» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12200 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702371 នាក់

កម្លាំង PM ស្រុកពារាំងដើរល្បាតដេញចាប់អ្នកឆក់ត្រីម្នាក់ទារលុយ៨០ម៉ឺនរៀលបណ្តាលអោយលង់ទឹកស្លាប់ ? ថ្នាក់ ដឹកនាំខេត្តព្រៃវែង និងសមត្ថកិច្ចពាក់ព័ន្ធគួរបើកការស៊ើបអង្កេតផង ព្រោះប្រជាពលរដ្ឋកំពុងភ័យខ្លាច ?

 

ខេត្តព្រៃវែង ៖ ទើបបែកធ្លាយរឿងអាស្រូវ នៃការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រី PM ស្រុកពារាំង បានទារលុយពីអ្នក នេសាទខុសច្បាប់ចំនួន៨០ម៉ឺនរៀល ជាថ្នូរនឹងការប្រគល់ម៉ូតូនិងឧបករណ៍(ឆក់ត្រី) ទៅឱ្យម្ចាស់ដើមវិញ ។ ប៉ុន្តែការទារ លុយនេះ មិនបានសម្រេចនោះទេ ដោយសារបុរសជាអ្នកឆក់ត្រី បានរត់គេចពីការបង្ក្រាប រហូតធ្លាក់ចូលទឹកជ្រៅ និងលង់ ទឹកស្លាប់ តាំងពីពេលកើតហេតុមកម្ល៉េះ នេះបើយោងតាមការប្រាប់ពីពលរដ្ឋ ។a die fish

ប្រជាពលរដ្ឋអោយដឹងថា : ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលត្រង់ចំណុច( ទ្វារទឹករំលេច)ស្ថិតក្នុងភូមិព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង កាលពីព្រឹកទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ខណៈប្រជាពលរដ្ឋបានប្រទះ ឃើញសាកសពបុរសម្នាក់ដែលជាអ្នក ” ឆក់ត្រី ” បានអណ្ដែតទឹក ។ សពឈ្មោះ ចេន ចិន ភេទប្រុសអាយុ ២៦ឆ្នាំ នៅភូមិព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្ត ព្រៃវែង ( អ្នកឆក់ត្រី ) ។ ជុំវិញរឿងនេះ ប្រជាពលរដ្ឋបានអះអាងប្រាប់អ្នកសារព័ត៌មានថា : កាល ពីយប់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឈ្មោះ ចេន ចិន បានជិៈម៉ូតូចេញពីផ្ទះទៅឆក់ត្រីនៅចំណុចកើតហេតុខាងលើ ។

គ្រានោះស្រាប់តែមានមន្រ្តី PM ចុះបង្ក្រាប និងដេញចាប់ខ្លួនឈ្មោះចេនចិន ដែលកំពុងឆក់ត្រី ។ ដោយរត់គេចពីការចាប់ ខ្លួនឈ្មោះ ចេន ចិន ក៏បានរត់ ចោលម៉ូតូ និងចោលឧបករណ៍ឆក់ត្រី ឆ្ពោះសំដៅទៅកន្លែងទឹក ជ្រៅក្នុងបំណងឱ្យរួចផុត ពីការ តាមចាប់ខ្លួនពីសមត្ថកកិច្ច ទាំងដែលខ្លួនស្លៀកខោជើងវែង ពិបាកក្នុងការហែលទឹក ។ ប្រជា ពលរដ្ឋបន្តថា នៅពេលនោះឈ្មោះ ចេន ចិន បានរួចផុតពីកណ្ដាប់ដៃសមត្ថកិច្ចប្រាកដមែន ។ ប៉ុន្តែជាអកុសល រូបគាត់បែរជាដោះខ្លួនមិនរួចពីទឹកជ្រៅ បណ្ដាលឱ្យលង់ស្លាប់គ្មាននរណាដឹង.!!? ។ ស្របពេល ដែលអាគុយ.ឧបករណ៍ឆក់ត្រីរួមនិងម៉ូតូរបស់គាត់ ត្រូវបានសមត្ថកិច្ចកម្លាំង PM ប្រមូលយកទៅរក្សាទុក ។ប្រជាពលរដ្ឋបញ្ជាក់ថា ក្រោយយកម៉ូតូទៅហើយ សមត្ថកិច្ច PM បានទំនាក់ទំនងមកក្រុមគ្រួសារជន រងគ្រោះ ដើម្បីឱ្យមកដោះស្រាយយកម៉ូតូទៅវិញ ជាថ្នូរនឹងលុយ ចំនួន៨០ម៉ឺនរៀល ។ ទន្ទឹមនឹងនោះ ពលរដ្ឋបានសួរថា ឱ្យទៅដោះម៉ូតូយ៉ាងម៉េច បើមនុស្សមិនដឹងនៅឯណាផង..? ។

មន្ត្រីPM ក៏បានឆ្លើយប្រាប់គាត់វិញថា អ្នកឆក់ត្រីឈ្មោះ ចេន ចិន បានរត់រួចហើយ គឺចាប់បានតែម៉ូតូ និងឧបករណ៍ឆក់ត្រីប៉ុណ្ណោះ ។ បើតាមសំដីប្រជា ពលរដ្ឋ ករណីដេញចាប់អ្នកឆក់ត្រី យកលុយពីសំណាក់មន្ត្រី PMស្រុកពារាំង ពុំមែនជាលើកទី១នោះទេ ។ កន្លងមកប្រជា ពលរដ្ឋផ្សេងទៀតបានអះអាងថា : ពួកខ្លួនគ្នា៤នាក់ បានទៅឆក់ត្រីនៅ ( បឹងប្រាំង ) ត្រង់ចំណុចខាងជើងកំពង់ឬស្សី ហើយក៏ត្រូវមន្ត្រីPMស្រុកពារាំង ចាប់ខ្លួនបាន និងបង់លុយអស់ម្នាក់ៗចំនួន៦០ម៉ឺនរៀល ទើបមន្ត្រីPM អនុញ្ញាតឱ្យមកផ្ទះវិញ ។ ចំពោះករណីខាងលើនេះ លោក អន សូរវង្ស មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំងលោកបានប្រាប់អ្នកកាសែតកាលពីថ្ងៃទី ២១ ខែ វិច្ឆិកា២០២៥លោកទទួលស្គាល់ថា មន្ត្រីក្រោមឱវាទ ពិតជាបានល្បាតនិងបង្ក្រាបបទល្មើសនេសាទ ត្រង់ចំណុចខាងលើប្រាកដមែន ដោយដកហូតឧបករណ៍និងវត្ថុតាងមករក្សាទុក ខណៈអ្នកប្រព្រឹត្តរត់គេចខ្លួន ។ ពាក់ព័ន្ធរឿង លុយ៨០ម៉ឺនរៀល លោក អន សូរវង្ស អះអាងថាខ្ញុំមិនដឹងទេ ។

ចំពោះសំណួរថា តើកន្លងមកមន្ត្រីរបស់លោក បានចាប់អ្នកឆក់ត្រី៤នាក់ កំណត់យកលុយបានសម្រេច ក្នុងម្នាក់ៗ៦០ម៉ឺនរៀលដែរឬទេ…? ។ ត្រង់ចំណុចនេះលោក អន សូរវង្ស បានឆ្លើយថា ខ្ញុំមិនដឹងឡើយ ។ ឯលោក សូ អេង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាប បានថ្លែងថា ឈ្មោះ ចេន ចិន ទំនងរត់គេចពីការបង្រាបរបស់សមត្ថកិច្ច ហែលទឹកមិនរួចបណ្ដាលឱ្យលង់ស្លាប់ ។ ចំណែកលោក ចាន់ កិ មេឃុំរាប បានថ្លែងថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន ។ បើតាមលោកមេឃុំ គឺពលរដ្ឋបាននិយាយដូចៗគ្នាថា ឈ្មោះ ចេន ចិន បានរត់គេចពីការបង្ក្រាប រហូតលង់ទឹកស្លាប់ ព្រោះខោជើងវែង ដោះបានម្ខាងនៅម្ខាង ហែលទឹកមិនរួច ។

លោកមេឃុំ បន្តថា មើលតាមសភាពសាកសព គឺពេលស្លាប់និងពេលដេញបង្ក្រាបតែមួយ ហើយសាកសពទើបនិងអណ្ដែត នៅព្រឹកទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សុំស្នើយ៉ាងទទូចដល់លោកឧត្ដម សេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រៃវែង និងឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង មេត្តាចាត់វិធានការវះកាត់ និងទប់ស្កាត់ ចំពោះសកម្មភាពរបស់មន្ត្រី PM ដេញចាប់អ្នកឆក់ត្រីគាបជំរិតយកលុយនេះផងទាន ! ។ប្រជាពលរដ្ឋគាំទ្រពេញទំហឹង ចំពោះការបង្ក្រាបបទល្មើសនេសាទ ប៉ុន្តែកុំបង្ក្រាបហើយដោះលែងវិញជាថ្នូរនឹងផលប្រយោជន៍ ៕a die fish1