ហើយ​កន្លងមក​ត្រូវបាន​រដ្ឋ​បាន​ខេត្តសៀមរាប​លុក​ដៃ​ជួយ​សម្រួល​ដោះស្រាយ​នៅក្រៅ​តុលាការ​ត្រូវបាន បាន​មកដល់​រដ្ឋបាល ហើយនឹង​បញ្ជូនទៅ ចៅក្រម​ស៊ើបសួរ ហើយ​។​នេះ​បើតាម​លោក យិន ស្រាង ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលា ដំបូង ខេត្តសៀមរាប​។​a court sr1 

​ទាក់ទង​ករណី​យ៍​នេះ​លោកស្រី សាត ធីតា ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង ខេត្តសៀមរាប បានបញ្ជាក់​ថាៈ ឈ្មោះ សោម សមស័ក្តិ ត្រូវបាន​តំណាង​អយ្យការ សម្រេច​ចោទប្រកាន់ ពីបទ “ ជេរប្រមាថ ហិង្សា​ដោយ​ចេតនា និង​ប៉ុនប៉ង​មនុស្សឃាត ”​។​សូមបញ្ជាក់ថា ស្ត្រី​ឈ្មោះ ផាត់ សុ​ជឿន បានដាក់​ពាក្យបណ្តឹង ប្តឹង​លោក សោម សមស័ក្តិ នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ ខេត្តសៀមរាប ទៅ​សាលាដំបូង​ខេត្តសៀមរាប ពីបទ ជេរប្រមាថ​ជា​សាធារណ​: បទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា និង​បទ​ប៉ុនប៉ង​មនុស្សឃាត តាមរយៈ​បើករថយន្ត ម៉ាក range rover discovery ពាក់​ស្លាក​លេខ ភ្នំពេញ 2BU-០០០៩ ប៉ុនប៉ង​បំ​បុក នៅ​ចំណុច​ផ្សារ​អាស៊ី កាលពី​យប់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ ។​

ស្ត្រី​រងគ្រោះ បាន​អះអាងថាៈ នៅ​មុនពេល​កើតហេតុ ពួកគាត់ មាន​គ្នា ៨ ទៅ ៩ នាក់ ញាំ​អាហារ​នៅ​ផ្សារ​ទំនើប​អាស៊ី ត្រង់ចំណុច​ក្រោយ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គុំ ក្រុង​/​ខេត្តសៀមរាប ។ លុះ​ពេល​ចេញមក ដល់​ខាងមុខ វេលា​ម៉ោង ១០​និង​៣០​នាទី​យប់ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ ២០២២ ឈ្មោះ ស័​ក្ត ដែលជា​ជនដៃដល់ បាន​វាយ​សង្កត់​ក្បាល លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម ដែល​រួម​ដំណើរ​ជាមួយ​គាត់ (​ស្ត្រី​រងគ្រោះ​) ជាច្រើន​ដង​។ ខណ​:​នោះ​រូបគាត់ (​ជនរងគ្រោះ​) បាន​និយាយថាៈ មេច​ក៏​វាយ​ក្បាល​គាត់​ចឹ​ង គាត់​ចាស់​ជាង វាយ​របៀប​ហ្នឹង​មិន​សម​ទេ​។ ភ្លាមនោះ ជនដៃដល់​បាន​ជេរប្រមាថ​ទៅលើ​រូបគាត់ ហើយ​វាយ​មកលើ​ផ្ទៃមុខ ផ្នែក​ក្បាល​របស់គាត់ ១​ដៃ និង​បន្ត​ជេរប្រមាថ រហូត​ផ្អើល​ដល់ សមត្ថកិច្ច មកជួយ​អន្តរាគមន៍ ។​

​ស្ត្រី​រងគ្រោះ បាន​បន្តថាៈ ពេល​ក្រុម​សមត្ថកិច្ច មកដល់​កន្លែងកើតហេតុ ជនដៃដល់ បាន​បើករថយន្ត ម៉ាក range rover discovery ពាក់​ស្លាក​លេខ ភ្នំពេញ 2BU-០០០៩ ចេញ​មួយសន្ទុះ ហើយ​បើក​ត្រឡប់មក​បំ​បុក​រូបគាត់ បំណង​សម្លាប់​។ ប៉ុន្តែ​សំណាង ដោយសារ​ម៉ូតូ​របស់​ប៉ូលិស នៅ​បាំង​ពីមុខ ទើប​បុក​ត្រូវ​ម៉ូតូ​របស់​ប៉ូ​លិ បណ្តាលឱ្យ​ដួល​ខ្ទេច ហើយ​ដួល​សង្កត់​ជើង​របស់គាត់ បណ្តាលឱ្យ​រងរបួស​ស្រាល ទើប​ជនបង្ក​បើករថយន្ត គេចខ្លួន​តែម្តង​។​

​ស្ត្រី​រងគ្រោះ បានបញ្ជាក់​ថាៈ រវាង​រូបគាត់ និង​ជនបង្ក​ពុំដែល​ស្គាល់គ្នា​សោះឡើយ ប៉ុន្តែ​ជន​រូបនេះ បែរជា​មក​ប៉ុនប៉ង ធ្វើឃាត​លើ​រូបគាត់​ទៅវិញ អីចឹង​ហើយ ទើប​សម្រេច​ដាក់ពាក្យ​បណ្តឹង ដើម្បី​ស្វែងរក​យុត្តិធម៌​។​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង តំណាង​អយ្យការ អម​សាលាដំបូង​ខេត្តសៀមរាប បានចេញ​ដីកា​កោះហៅ​លោក សោម សមសក្តិ ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ នៅ​តុលាការ ចំនួន​២​ដង​រួចមកហើយ តែ​លោក សោម សមស័ក្តិ មិនបាន​ចូលទៅ​តាម​ដីកាកោះ​ទេ ដោយ​ដាក់​ពាក្យសុំ​ពន្យារ ។​ 

 

​