» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9107 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699278 នាក់

មាន​គេ​លួច​ចាក់​អាចម៍ដី​យក​មាត់​ព្រែក​កំពត ធ្វើ​កម្ម​សិទ្ធ ?


កំពត​៖ មាត់​ព្រែក​កំពត ប្រវែង​ប្រមាណ​១០០០​ម៉ែត្រ នៅ​ចំណុច​ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ​ជាប់​នឹង​ផ្លូវ​ដែល​ត​ភ្ជាប់​ពី​ទី​រួម​ខេត្ត​ទៅកាន់​តំបន់​កំពង់ផែ ទេសចរ​ណ៏​ថ្មី ត្រូវបាន​គេ​ឃុបឃិត​គ្នា​លួច​ដឹក​អាច​ម៏​ដី​ចាក់​លប់​ចូល​ជ្រៅ​ទៅ ក្នុង​ផ្ទៃ​ទឹក​ព្រែក​ជម្រៅ​ពី​៥០​ទៅ​១០០​ម៉ែត្រ​យក​ធ្វើ​កម្ម​សិទ្ធ ។​a land kompot 

​ប្រជាពលរដ្ឋ​ដែលមាន​ដី​នៅ​តំបន់​នោះបាន​អះអាងថា ដី​មាត់​ព្រែក​កំពត​នេះ​ពីមុនមក​មិន​ត្រូវបាន​អាជ្ញាធរ​អនុញាត​ឲ្យ​បុគ្គល​ណា​ម្នាក់ ចាក់ដី​លប់​រំលោភ​យក ឬ​ទោះបី​មាន​ប្រជាពលរដ្ឋ​ទៅ​តាំង​ទីលំនៅ​ខ្លះៗ​ក៏ដោយ ក៏​អាជ្ញាធរ​មិន​បានចេញ​កម្មសិទ្ធិ ឬ​ផ្ដល់​សិទ្ធិ​ស្របច្បាប់​ឲ្យ​នោះដែរ ព្រោះ​តាម​គម្រោង​ផែនការ​ខេត្ត ដី​នៅជាប់​មាត់​ព្រែក​កំពត​នេះ គឺ​អាជ្ញាធរ​ទុក​បំរុង​សំរាប់ធ្វើ​សួនច្បារ ឬ​កន្លែង​បំរើអោយ​សេវា​កំសាន្ត​សាធារណៈ​តែប៉ុណ្ណោះ​។​

​ទីតាំង​នេះ ជន​មិន​ស្គាល់មុខ​បាន​ឃុបឃិត​គ្នា ដឹក​ដី​ចាក់​លប់​ទាំងយប់​ទាំង​ថ្ងៃ ទាំង​តាម​រថយន្ត​ក៏​ដូច​តាម​ទូក​ផងដែរ ដើម្បី​បង្កើត​ដីគោក​លយ​ចូលទៅក្នុង​ទឹក​ព្រែក ជំរៅ​ពី​៥០​ម៉ែត្រ​ទៅ ១០០​ម៉ែត្រ ប្រ​យោ​ជ​ន៏​វាស់​ចែកគ្នា ឬក៏​លក់​ទៅ​ឲ្យ​ឈ្មួញ​នានា​ដែល​គេ​អះអាងថា គេ​ហ៊ាន​ទិញ​ក្រោមរូបភាព​ជួល​រយៈពេល​៣០​ឆ្នាំ​ពី​ខេត្ត ១​ម៉ែត្រ​ដើរ​តម្លៃ​រាប់រយ​-​ពាន់​ដុល្លារ​ឯណោះ​។​

​អ្នកស្រុក​បាន​អះអាងថា ដី​មាត់​ព្រែក​កំពត​ពី​ទី​រួម​ខេត្ត ទៅកាន់​តំបន់​កំពង់ផែ​ទេសចរ​ណ៏ ដែល​គេ​គ្រោង​បង្កើត​ថ្មី​កសាង​ដោយ​ធនាគារ​អភិវឌ្ឍ​ន៏​អា​ស៉ី ភាគច្រើន​ត្រូវបាន​កាន់កាប់​ដោយ​ឯកជន​ស្ទើរតែ​អស់​ទៅហើយ នៅសល់​ចំណុច​មួយចំនួន​ដែល​នៅក្បែរៗ​ផ្លូវ​ប៉ុណ្ណោះ ដូចជា​ចំណុច​ខាងលើ​ជាដើម​។​
​ចំណុច​ដែល​នៅសល់​នេះ អ្នកស្រុក​បានលើកឡើង​ថា អាជ្ញាធរខេត្ត​គួរតែ​រក្សាទុក​ធ្វើជា​សួនច្បារ​សាធារណៈ​លើកស្ទួយ​សោ​ភ័​ណ្ឌ​ភាព​ខេត្ត​ទើប​ជាការ​ល្អ មិនគួរ​បិទ​ភ្នែក​ឲ្យ​ឈ្មួញ និង​មន្ត្រី​ឃុបឃិត​គ្នា​ចាក់ដី​លប់​រួចហើយ​ពុះ​ឡូ​ត៌​លក់​ឲ្យ​ឈ្មួញ​កាន់កាប់ ឬ​យកទៅ​ធ្វើ អាជីវកម្ម​ជា​ភោ​ជនី​ដ្ឋា​ន ផ្ទះសំណាក់ ឬ​សេវាកម្ម​ផ្សេងៗ​ដែលនាំអោយ​ប៉ះពាល់​ដល់​បរិស្ថាន​ទឹក​ព្រែក​នោះទេ​។​

សូមបញ្ជាក់ថា​កន្លងមក​មាន​សេចក្តី​រា​យា​ការណ៍​ថា​មាន​បុគ្គល​ឈ្មោះ ហេង សុ​ភី ដែល​អ្នក​កំពត​ស្គាល់​ថា ជា​អ្នកមាន​លុយ​ស្តុកស្តម្ភ និង​សង្ស័យ​មាន​អ្នកមានអំណាច នៅ​ពី​ក្រោយខ្នង​ទៀតផង​មិនដឹង​បានធ្វើ​សកម្មភាព​ចាក់ដី​រំលោភ​យក​ព្រែក​។​​បើតាម​សេចក្តីរាយការណ៍​ថា ករណី​ចាក់ដី បូម​ដី និង​ធ្វើ​សំណង់​រឹង​បំពាន​ដី​ចំណី​ព្រែក និង​ដងព្រែក មាន​នៅតាម​ដងព្រែក​កោះ​តូច ស្ថិតនៅ​ចំណុច​ជិត​ស្ពាន​រថភ្លើង ដែលមាន​ព្រំប្រទល់​រវាង​ភូមិ​ព្រែក​ចេក និង​ភូមិ​គីឡូ​១២ ក្នុង​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត គឺជា​ករណី បំពាន​ខុស​គោលការណ៍​បច្ចេកទេស នីតិវិធី​ច្បាប់ និង​ការកំណត់​ដី​ចំណី​ព្រែក​ផងដែរ ចាំមើល​មើល​តើ​អាជ្ញាធរ​ខេត្តកំពត​រប​ស់លោក​ជាវ​តា​យ មានការ​ពន្យល់​យ៉ាងណា​វិញ​?៕a land kompot1 

​