» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12021 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702192 នាក់

បើក​តាក់ស៊ី​ដឹក​ភ្ញៀវ​ជប៉ុន​ឃើញ​មាន​លុយ​ច្រើន​វ៉ៃ​ប្លន់​តែ​គេច​មិន​បានយូ​!

 

​ភ្នំពេញ​៖ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន ធ្វើការ​ស្រាវជ្រាវ និង​ចាប់បាន​ចោរប្លន់​ម្នាក់​កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨
​ដែល​បើករថយន្ត​តាក់ស៊ី ដឹក​ភ្ញៀវ​ជនជាតិ​ជប៉ុន​ម្នាក់ រួច​វាយ​ប្លន់ យកលុយ​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក ។​a japon taxy 

​កម្លាំង​នគរបាល ដកហូត​វត្ថុតាង បាន​រថយន្ត​មួយគ្រឿង​ម៉ាក កា​ម៉ា​រី​បា​ឡែ​ន ពណ៌​មាស សេរី​២០០២ ពាក់​ស្លាក​លេខ​ភ្នំពេញ 1I-7731 ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង និង​ប្រាក់​ចំនួន​៩៨០០​ដុល្លារ​អាមេរិក​។

​ករណី​យ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៨​ដោយ ជនសង្ស័យ​មានឈ្មោះ ប៊ុន ម៉ៅ បាន​ជិះ រថយន្ត​មួយគ្រឿង​ខាងលើ ទៅធ្វើ​សកម្មភាព​វាយ​ប្លន់ ជនរងគ្រោះ​ឈ្មោះ សា​កូ​ស៊ី កាដូ​យ៉ា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ជប៉ុន នៅ​ចំណុច​ផ្ទះ​លេខ​២៣ ផ្លូវ​លេខ​១១៣ កែង​៤០៤ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា ៖​នៅវេលា​ម៉ោង​៦៖០០​ល្ងាច ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨ ខ្លួន​បាន​ជិះ​ម៉ូតូ​កង់​បី ជាមួយ​មិត្តភក្តិ​ទៅ​ស៊ីផឹក​នៅ​ហាង មី​យ៉ា​មិ នៅ​ផ្លូវ​លេខ​៦៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រហូតដល់​ម៉ោង​២៖០០​នាទី រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៨ ខ្លួន​បាន​ហៅ​តាក់ស៊ី Passapp អោយមក​យក​ខ្លួន ។​មួយសន្ទុះ​ក្រោយមក ឃើញ​ជនសង្ស័យ ជិះ​រថយន្ត​ម៉ាក​កា​ម៉ា​រី ដែល​ប្រើ​ប្រព្រឹត្ត​បទល្មើស​មក​ទទួល​ខ្លួន ហើយ​ជិះ​សំដៅទៅ​កន្លែង​ស្នាក់នៅ ដែលមាន​ទីតាំងនៅ​ចំណុច​ផ្ទះ​លេខ​២៣ ផ្លូវ​លេខ​១១៣ កែង​៤០៤ សង្កាត់​បឹង​កេងកង​ទី​។ ពេលទៅដល់​ផ្ទះ ខ្លួន​បាន​ឲ្យ​ប្រាក់​៥​ដុល្លារ​អាមេរិក​។ ភ្លាមៗ​នោះ អ្នក​តាក់ស៊ី​ដែលជា​ជនសង្ស័យ ឃើញ​ខ្លួន​មាន​លុយ​ច្រើន ក៏​ប្រតាយប្រតប់​ទាញយក​កាបូប​លុយ​ពី​ខ្លួន ហើយក៏​លូក​យកប្រាក់​អស់​ចំនួន ២​ម៉ឺន​ដុល្លារ​អាមេរិក រួច​ឡើង​ជិះ​រថយន្ត គេចខ្លួនបាត់​។​

​ជនសង្ស័យ​ខ្លួន​បាន​សារភាពថា ពិតជា​បានធ្វើ​សកម្មភាព​ខាងលើ​មែន ដោយបាន​ប្លន់​យកប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ​អាមេរិក​។ ក្រោយ​ធ្វើ​សកម្មភាព ខ្លួន​បាន​បើករថយន្ត​គេចខ្លួន​ទៅផ្ទះ ហើយ​យកប្រាក់​ទៅ​លាក់ទុក រហូតដល់​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ក៏ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​តែម្តង ៕ a japon taxy1 
​