» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10530 នាក់

ម្សិលមិញ 8930 នាក់

សរុប 19707784 នាក់

ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅផ្សារទំនើបអ៊ីអន១ នៅជាន់ទី៣ចិញ្ចឹមអាជ្ញាធរ?

 

ភ្នំពេញ៖ ប្រភពពីប្រជាពលរដ្ឋក៍ដូចអាជីវករលក់ដូរនៅក្នុងផ្សារទំនើបអ៊ីអន១បានអោយដឹងថា មានទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតនៅក្នុងផ្សារទំនើបអ៊ីអន១នៅជាន់ទី ៣ កំពុងបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងដុះស្លែដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ រីឯអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់! ហ៊ានផ្គើនទៅនឹងបទបញ្ជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា!។a game eon 

កាលពីថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បន្តវេនបានដាក់បទបញ្ជាដល់ អភិបាល រាជធានី ខេត្ត ទាំងអស់នូវទូទាំងប្រទេសជាបន្ទាន់ឱ្យបញ្ឈប់អាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញទាំងអស់!ទោះមានច្បាប់ឬក៏មិនមានច្បាប់គ្មានការលើក លែង។ គេមិនដឹងថាតើហេតុអីបានជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋាន សង្កាត់ ខណ្ឌចំការមន មិនចាត់កម្លាំងជំនាញចុះមកទប់ស្កាត់និងបង្រ្កាបតាមបទបញ្ជាឬក៌គេទុកធ្វើឆ្នាំងបាយពេលបទល្មើសឆបោកតាមអនឡាញក្នុងរាជធានីត្រូវបានបង្ក្រាបនោះទេ? ។

គេឃើញក្រុមអ្នកញៀ ល្បែងទាំងក្មេង.ចាស់.ស្រី. ប្រុស. ប្រមូលផ្តុំគ្នាចូលទៅ លេងល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតបើកលេងទាំង យប់ទាំងថ្ងៃ! ។

អាជីវករលក់ដូរក៏ដូចប្រជាពលរដ្ឋរស់នៅមូដ្ឋានខាងលើសង្ឃឹមលើលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញជាពិសេសលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នឹងចាត់កម្លាំងជំនាញក្រោមឱវាទចុះសិក្សាជ្រាវស្រាវ ទប់ស្កាត់និងបង្ក្រាប ទីតាំងល្បែងស៊ី សងហ្គេមបាញ់ត្រីខុសច្បាប់នៅក្នុងភូមិសាស្រ្តខាងលើអោយមានប្រសិទ្ធភាព ស្របតាមប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរក្សាសន្តិសុខ ជាមុនខាន។a game eon1