» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9777 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699948 នាក់

ឈ្មួញ​ស្រេង​ម៉េង​ហៅ​ម៉េង​៣​ពូថៅ​បាននិងកំពុង​សម្រុក​កាប់​និង​ប្រមូល​ឈើ​ខុសច្បាប់​នៅ​មណ្ឌល​គី​រី​!

 

​មណ្ឌលគិរី​:​បទបញ្ជា​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​ពិសេស​បទបញ្ជា​នាយករដ្ឋមន្ត្រី​រឿង​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ភូមិភាគ​ឥ​សាន្ត ក្លាយទៅជា​រឿង​ឥតន័យ​ដោយសា​តែ​ក្រុមហ៊ុន​យ៉ិ​ន​ចាវ​របស់​ឈ្មួញ​​ព្រោះ​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង ហៅ​ម៉េង​៣​ពូថៅ​មិន​ស្តាប់​?!​។​sreng meng 

យោងតាម​សេចក្តីរាយការណ៍​របស់​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈើ​ឈ្មោះ ស្រេង ម៉េង ហៅ​ម៉េង​៣​ពូថៅ​មិន​ញញើត​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​បំផ្លាញ​ព្រៃឈើ​នោះទេ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​យ៉ិ​ន​ចាវ របស់​ឈ្មួញ​ឈ្មោះ ម៉េង ហៅ​ម៉េង​៣​ពូថៅ កំពុង​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​និង​ព្រៃ​របៀង​ក្រង់​គុយ ក៏ដូចជា​ព្រៃ​ការពារ​និង​ព្រៃ​អភិរក្ស​ក្នុងស្រុក​កោះ​ញែក ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

បុគ្គ​លឹក​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ឈ្មួញ​មួយចំនួន​និង​ជនល្មើស​មួយចំនួន​បាន​បំពាន​កាប់​ក្នុង​តំបន់​ខាងលើ ហើយ​ដឹកជញ្ជូន​មក​លក់​ឲ្យ​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង ដល់ទី​តាំង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​យ៉ិ​ន​ចាវ ដោយ​គេ​មិនដែល​ឃើញ​មាន​មន្ត្រី​បរិស្ថាន​ឬ មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង ប្រមូល​ទិញ​ឈើ​ពី​ឈ្មួញ​ដទៃទៀត​និង​ក្រុម​ជនល្មើស​សម្រាប់​ឈើទាល​មួយ​ម៉ែត្រគូប​ត្រឹម​១៥​ដុល្លារ ហើយ​ដឹកជញ្ជូន​ឈើ​ទាំង​នោះមក​ស្តុក​ទុក​ក្នុង​ទីតាំង​ដី​សម្បទាន​របស់ខ្លួន​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក បាន​បញ្ជាក់ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង ប្រមូល​ទិញ​ឈើ​បាន​យ៉ាងច្រើន​សម្រាប់​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​នាពេល​ឆាប់ៗ​ខាងមុខ គឺ​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្នី​ប្រពៃណី​ខ្មែរ ព្រោះ​ជា​ពេលវេលា​ដែល​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ឈប់សម្រាក​។​

បើតាម​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា ក្នុង​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​យ៉ិ​ន​ចាវ គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ដឹកជញ្ជូន​រាល់ថ្ងៃ​ចឹ​ង​នោះទេ​!​។​មិនអាច​ទាក់ទង​សុំ​ការពន្យល​ពី​លោក​ស្វាយ​សំ​អ៊ាង​និង​ឈ្មួញ​ឈ្មោះ​ស្រេង​ម៉េង​សួ​ពី​សេចក្តីរាយការណ៍​ខាងលើនេះ​បាន​ទេស​ង្ឃឹ​ន​ថា​នឹងមាន​ការបកស្រាយ​ពន្យល់​ជាមិនខាន​ប្រសិនបើ​គ្មាន​បទល្មើស​ន​ទេនោះ​!​។​a nora3 a noraa 
​