វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 929 នាក់
ម្សិលមិញ 6068 នាក់
សរុប 15037137 នាក់
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីស្ត្រីស្រស់ស្អាតម្នាក់ ស្រវឹងស្រាបើករថយន្តស៊េរីទំនើប បុកបុរសជិះម៉ូតូអាគុយបណ្ដាលឱ្យស្លាប់នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ កំពុងត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបួង សាកសួរជនបង្កទៅតាមនីតិវិធី។
ករណីយ៍នារីស្រសស្អាតម្នាក់ស្រវឹងស្រាម្នាក់បើករថយន្តស៊េរីទំនើបបុកអូសជាច្រើនម៉ែត្រ បណ្តាឡឲ្យស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង ១៖៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះមានឈ្មោះ សុខ ម៉ាល័យ អាយុ៣៤ឆ្នាំ មុខរបរលើឥវ៉ាន់ក្នុងប្រលានយន្តហោះ រស់នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
អ្នករត់កង់បីឥណ្ឌា ដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់ឃើញបុរសរងគ្រោះខាងលើជិះម៉ូតូអាគុយ ពណ៌ខ្មៅ មិនមានស្លាកលេខ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្ត ម៉ាក FORD MUSTANG ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW.0080 បើកបរដោយនារីស្រស់ស្អាតម្នាក់ រួមដំណើរដោយបុរស៣នាក់ទៀត បើកលឿនហើយរេពេញផ្លូវ បានមកបុកបុរសម្នាក់ជិះម៉ូតូអាគុយអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
នារីដែលបើករថយន្តបង្ក បានចុះមកមានសភាពស្រវឹងស្រាហើយ ក៏មានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះមកចាប់អ្នកបើករថយន្តបង្ក យកទៅប៉ុស្តិ៍កាន់នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីសួរនាំតាមនិតិវិធី។
ចំណែកសមត្ថកិច្ចជំនាញ បានចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ។ដោយឡែក សពសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឱ្យសាច់ញាតិដឹកទៅគេហដ្ឋានធ្វើបុណ្យតាមប្រពៃណី។គេមិនដឹងថាតើស្រីល្មើសច្បាប់ចរាចរនិងព្រហ្មទណ្ឌនេះមានឈ្មោះអ្វីនោះទេ?សង្ឃឺមថាតុលការនិងមិនអនុគ្រោះឡើយ៕