» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11007 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701178 នាក់

 កម្ពុជាប្រាប់ថៃថា កុំបង្កភាពតានតឹង និងពង្រីកតំបន់ជម្លោះទាក់ទងចោទប្រកាន់រឿងលេណដ្ឋាន និងផ្ទះពលរដ្ឋនៅពោធិ៍សាត់

 

ភ្នំពេញ៖នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានថ្លែង ប្រាប់ឱ្យភាគីថៃកុំបង្ករឿង។ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងការពារជាតិគឺ បន្ទាប់ពីមាន គេហទំព័រកាសែតផ្លូវការរបស់ថៃមួយចំនួនក្នុងនោះរួមមាន The Nation Thailand, Khaosod គេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត នៅថ្ងៃទី១៦កញ្ញាបានលើកឡើងពីបញ្ហានៃការឈរជើង និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជា នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់នឹងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត។a maly

ឧត្តមនាវីឯក Parach Rattanaichaiyapan អ្នកនាំពាក្យរងនៃកងទ័ពជើងទឹកថៃ បានបង្ហើបថា ឆ្លើយតបនឹងព័ត៌មានថា កងកម្លាំងកម្ពុជាបានរំលោភបំពាន និងបង្កើតមូលដ្ឋានប្រតិបត្តិការ ហើយពលរដ្ឋកម្ពុជាបានសាងសង់ផ្ទះ និងកំពុងប្រើប្រាស់ដីកសិកម្មតាមព្រំដែនកម្ពុជា-ថៃ នៅតំបន់ចំនួន៣ នៃឃុំចេក ស្រុកចំការត្រា ស្រុកមឿង។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ទោះបីជាពួកគេដឹងថាតំបន់នេះស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ថៃក៏ដោយ ក៏កងកម្លាំងកម្ពុជាបានទន្ទ្រានកាន់កាប់ និងកាន់កាប់ជាច្រើនឆ្នាំមកហើយ តែគ្មានចំណាត់ការទេ។

គេ​គ្រាន់​តែ​ដឹង​ថា ភាគី​ថៃ​បាន​ជូន​ដំណឹង​ដល់​ភាគី​កម្ពុជា​ហើយ ប៉ុន្តែ​មិន​មាន​ការ​ផ្លាស់​ប្តូរ ឬ​ដក​ចេញ​ទេ។ លោក Parach បាន​ពន្យល់​ថា តំបន់​នេះ​ស្ថិត​ក្នុង​ទឹកដី​ដែល​ថៃ​ទាមទារ​តាម MOU ឆ្នាំ២០០០។ កាសែតថៃសសេរថា បញ្ជាការដ្ឋានការពារព្រំដែនចាន់ថាបុរី និងត្រាត (CTBDC) បានដាក់លិខិតតវ៉ាជាច្រើនដងឱ្យភាគីកម្ពុជាចាកចេញពីតំបន់គ្មានព្រំដែន។ នាពេលថ្មីៗនេះ នៅក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនភូមិភាគថៃ-កម្ពុជា (RBC) ជាមួយយោធភូមិភាគទី៥ ខាងCTBDCថៃ បានលើកឡើងពីបញ្ហានៃការទន្ទ្រានម្តងទៀត។ បច្ចុប្បន្ន​នេះ​នៅ​តំបន់​ដែល​ត្រូវ​បាន​ទន្ទ្រាន​កាន់កាប់ CTBDC បាន​រុញ​កងកម្លាំង​កម្ពុជា​ចេញ​ដោយ​ជោគជ័យ។ ទោះ​យ៉ាង​ណា​ភាគី​កម្ពុជា​មិន​ទាន់​រុះរើ​សំណង់​ឬ​ចាក់​បំពេញ​ប្រឡាយ​នៅ​ឡើយ​ទេ។

 

ជុំវិញការលើកឡើងរបស់ភាគីថៃពាក់ព័ន្ធនឹងបញ្ហាទាំងនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា កន្លងមកកម្ពុជាបានផ្តល់ការបកស្រាយយ៉ាងច្បាស់លាស់រួចមកហើយ ហើយតាមរយៈលិខិតឆ្លើយតបរបស់យោធភូមិភាគទី៥កម្ពុជាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ហើយកម្ពុជា-ថៃ ក៏បានដោះស្រាយបញ្ហាមួយចំនួនចប់រួចរាល់ផងដែរ។

ដោយឡែក បញ្ហាដែលនៅសេសសល់ដទៃទៀតដែលមិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន កម្ពុជាបានលើកសំណើរួចហើយថា បញ្ហាទាំងនេះគួរបញ្ជូនទៅឱ្យគណៈកម្មាធិការចម្រុះព្រំដែន (JBC) ពិភាក្សា និងដោះស្រាយ ស្របតាមអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខ័ណ្ឌព្រំសីមាព្រំដែនគោក (MOU 2000)។ នេះបើតាមអ្នកនាំពាក្យគូសបញ្ជាក់បន្ថែម។

 

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលើកឡើងថា ក្នុងពេលដំណាលគ្នានេះ កម្ពុជាស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះ ដោយខិតខំធ្វើយ៉ាងណាបង្កបរិយាកាសអំណោយផល ដល់ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក្នុងនោះរួមទាំងការព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគ (RBC) ទាំងអស់ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន។

ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនប្រទេសទាំងពីរ។

 

សូមបញ្ជាក់ថាទន្ទឹមនិងបញ្ហាខាងលើនៅ​ភូមិ​ព្រៃចាន់​ ឃុំ​ អូរបីជាន់​ ស្រុក​អូរជ្រៅ​ ខេត្ត​ បន្ទាយមានជ័យ​នាថ្ងៃទី១៦កញ្ញានេះដែរក៏មាន​ទាហាន​ឈុតខ្មៅថៃមក​ធ្វើ​សកម្មភាព​រំលោភបំពាន​បទឈប់បាញ់​ និង​បានមក​រាយ​បន្លាលួសជាថ្មី​ នៅវេលា​ម៉ោង​ ២:២៤នាទី​ រសៀល​ថ្ងៃទី​ ១៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៥​ ។ ប៉ុន្ដែ​ត្រូវបាន​កងទ័ព​ និង​ នគរបាល​ជួរមុខ​ រួមទាំង​ប្រជាពលរដ្ឋ​ បានរារាំង​និងបាន​ដកហូត​លួស​បន្លាចេញ​ ។ ទីបំផុត​ទាហាន​ឈុតខ្មៅថៃបរាជ័យ​បានដកថយទៅវិញ​យ៉ាង​អាម៉ាស់​ នៅវេលា​ម៉ោង​ ៤រសៀល​ថ្ងៃ​ដដែល​ ។ រឿងដែលគួរឲ្យហួសចិត្តថៃរាយបន្លាលួសពទ្ធ័យកដីហើយត្រូវបានប្រជាពលរដ្ឋរើចេញថៃបែជាចោទកម្ពុជាថារំលោភបទឈប់បាញ់ដោយយោធាកម្ពុជាប្រើប្រាសប្រជាពលរដ្ឋមកបំពានទៅវិញ។ចំណែក​លួស​បន្លាត្រូវបាន​ប្រជាពលរដ្ឋ​រើយកមកទុកក្នុងជា​ភស្តុតាង​។សូមបញ្ជាក់ថាសកម្មភាពទាហ៊ានថៃបង្ករការរំខានក៏បានកើតឡើងផងដែរនៅច្រកអានសេះពេលដែលក្រុមប្រទេសសង្កេតការណ៍IOTដឹកនាំដោយប្រទេសម៉ាឡេស៊ីចុះទៅត្រួតពិនិត្យផងដែរ។a thai navy a thai navy1 a thai obey