» ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​ចុះ​អនុស្សរណៈ ស្តីពី​កិច្ចសហប្រតិបត្តិការ​ជំរុញ​ការប្រមូលទិញ​ផលិតផល​ពោតក្រហម ដំឡូង​មី និង​វត្ថុធាតុដើម​ដទៃទៀត​ក្នុងស្រុក » សង្ឃ​និង​ពុទ្ធ​បរិ​ស​ទ័​ពុទ្ធ​សា​នា​មិ​ទ្ទីង​ដង្ហែ​ក្បួនព្យុហយាត្រា​ស្រឡាញ់​សន្តិភាព​ » លោកគ្រូសូត្រ​៖​កងទ័ព​សៀម វាយប្រហារ​លើ​ជន​ស៊ីវិល និង​ពិសេស​បាន​ព្យាយាម​វាយប្រហារ​កម្ទេច​វត្ត​ប្រាសាទ​តា​មាន់​សែន​ជ័យ » ក្រសួងការពារជាតិ​ចោទ​សម្តី​មេ​ទ​ព័​ភូមិភាគ​២​ថៃ​ថា​រំលោភ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​! » ​ឥណ្ឌា​ប្រកាស​ឈប់​ទិញ​អាវុធ​ពី​អាមេរិក​ព្រោះ​ដាក់​ពន្ធ​កើន​ដល់​៥០​ភាគរយ​រឿង​មិន​ឈប់​ទិញ​ប្រេង​ពី​រុស្ស៊ី​ » មេទ័ព​ភូមិភាគ​២​ថៃ​ទទួលស្គាល់​ការបរាជ័យ​តែ​ប្រកាស​នឹង​វាយយក​ប្រសាទ​តា​ក្របី និង តា​មាន់​ធំ​មុន​រ៉ឺ​ត្រែ​ត​! » បន្ទាប់ពី​កម្ពុជា​ប្រទេស​អា​មេ​នី​និង​អា​ហ្សែ​បៃ​ហ្ស​ង់​ស្នើ​រង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​ជូន​លោក​ត្រាំ​ » ឆមាសទី១ ឆ្នាំ២០២៥នេះកម្ពុជា មាន អតិផរណាក្នុងអត្រា ៣,៥% អត្រាប្រាក់រៀលប្រែប្រួលដកសូន្យ៣ភាគរយ » កិច្ចប្រជុំ​វិ​សាម​ញ្ញ័​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ​នៅ​ម៉ាឡេស៊ី​ចេញ​ល​ទ្ថ​ភល​១៣​ចំណុច​ » លោក សុខ ស៊ុន​ណា​រ៉េត​ឪពុក​លោក​ស៊ន​ដា​រ៉ា​តុលាការសម្រេចដាក់គុក រយៈពេល​៤​ឆ្នាំ » សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​កុំ​ឲ្យ​ពង្រីក​បញ្ហា​ប្រើ​ដ្រូ​ន​ធ្វើ​ឃា​ត​ចេញ​ផុតពី​ជម្លោះ​រវាង​កម្ពុជា​និង​ថៃ ទៅកាន់​ប្រទេស​ផ្សេង​ » សម្តេច ម៉ែន សំអន​ជួប​លើកទឹកចិត្ត​លោកស្រី សឿន សោភា ភរិយា​កងទ័ព​ម្នាក់ ដែល​ទាហាន​ថៃ​ចាប់ធ្វើ​ឈ្លើយសឹក​! » ក្រសួង​ច្រាន​ចោលការ​បំភ្លៃ​របស់​កាសែត​ថៃ ដែលថា “​ពលករ​ខ្មែរ​ចាកចេញ​ពី​ថៃ​ដោយសារ​ការ​គំរាម​ដក​សញ្ជាតិ និង​រឹបអូស​ដីធ្លី​” » ​ទូត​១១​ប្រទេស​និង​អង្គការ​១៥​ទៅ​មើល​ជ​ម្រុំ​ជនភៀសខ្លួន​ » លោក Trump បង្ហើប​ថា អនុ​ប្រធានាធិបតី JD Vance អាចជា​អ្នក​ស្នង​តំណែង​បន្ត ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២៨

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 624 នាក់

ម្សិលមិញ 4004 នាក់

សរុប 17259965 នាក់

ក្រុមហ៊ុន​ម៉ាក​ល្បីៗ​១៨​ម៉ាក​ថ្មី​ទៀត​ចេញមក​គាំទ្រ​របាយ​ការ​អង់​ការសង់​ត្រា​ល​ដោយ​ចាត់ទុកថា​ជាការ​បញ្ចេញមតិ​

​ភ្នំពេញ​៖​តាមរយៈ​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​នៅ​ថ្ងៃទី​១០ កញ្ញា​ក្រុមហ៊ុន​ក​ម្ម៉​ង់​ទំនិញ ម៉ាក​ល្បីៗ​ដែលមាន​ប្រភព​មកពី​វិស័យ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​របស់​កម្ពុជា​ចំនួន ១៨​ម៉ាក​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លុបចោល​ការធ្វើ​សវនកម្ម​លើ​អង្គ​ការសង់​ត្រា​ល់​។ ម៉ាក​ល្បីៗ​ទាំងនោះ​រួមមាន Adidas Puma Levi Strauss&Co Under Armour និង New Balance​។​ល​។a central 1

​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ទាំង​ជិត ២០​ម៉ាក​នេះ​យល់ឃើញថា ដំណើរការ​ស៊ើបអង្កេត​លើ​អង្គ​ការសង់​ត្រា​ល់​របស់​ក្រសួងមហាផ្ទៃ​កម្ពុ​ជាមាន​ភាពយឺតយ៉ាវ​គួរឱ្យ​ព្រួយបារម្ភ​ជា​ពន់ពេក​។ គួរ​បញ្ជាក់ថា បន្ថែម​ពី​ការចោទប្រកាន់​អង្គ​ការសង់​ត្រា​ល់ សហជីព​ដែលមាន​ទំនោរ​រក​រដ្ឋាភិបាល​ក៏បាន​ប្តឹង​លោក​ឃុន ថា​រ៉ូ អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គ​ការសង់​ត្រា​ល់ពី​បទ​«​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឱ្យមាន​ការរើសអើង​»​។ ក្នុង​សេចក្តីថ្លែងការណ៍​ដដែល ម៉ាក​ល្បីៗ​មកពី​វិស័យ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​របស់​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​កម្ពុជា​ពិចារណា​លុបចោល​សវនកម្ម​លើ​សង់​ត្រា​ល់​ជាបន្ទាន់ និង​ត្រូវតែ​ដកចេញ​ចំណាត់ការ​ទាំងឡាយណា​ដែល​ប៉ះពាល់​ដល់​លំហ​សង្គម​ស៊ីវិល និង​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​។​

​តាម​ម៉ាក​ល្បីៗ​ទាំង​ជិត ២០​ម៉ាក កម្ពុជា​គួរ​ពិចារណា​លើ​សេចក្តី​អំពាវ​នេះ​ព្រោះ​លំហ​សង្គម​ស៊ីវិល និង​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​ជា​ផ្នែក​មួយ​សំខាន់​ដែលនាំឱ្យ​កម្ពុជា​ក្លាយជា​ដៃគូ​ផ្គត់ផ្គង់​ផលិតផល​ក្នុង​វិស័យ​ឧស្សាហកម្ម​សម្លៀកបំពាក់ និង​ស្បែកជើង​។ ជុំវិញ​សេចក្តីថ្លែងការណ៍​របស់​ម៉ាក​ល្បីៗ​មកពី​វិស័យ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​របស់​កម្ពុជា​ពេលនេះ អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក​កត្តា អ៊​ន និង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ទូច សុ​ខៈ​នៅ​មិនទាន់បាន​ឆ្លើយតប​យ៉ាងណា​នៅ​ឡោះ​យ​ទេ​គិត​ត្រឹម​រសៀល​ថ្ងៃទី​១០ កញ្ញា​នេះ​។​

​សូម​រម្លឹកថា ជុំវិញ​ចំណាត់ការ​តាមផ្លូវ​ច្បាប់​លើ​អង្គ​ការសង់​ត្រា​ល់​នេះ សម្ព័ន្ធ​សហជីព​អន្តរជាតិ Clean Clothes Campaign កាលពី​ខែមិថុនា​កន្លង​ទៅបាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ដោយ​ចាត់ទុកជា​ការចោទប្រកាន់​លាប​ពណ៌​ក្នុង​គោលដៅ​កម្ទេច​សហជីព​ឯករាជ្យ​នៅ​កម្ពុជា​។ ដោយឡែក កាលពី​ខែកក្កដា សមាជិក​នៃ​សមាគម​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់ និង​ស្បែកជើង​អាមេរិក (AAFA) និង​សមាគម​ការងារ​យុត្តិធម៌ (FLA) បានចាត់ទុក​ការធ្វើ​សវនកម្ម​លើ​អង្គ​ការសង់​ត្រា​ល់​ជាការ​បំភិតបំភ័យ និង​បៀតបៀន​លើ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​។ ការរិះគន់​កាលណោះ​ត្រូវបាន​លោក ទូច សុ​ខៈ​ចាត់ទុក​ជាការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។ ក្នុងន័យនេះ លោក​ទូច សុ​ខៈ​បានស្នើ​ឱ្យ​អង្គការ​បរទេស​ទាំងនោះ​ពិនិត្យ​ច្បាប់​ជា​ធរមាន​ជាមុនសិន មុន​ដាក់​សម្ពាធ​លើ​កម្ពុជា និង​បញ្ជាក់ថា ការធ្វើ​សវនកម្ម​លើ​អង្គ​ការសង់​ត្រា​ល់ពី​សំណាក់​អាជ្ញាធរ​សវនកម្ម​ជាតិ គឺ​ស្របតាម​ច្បាប់​ស្ដីពី​អង្គការ​សង្គម​ស៊ីវិល និង​ច្បាប់​ស្ដីពី​សវនកម្ម​ជាតិ​របស់​ជាតិ​។​

​ទាក់ទង​ការធ្វើ​សវនកម្ម​លោក​ឃុន ថា​រ៉ូ អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គ​ការសង់​ត្រា​ល់​បានឱ្យ​កាសែត​ដឹង​កាលពី​ថ្ងៃទី ១៧ ខែកក្កដា​ថា មន្ត្រី​សវកម្ម​ជាតិ​ពិតជា​បាន​ទៅ​ចុះ​ធ្វើ​សវកម្ម​នៅ​អង្គ​ការសង់​ត្រា​ល់​ដូចដែល​បានគ្រោង​ទុក​។ ការចុះ​ធ្វើ​សវនកម្ម​នេះ​គឺ​ផ្តោតទៅលើ​ដំណើរការ និតិ​វិធី និង​កាលបរិច្ឆេទ​ការធ្វើ​សវកម្ម​លើ​អង្គ​ការសង់​ត្រា​ល់​។ តែបើ​តាម​លោក ឃុន ថា​រ៉ូ ការធ្វើ​សវនកម្ម​ជាតិ​លើ​អង្គ​ការសង់​ត្រា​ល់​រយៈពេល ៣​ម៉ោង​កាលពី​ថ្ងៃទី​១៥ កក្កដា​នៅ​មិនទាន់មាន​លទ្ធផល​អ្វី​នៅឡើយ​ទេ ព្រោះ​ជាទូទៅ គេ​ចំណាយពេល​៣​ឆ្នាំ​សម្រាប់​ការធ្វើ​សវនកម្ម​ជាតិ​ទៅលើ​ស្ថាប័ន​មួយ​។​

​ទោះយ៉ាងណា របាយការណ៍​សវកម្ម​លើ​អង្គ​ការសង់​ត្រា​ល់​នេះ​នឹងត្រូវ​យកទៅដាក់​នៅ​សភា ព្រឹទ្ធសភា ទីស្តីការគណៈរដ្ឋមន្ត្រី និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ និង​បន្ត​តាមដាន​តាម​និតិ​វិធី​ច្បាប់​។ នេះ​បើតាម​ការបន្ថែម​របស់​លោក ឃុន ថា​រ៉ូ​។ គួរ​ដឹងថា ការធ្វើ​សវកម្ម​ជាតិ​លើ​អង្គ​ការសង់​ត្រា​ល់​ពេលនេះ​ធ្វើឡើង​តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​។ ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃ​ក៏បាន​ស្នើ​ឲ្យ​អង្គ​ការសង់​ត្រា​ល់​ផ្តល់​របាយការណ៍​គណនី​ធនាគារ​ម្ចាស់ជំនួយ​របស់ខ្លួន ខណៈ​អង្គ​ការសង់​ត្រា​ល់​បាន​អះអាង​ពី​ការ​បាន​បញ្ជូន​របាយការណ៍​នោះ​រួចហើយ​កាលពី​ថ្ងៃទី​១១ កក្កដា​កន្លងទៅ​។​​តាម​អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គ​ការសង់​ត្រា​ល់​រូបនេះ​ដដែល ការព្រម​ធ្វើតាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​ដូចនេះ​ជា​សក្ខីកម្ម​បង្ហាញឱ្យឃើញថា អង្គ​ការសង់​ត្រា​ល់​បាន​អនុវត្ត​ការងារ​ត្រឹមត្រូវ និង​តម្លាភាព​តាម​និតិ​វិធី​ច្បាប់​កម្ពុជា​។

«​យើង​ជំ​រុញឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​លុបចោល​ជាបន្ទាន់​គម្រោង​សវនកម្ម​លើ​អង្គ​ការសង់​ត្រា​ល់​។ គោលបំណង​តែមួយគត់​នៃ​សវនកម្ម​នេះ​គឺ​ដើម្បី​សងសឹក​សង់​ត្រា​ល់​»​។ នេះ​ជាការ​លើកឡើង​ក្នុង​លិខិត​មួយច្បាប់​របស់​សមាគម​អន្ដរជាតិ​ផ្នែក​កាត់ដេរ និង​ស្បែកជើង និង​សមាគម​ការងារ​យុត្តិធម៌​អាមេរិក ផ្ញើ​ទៅកាន់​រដ្ឋមន្ដ្រី​កម្ពុជា​៣​រូប រួមមាន លោក ស សុខា រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោកស្រី ចម និម្មល រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​។​

​ក្នុង​លិខិតបញ្ជាក់​យ៉ាងច្បាស់​ថា សមាជិក​របស់​សមាគម​កាត់ដេរ និង​ស្បែកជើង​អាមេរិក AAFA និង សមាគម​ការងារ​យុត្តិធម៌​FLA បានឱ្យ​តម្លៃ​លើ​ទំនាក់ទំនង និង​ភាព​រីកចម្រើន​ជាមួយ​ប្រទេស​កម្ពុជា​។ លិខិត​បន្ថែមថា កម្ពុជា​បានក្លាយ​ជា​អ្នកផ្គត់ផ្គង់​ទី​៣ សម្រាប់​ផលិតផល​ធ្វើដំណើរ​ទៅកាន់​ទីផ្សារ​អាមេរិក អឺរ៉ុប និង​កាណាដា និង​ទី​៤ សម្រាប់​ផលិតផល​ស្បែកជើង រួមទាំង​ទី​៦ សម្រាប់​ផលិតផល​សម្លៀកបំពាក់ ។​
​សមាគម​អន្ដរជាតិ​ទាំងពីរ បាន​គូសបញ្ជាក់ថា ភ្ជាប់​នឹង​ទំនាក់ទំនង​ដ៏​មានតម្លៃ​នេះ គឺ​រដ្ឋាភិបាល​កម្ពុជា​ត្រូវគោរព​សិទ្ធិ​ចំពោះ​សង្គម​ស៊ីវិល សេរីភាព​នៃ​ការបញ្ចេញមតិ និង​សេរីភាព​នៃ​សមាគម​។​​នៅក្នុង​លក្ខខណ្ឌ​នេះ សមាគម​អន្ដរជាតិ​ទាំង​ពីរបាន​អំពាវនាវ​ម្តងទៀត​ដល់​រដ្ឋាភិបាល​ក​ម្ពុ​ជា លុបចោល​សវនកម្ម "​សន្តិសុខ​ជាតិ​" ទៅលើ អង្គ​ការសង់​ត្រា​ល់ នាពេលខាងមុខ ហើយ​ចៀសវាង​ការចាត់វិធានការ​ណា​ដែលជា​ការបំភិតបំភ័យ និង​ការ​បៀតបៀន​ដល់​អង្គ​ការសង់​ត្រា​ល់ ឬ​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងៗ​ទៀត​។​(​ដកស្រង់​ពី​វិទ្យុ​បារាំង​)a central union a centrala