» រដ្ឋបាល​រាជធានី​ភ្នំពេញ ហៅ​ពលរដ្ឋ​៣​គ្រួសារ​ដែល​រង​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​បាសាក ចាក់អង្រែ​ក្រោម​–​ព្រែកប្រា មក​សួរថា​យក​សំណង​ឬ​អត់​? » ចិន​ព្រមាន​អាមេរិក និង​ព្រមាន​ប្រទេស​ណា​ដែល​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​អាម៉េរិក​ដើម្បី​រុញ​ចិន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល​ » ពន្ធគយ​អាមេរិក​ថ្មី​លើ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​១៤ ក្នុងនោះ​កម្ពុជា​៣៦%​ស្មើ​ថៃ​តែ​ខ្ពស់ជាង​វៀតណាម​! » ថៃ​ធើ​ស៊ី៎​ឧកញ៉ា​កុក​អាន​សមាជិក​ព្រឹទ្ធ​ភា​កម្ពុជា​ប្រតិកម្ម​ថា​បៀម​ឈាម​ព្រួស​ » កម្ពុជា​ស្នើ​ថៃ​ឱ្យ​ឈប់​ប្រើ​ផែនទី​ឯកតោភាគី​ដែល​បំពាន​លើ​M0U​ឆ្នាំ​២០០០ » មក​ស្គាល់​មនុស្ស​មានអំណាច​ទី​២​នៅក្នុង​ប្រទេស​ថៃ​! » អាជ្ញាធរ​ជាតិ​ព្រះវិហារ រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១៧ នៃ​ការចុះ​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក (៧ កក្កដា ២០០៨- ៧ កក្កដា ២០២៥)​និង​ភាព​ឈឺផ្សារ​របស់​ថៃ » ឧកញ៉ា ស្រី ចាន់ថន​និមន្ត​លោកតា ស៊ុ​ច ចុះ នាំយក​គ្រឿង​អំណោយ​ជូន​កងទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ នៅ​ព្រះ​វិ​ហ៊ា​រ​ » មន្ត្រី​ព្រំដែន​កម្ពុជា​វៀតណាម​កោះធំ អនុញ្ញាតឱ្យ​សាច់គោ និង​ភ្លៅ​មាន់​ជាង​៨​តោន នាំចូល​ពី​វៀតណាម​មន្ត្រី​កសិកម្ម​អ្នក​ចាប់​!? » កម្ពុជា បានទទួល​ការអនុញ្ញាត​ជា​ផ្លូវការ​ពី​អគ្គ​រដ្ឋបាល​គយ​ចិន ដើម្បី​ចាប់ផ្តើម​ធ្វើការ​នាំចេញ​ផ្លែ​ទុរេន​ស្រស់ » ពលករ​ខ្មែរ ថៃ នៅតែ​បន្ត​ឆ្លងដែន​ពី​ថៃ​ចូលមក​កម្ពុជា តាម​ច្រកទ្វារព្រំដែន​អូរ​ស្មាច់​បើមកអស់តើមានការងារធ្វើគ្រប់អត់? » ទិញ​ថ្នាំពេទ្យ​ពី​ថៃ មក​ព្យាបាល​ជម្ងឺ តែ​កាសែត​ថៃ​ផ្សាយ​ថា​:​ជា​អំណោយ​មនុស្សធម៌ ទៅវិញ​ » រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម័​ថៃ​និង​កម្ពុជា​ម៉ាំង​ទៅ​ម៉ាំង​មក​! » បាក់​ថ្ម​ការដ្ឋាន​ក្រុមហ៊ុន​ចិន​សម្លាប់​កម្មករ​ខ្មែរ​២​នាក់​! » បាក់​ថ្ម​ការដ្ឋាន​ក្រុមហ៊ុន​ចិន​សម្លាប់​កម្មករ​ខ្មែរ​២​នាក់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1168 នាក់

ម្សិលមិញ 5810 នាក់

សរុប 17054325 នាក់

សម​ត្ត​កិច្ច​បង្វែងដាន​ករណី​យ៍​លោក បេ គឹម​ហេង និង​ភរិយា​ឈ្មោះ សុខ លី​ឆេង ម្ចាស់​សំណង់​អគារ​ចំនួន ១០ កំពស់​៣​ជាន់ ចាប់​សង់​លើ​អតីត​ដីព្រៃ​លើ​ភ្នំ​ដងរែក ជាង​៥​ហិកតា​ក្នុង​ខេត្ត​ឧ​ត្ត​រ​មាន ជ័យ !!!


​ខេត្ត​ឧ​ត្ត​រ​មានជ័យ : គេហទំព័រ មាតុភូមិ www.meatophoum . com បាន​ផ្សាយ​១​វគ្គ រួច មកហើយ​នូវ​ព័ត៌មាន​ស្តីអំពី " ដីព្រៃ​នៅលើ​ភ្នំ​ដងរែក ជាច្រើន ហិកតា អតីត​ជា​ជំរក​កងទ័ព បានក្លាយ​ទៅជា​ដី​មាន​ប្លង់​កម្ម សិទ្ធិ​ស្របច្បាប់ របស់​អ្នកមាន​លុយ មានអំណាច​យ៉ាង​រំភើយ ! មកដល់ពេលនេះ​ពុំមាន​ប្រតិកម្ម​ឆ្លើយតប​បកស្រាយ​បំភ្លឺ អោយបាន​លំអិត​មកកាន់​អង្គភាព​សារព័ត៌មាន មាតុភូមិ អំំ​ពី ករណី​ខាងលើនេះ ពី​សំណាក់​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ នៅ ឡើយ​ទេ​? ។a vorta 

មហាជន និង ប្រជា ពលរដ្ឋ​ទូទៅ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក អន្លុងវែង ពិសេស​មន្ត្រីរាជការ ថ្នាក់ទាបៗ មិនបាន​ទទួលផល លាភ​សក្ការ​:​ពី​ការវិនិយោគ អភិ វឌ្ឍន៍​ដីព្រៃ​ភ្នំ​ដងរែក ដែលជា​ទ្រព្យសម្បតិ្ត​ធម្មជាតិ របស់​រដ្ឋ ពួកគាត់​បាន​ឆាត និង​ទូរស័ព្ទ​មកកាន់​អង្គភាព​យើង អោយ​បន្ត​ស្រាវជ្រាវ ហើយ​ផ្សព្វផ្សាយ​ព័ត៌មាន អំពី​ការរំលោភ​យក​ដីព្រៃ​ភ្នំ​ដងរែក ធ្វើជា​កម្មសិទ្ធិ ឯក ជន​ស្របច្បាប់​បែបនេះ ? ជាថ្មី​បន្តទៀត ដើម្បីអោយ​ប្រមុខ​ថ្នាក់ ដឹកនាំ​ប្រទេស​បានឃើញ បាន ដឹង ។ សូម​រំលឹកថា : ដីព្រៃ​ឈើ​លើ​ភ្នំ​ដងរែក អតីត​ជា​ជំរក​របស់​កងយោធពល​ខេមរភូមិន្ទ​លាក់ ខ្លួន ចល័ត​ធ្វើ​សកម្មភាព​ប្រយុទ្ធ​គ្មា​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត នៅ​ចំណុច​អូរ​ថ្ម ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ មាន​ចំងាយ​ប្រហែលជា​៣​គីឡូម៉ែត្រ​ពី​ច្រក​ជាំ​សា​ងា់ំ​។

បច្ចុប្បន្ននេះ​ទីតាំង​ដីព្រៃ​រដ្ឋ​នេះ​បាន ក្លាយជា​ដី​មាន​ប្លង់​កម្មសិទ្ធិ​របស់​បុគ្គល​ឯកជន យ៉ាង​ស្របច្បាប់​ដោយ​រលូន​? ។ យោងតាម​ឯក សារ​ពាក់ព័ន្ធ​មួយចំនួន ដែល​ការិយាល័យ​និពន្ធ​អ​ង្ភ​ភាព​គេហទំព័រ មាតុភូមិ ទទួលបាន​ពី​ប្រជាពលរដ្ឋ តាមរយ​:​តេ​ឡេ ក្រាម​បាន​បង្ហាញថា : ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​លិខិត អនុញ្ញាត​សាងសង់ ០១ ច្បាប់ លេខ​:៤០៤ ដន​ស​/​អ​សណ ចុះ​ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ មាន​ចុះហត្ថលេខា ដោយ​ឈ្មោះ ទេព ធន ជា​រដ្ឋលេខាធិការ ជំនួស​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ តាម​ពាក្យស្នើសុំ​លិខិត អនុញ្ញាត​សាងសង់ ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៤ របស់​ឈ្មោះ បេ គឹម​ហេង និង​លោកស្រី សុខ លី ( ប្តី​-​ប្រពន្ធ ) បានអនុញ្ញាត​អោយ​សាងសង់​អគារ​ស្នាក់នៅ​រួម សំរាប់​ជួល​មាន​ចំនួន ១០ អគារ កំពស់​អតិបរមា​១៩,១៦ ម៉ែត្រ មាន​ជាន់​ផ្ទាល់​ដី ជាន់​ទី ០១ ដល់​ជាន់​ទី​០៣ ដំបូល​ប្រក់​ស័ង្កសី មាន​ផ្ទៃក្រឡា​សំណង់​សរុប ៥៤.១៦២,៨០​ម៉ែត្រការ៉េ មាន​សន្ទុះ​ប្រើប្រាស់​ដី​០,១៦​នៅលើ​ដី​ឡូ​តិ៍​ទំហំ​២៧៤.១៧៥,០០ ម៉ែត្រការ៉េ មាន​វិញ្ញាបនបត្រ​សម្គាល់ ម្ចាស់​អចលនវត្ថុ​លេខ :២២០១០៤០៥ -០០៥៥ និង​លេខ : - ០០៥៦ ស្ថិតនៅ​ភូមិ ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ របស់​ឈ្មោះ បេ គឹម​ហេង និង ប្រពន្ធ​ឈ្មោះ សុខ លី​ឆេង ជា​ម្ចាស់​សំណង់​អគារ តែ​ត្រូវបំពេញ​លក្ខខណ្ឌ ដូច​ខាង ក្រោម : សូម​អាន​ខ្លឹមសារ លិខិតអនុញ្ញាត​សាងសង់​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ទាំងស្រុង​នៅ​ខាងក្រោម : ។

ប្រភពពី​ប្រជាពលរដ្ឋ នៅ​តំបន់ នោះ បានបញ្ជាក់​ប្រាប់ថា : ដី លំនៅដ្ឋាន របស់​ពួកគាត់​ដែល កំពុងស្នាក់នៅ និង​អាស្រ័យ​ផល សព្វថ្ងៃនេះ ពុំទាន់​មាន​ប្លង់​កម្ម សិទ្ធិ​ស្របច្បាប់​កាន់កាប់ ប្រើ ប្រាស់​នៅឡើយ​ទេ ទោះជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ដាក់​ដាក់ចេញ​នូវ​គោល ការណ៍​ការ ស្តីអំពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​:​ជា​ប្រព័ន្ធ ជូន​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ហើយ​ក្តី ។ ប៉ុន្តែ​ការពិត​ជាក់ ស្តែង​បែរជា​បុគ្គល​ឯកជន អ្នក មាន​លុយ និង មានអំណាច​មួយចំនួន បាន​ឃុបឃិត​គ្នា​ជា​លក្ខណ​:​ប្រព័ន្ធ រវាង​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ គ្រប់លំដាប់​ថ្នាក់ ចេញ​ប្លង់ដី​កម្ម សិទ្ធិ​ស្របច្បាប់ និង​លិខិត អនុញ្ញាត​សាងសង់ ០៤-១០ អគារ​នៅលើ​ដីភ្នំ​ដងរែក​បាន​យ៉ាង​រលូន ។​

បើ​ពួគគេ​មិន​ទទ​យលបាន​ផលប្រយោជន៍​ពី​ការ​កា​បើ​ទ​ន្ឬ្រា​ន​រាន​ព្រៃ​យក​ដីរ​ដ្ខ​ធ្វើ​កម្ម​សិទ្ធ​តើ​វា​អាចទៅរួច​ទេ​?​។ ទាក់ទិន​នឹង ព័ត៌មាន​ខាងលើនេះ លោក គឹម គា​វិ​ន ប្រធាន​មន្ទីរ​ដែនដី​ខេត្ត ឧ​ត្ត​រ​មានជ័យ បាន​ឆ្លើយតប​បំភ្លឺ មក​អង្គភាព​គេហទំព័រ មាតុភូមិ តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ មករា ឆ្នាំ​២០២៥​ថា : សំណង់ គេៗ​មានច្បាប់​បាន​គេ​ធ្វើ ម្ចាស់ សំណង់​គេ​មក​អភិវឌ្ឍន៍ ក្នុងស្រុក​យើង​គេ​យកលុយ គេ​យក​ធនធាន​មក​អភិវឌ្ឍន៍ នៅក្នុង​ស្រុក​យើង មិនមាន​អ្វី​ខុសច្បាប់​ទេ ដើម្បីអោយ​ប្រជាពលរដ្ឋ​ក្នុងស្រុក​មានការ​ងារ​ធ្វើ មាន​ចំណូល ដូចជា​អត់​មានអី ជា​រឿង​ខុសច្បាប់​ទេ កន្លែង​ណា​ក៏មាន​សំណង់​ដែរ ។ ពាក់ព័ន្ធ​រឿង​សំណង់​លើ​ភ្នំ​ដងរែក ដែលជា​ដី​ភោគទ្រព្យ​របស់​ជាតិ លោក គា​វិ​ន បាន​បញ្ជាក់ថា​:​ដី​លើ​ភ្នំ​ដង រែក ជា​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ ហើយ​បើ​និយាយ​ពី​ច្រក​អន្តរ ជាតិ ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ ហើយ​បើ​អត់​មាន​សំណង់ តើ​ជា​ច្រក​អន្តរជាតិ​កើត​ដែរ ? ហើយ​បើ​និយាយ​ពី​ច្រក​អន្តរជាតិ មិន មែន​មានតែ​ប៉ុន្មាន​ម៉ែត្រ​៤​ជ្រុង​ហ្នុ​ង​ទេ តែ​បើជា​ច្រក​អន្តរជាតិ ហើយ អគារ​សំណង់​ផ្សេងៗ​ទាំង អស់​បាន​ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​អោយគេ​មក ។

ពាក់ព័ន្ធ​នឹង​សំនួរ​សួរថា : ហេតុ អ្វី​បានជា​ក្រុមហ៊ុន ទទួលបាន ច្បាប់​សាងសង់​សំណង់​ធ្វើកើត ហើយ​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ អត់​ទាន់​មាន​ប្លង់​កម្មសិទ្ធិ​ធ្វើ ? ប៉ុន្តែ​បែរជា​លោក គា​វិ​ន បាន​សួរ​សំនួរ​បញ្ច្រាស់ទិស​មក វិញ​ថា​: បង​ឯង​ជា​អ្នក សារព័ត៌មាន បង​ឯង​មាន​ដី ឬ​អត់ ? មានផ្ទះ មាន​ដី​ដែរ​ឬ​អត់​? លោក​បន្តថា :​បើ​បងប្អូន​ប្រជា ពលរដ្ឋ​គាត់​ចង់បាន​កម្មសិទ្ធិ​ដី គាត់​ត្រូវ​មក​ពឹងពាក់​ដល់​រដ្ឋបាល​សូ​រី​យោ​ដី ឬក៏​មក​ពឹង ពាក់​ដល់​អាជ្ញាធរ​ស្រុក​មក គេ​រៀបចំ​ឯកសារ​ផ្តល់ជូន​ពួកគាត់​ហើយ​បើ​កន្លែង​ហ្នឹង​គេ​ចុះបញ្ជី​ជា​ប្រព័ន្ធ​ហើយ​ពលរដ្ឋ ចូលរួម​ចុះបញ្ជី​ជាមួយ​ជំនាញ​គេ​ទៅនឹង​ទទួលបាន​ប្លង់​កម្មសិទ្ធិ​ហើយ តែបើ​អត់​ទៅ​ពឹងពាក់​រក​គេ​ទេ គេ​ម៉េច​ធ្វើ​ប្លង់​អោយ​? ។ ទោះជា​សំនួរ របស់​អ្នកកាសែត​ចង់​សំដៅលើ​ដីព្រៃ​ភ្នំ​ដងរែក ជា​ដី​ភោគ​: របស់​ជាតិ​យ៉ាងណា ក៏ ដោយ​ក៏​លោក គា​វិ​ន នៅតែ​បក ស្រាយ​ដដែលៗ​ថា : ដី​តំបន់​នោះ​ជា​ច្រក​អន្តរជាតិ វា​ជា​តំបន់ សេដ្ឋកិច្ច វា​មាន​ភ្ញៀវទេសចរ​ចេញ​-​ចូល វា​មាន​ទាំង​ទំនិញ​ចេញ​-​ចូល ដូច្នេះ​វា​ត្រូវតែមាន សេវា​គ្រប់​ប្រភេទ វា​អត់​មានអី ខុសច្បាប់​ទេ​? គេ​មក​អភិវឌ្ឍន៍ ខេត្ត​យើង​នេះ យើង​ទទួល​អប​សាទរ គេ បំរើសេវា ហេដ្ឋារចនាសម្ព័ន្ធ​អោយគេ​ទៅ ។

ចំពោះ​លោក ផួ​ង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានផ្តល់​បទសំភាសន៍​ខ្លី តាម​ទូរស័ព្ទ ដោយ​លោក​បាន​បញ្ជាក់ថា : ខាង​លោក​ទើបតែ​ទទួលបាន​ព័ត៌មាន​ដូច​សារព័ត៌ មាន​ខ្លះ​បាន​ផ្សាយ​ចឹ​ង​ដែរ​ថា : ដី​តំបន់ភ្នំ​ដងរែក ក្នុងស្រុក​អន្លុងវែង ឥលូវ​មាន​ប្លង់​កម្មសិទ្ធិ ប៉ុន្តែ​លោក​បាន​បញ្ជូន​មន្ត្រី​របស់​មន្ទីរ បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​អោយ​ចុះទៅ​ពិនិត្យមើល​ទីតាំង​ជាក់ ស្តែង ហើយ​ធ្វើ​របាយការណ៍​មក​មន្ទីរ នៅពេល​ទទួលបាន​របា​យ ការណ៍ លោក​នឹង​ផ្តល់ព័ត៌មាន​ជូន​ជា​បន្តទៀត ។ ដោយ ឡែក​លោក ធឿន មេឃុំ​ត្រពាំង​ប្រិ​យ៍ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា : ទីតាំង​ដី​នោះ អតីត​ជា​កន្លែង​កងទ័ព តែ​រាល់ថ្ងៃ​គេ​បាន​នឹង​កំពុង​ឈូសឆាយ កាយ​ថ្មភ្នំ​ធ្វើ​សំណង់​អគារ តែ​មិនដឹង​ជា​គេ​ធ្វើ បាន​ប៉ុន្មាន​ភាគរយ​ហើយ​ទេ ព្រោះ​មើល​ពី​ឆ្ងាយ​មិនឃើញ​ទេ ហើយក៏​មិនដឹង​ជា​ខាង​ក្រុមហ៊ុន​ណា​ដែរ មានតែ​ថ្នាក់ដឹកនាំ​ខាង លើៗ ដូចជា​ថ្នាក់​ខេត្ត​ទើប​ដឹង​ច្បាស់​? ។

លោក ងួន ភា​រិ​ទ្ធ អភិបាលស្រុក​អន្លង់វែង មិន អាច​សុំ​ការបំភ្លឺ​បានទេ ព្រោះ ទូរស័ព្ទ​ប្រព័ន្ធ 097 96 19 333 របស់លោក​អភិបាលស្រុក​អន្លុងវែង​ឆ្លើយតប​ប្រាប់ថា : មិនអាច​ទាក់ទង​បានទេ​នៅពេលនេះ ។​ដោយឡែក​លោក អ៊ុន សុភ​ក្រ អ្នកនាំពាក្យ​សាលាខេត្ត និង​ជា​អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ព្រឹក​ថ្ងៃទី ១៧ ខែមករា​ឆ្នាំ ២០២៥ នៅពេល​និពន្ធ​នាយក​គេហទំព័រ មាតុភូមិ ទូរស័ព្ទ ស្នើ សុំ​ការបកស្រាយ​បំភ្លឺ បញ្ជាក់ អំពី​ករណី​តើ​ហេតុ​អី​ឈ្មួញ​អាចធ្វើ​ការសាងសង់​អគារ​នៅលើ​ដីភ្នំ​ដងរែក ក្នុងស្រុក​អន្លុងវែង​បាន​?​។ លោក​ទទួល​ទូរស័ព្ទ តែ​លោក​ពុំបាន​បកស្រាយ​បំភ្លឺ​ទេ​ដោយ លោក​ប្រាប់ថា​:​កំពុង​ជាប់រវល់​មិនមាន​ពេល​ឆ្លើយតប​ទេ ចាំ​លោក​ទំនេរ លោក​នឹង​ទូរស័ព្ទ​ឆ្លើយតប​ប្រាប់ រួច​ក៏​ចុច​បិទ​ទូរស័ព្ទ​ទៅ​? ។

ចំណែកឯ នៅ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ អង្គភាព​គេហទំព័រ មាតុភូមិ បាន​ព្យាយាម​ធ្វើការ ទំនាក់ទំនង​តាម​ប្រព័ន្ធ​ទូរស័ព្ទ និង​តាម​តេ​ឡេ​ក្រាម ផ្ទាល់ដៃ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​យ កម្ម និង​សំណង់​ដើម្បី​សុំ​ការបំភ្លឺ ពី​អ្នកនាំពាក្យ​របស់​ក្រសួង​នេះ ឃើញ​មាន​សញ្ញា​គ្រី​ស​២​ព៌​ណ​បៃតង​ក្នុង​តេ​ឡេ​ក្រាម ដែល​គេ​សម្គាល់ថា​បាន​ចូល​មើល តែ​ពុំ​ឆ្លើយតប ប្រាប់​លេខ​ទូរស័ព្ទ​របស់​អ្នកនាំពាក្យ​ក្រសួង​ទេ ។ ឯ​ក្រសួងបរិស្ថាន ដែលមាន​ឯកឧត្តម អ៊ាង សុផល្លែត ជា រដ្ឋមន្ត្រីក្រសួង​នេះ ក៏​យើង​ពុំ មាន​លេខ​ទូរស័ព្ទ​របស់​អ្នក​នាំ ពាក្យ​ដែរ ដើម្បី​ស្នើសុំ​ការ​បក ស្រាយ​បំភ្លឺ​បានទេ ។ ជុំវិញ​ករណី​ខាងលើនេះ លោក​មេធាវី គុជ គ​ន្ថា បាន​ពន្យល់​ប្រាប់​តាម​ទូរស័ព្ទ​ថា : ករណី​ដីព្រៃ​ភ្នំ ដី​បឹងបួរ អូរ ដី​ប្រឡាយ ដីស្ទឹង ដី​មាត់ទន្លេ ដី​មាត់សមុទ្រ ជា​ដី​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ។

ប៉ុន្តែ​លោក​មិន​ចាំ​ថា : បានចែង ក្នុង​មាត្រា​ទី​ប៉ុន្មាន​ទេ ព្រោះ​ច្បាប់​មាន​ច្រើន មាន​មាត្រា​ច្រើន ដូច្នេះ​សូម​ពិនិត្យមើល​ច្បាប់​ស្តីពី​ព្រៃឈើ ។ លោក​បន្តថា​: ចំពោះ បុគ្គល​ណា​ដែល​ហ៊ាន​ទៅ​រំលោភ បំពាន​យក​ដី​ភោគ​: ទាំង​នោះមក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន គឺជា​ការប្រព្រឹត្ត​ខុសច្បាប់ ហើយ​បើ ជាម​ន្ត្រី មាន​សិទ្ធិ មានអំណាច យល់ដឹង​ពី​ច្បាប់ បែរជា​ចេញមុខ ស៊ី​ញ៉េ​អនុញ្ញ្ញាតអោយ​គេ​សាសង់​សំណង់ អគារ​ផ្សេងៗ លើដី​ភោគ​: របស់​រដ្ឋ គឺ​មន្ត្រី​អ្នកចុះហត្ថលេខា​នោះ បាន​ប្រព្រឹត្ត​ខុសច្បាប់ ត្រូវតែ ទទួល ខុសត្រូវ​ចំពោះមុខ​ច្បាប់ ។ លោក​មេធាវី គុជ គ​ន្ថា បាន​បញ្ជាក់ថា​: តែ​ប្រសិនបើ​ដី​ភោគ​: ទាំងនោះ ត្រូវបាន​រដ្ឋ ជា​អ្នកកំណត់ និង អនុញ្ញាតអោយ​យក​ដី​ទាំងនោះ ទៅ​សាងសង់​សំណង់​អគារ​របស់ រដ្ឋ ដូចជា អគារ​សាលារៀន មន្ទីរ ពេទ្យ អគារ​រដ្ឋបាលខេត្ត អគារ និង​សំណង់​ផ្សេងៗ​ទៀត ដូចជា សំណង់​ទំនប់ ប្រឡាយ ធា​រា សាស្ត្រ វា​រី​អគ្គីសនី ... ជាដើម និង​ការអនុញ្ញាតអោយ​ដី​ភោគ​: គេ​ធ្វើការ​វិនិយោគ ឬ សម្បទាន​ដី​សេដ្ឋកិច្ច គឺ​មិន​ខុសច្បាប់​ទេ ។

ដូច្នេះ​ចាំមើលៗ​!​ថា​: តើ​ករណី ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង សំណង់ ចេញ​លិខិតអនុញ្ញាត​អោយគេ​សាង សង់​សំណង់​អគារ​ចំនួន ១០ អគារ មាន​កំពស់ ០៣ ជាន់ នៅលើ​ដីភ្នំ​ដងរែក ក្នុងស្រុក​អន្លុងវែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ មាន​គោលការណ៍ ឬ​ការអនុញ្ញាតអោយ​សាងសង់ ពី​ប្រមុខ​រាជ រដ្ឋាភិបាល​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែរ​ឬ​អត់ ? ។ ការិយាល័យ​និពន្ធ គេហទំព័រ មាតុភូមិ រង់ចាំ​ស្វាគមន៍​ជានិច្ច ចំពោះ​ការ បក ស្រាយ​បំភ្លឺ​ព័ត៌មាន ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ រៀងរាល់ ម៉ោង​ធ្វើការ តាមរយ : ទូរស័ព្ទ​លេខ​: 012 953 824 / 016 953 222 / 088 55 34 100 តាមច្បាប់ ស្តីពី របប​អ្នក​សារព័ត៌ មាន ៕ រាយការណ៍ និង​សំរួល​អត្ថបទ​ព័ត៌មាន ដោយ​លោក ទឺ ពិ​ទូ និង លោក ស៊ុន សុផល​a vorta1 a vorta2 a vorta3 a vorta4 a vorta5 a vorta6 a vorta7 a vorta8 a vorta9