» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7257 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697428 នាក់

ចាប់បាន​ហើយ​អ្នកបើក​ឡាន​បុក​ស្លាប់​ក្មេងស្រី​នៅ​ផ្លូវ​ហុកសិប​ជា​ជនជាតិ​ចិន​

​ភ្នំពេញ​៖​ទីបំផុត​បុរស​ជនជាតិ​ចិន​ឈ្មោះ HUANG PENG ដែល​បើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវ​៦០​ម៉ែត្រ​ស្លាប់​ក្មេងស្រី​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​១១​និង​១០​នាទី ។​បុរស​ជនជាតិ​ចិន​ដែល​ឃាត់ខ្លួន​នេះ​មានមុខរ​បរជា​អ្នកត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​នៅ​ម្ដុំ​អូ​ឡាំ​ផ្ចា​រ ខណ្ឌ​៧​មករា នៅ​ចំណុច​បុរី R & F ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។a car china hit
​លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យដឹង​នៅ​រសៀល​នេះ​ថា ដោយ​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ម៉ោង​១១ ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៤ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​បុរស​ដែល​បើក​រថយន្តបុក​ម៉ូតូ​ម៉ាក HONDA CUB ពណ៌​ខៀវ បណ្ដាលឱ្យ​រងរបួស​ស្រាល​ចំនួន ២​នាក់ និង​ស្លាប់​ក្មេងស្រី​ម្នាក់​បាន​ហើយ​។


​កាលពី​យប់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង ២១:៣០​នាទី ជនបង្ក​បាន​បើករថយន្ត​បុក​ម៉ូតូ​ម៉ាក HONDA CUB ពណ៌​ខៀវ​បណ្ដាលឱ្យ​រងរបួស ស្រាល ចំនួន​២​នាក់ និង​ស្លាប់​ក្មេងស្រី​ម្នាក់​ក្រោយមក​ជនបង្ក​បាន​ចត​រថយន្ត​ប្លុង​ចោល​នៅមុខ​អាគារ បុរី អ & អេ​ហ្វ (R&F) ស្ថិតនៅ​លើផ្លូវ ៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ​នៅ​ព្រឹក​មិញ​នេះ និង​ស្រាវជ្រាវ​ឈានទៅ​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃ​ដដែល​។

​សូមបញ្ជាក់ថា ៖ បុរស​ជា​ឪពុក​ម្នាក់​ជិះ​ម៉ូតូ​អា​គុប​ស៊េរី​ចាស់ ដឹក​កូនប្រុស​ស្រី​២​នាក់ ទៅយក​ប្រពន្ធ​ចេញពី​ធ្វើការ​នៅ​ផ្សារ​ទំនើប​AEON-3 តែ​មិនទាន់​ដល់​ផង ត្រូវ​រថយន្ត​មួយ​បាំង​កន្លះ​ព​ណ៍ស​(​មិន​ចាំ​ស្លាក​លេខ​) បើក​លឿន​ដូច​ហោះ បុក​ពីក្រោយ​ម៉ូតូ​របស់​ជនរងគ្រោះ​បេ​ី​ង​ខ្ទាត​បោក​នឹង​ថ្នល់ និង​អូស​ទាំង​មនុស្ស​និង​ម៉ូតូ​ឡើង​ចិញ្ចើមផ្លូវ បណ្ដាល​ឲ្យ​របួស​កូ​.​ន​ស្រី​ធ្ងន់ធ្ងរ​និង​ស្លា​.​ប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ រីឯ​ឪពុក​រងរបួស​ធ្ងន់ និង​កូនប្រុស​តូច​របួស​មធ្យម ចំណែក​រថយន្ត​មិន​បន្ថយល្បឿន​កិន​អូស​ម៉ូតូ​ទៅ​កល់​ជាប់​ពំនូក​ខ្សាច់​ខ្ទេចខ្ទី​ស្ទើរ​ទាំងស្រុង ហើយ​បន្ថែម​ល្បឿន​បេ​ី​ក​រត់​បាត់ ហេតុការណ៍​ដ៏​រន្ធត់​នេះ​ស្ថិតនៅតាម​បណ្ដោយ​មហាវិថី​សម្ដេច​តេ​ជោ​ហ៊ុនសែន ហៅ​ផ្លូវ​៦០​ម៉ែត្រ ត្រង់ចំណុច​មុខ​បង្គោលគីឡូម៉ែត្រ​លេខ​៧(​ខាងកើត​ថ្នល់​) ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

ជនរងគ្រោះ​ទាំងបី​នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ហៅ​កង់​បី​ដឹក​ទៅ​ពេទ្យ ព្រោះ​ខ្លាច​គ្រោះថ្នាក់​ដល់​អាយុជីវិត ចំណែក​ក្មេងស្រី​រងគ្រោះ​បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែរ ក្រុមគ្រូពេទ្យ​ក៏បាន​ព្យាយាម​សង្គ្រោះ​តាម​លទ្ធភាព​ដែរ តែ​អកុសល​ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក​បាន​ផុត​ដ​ង្ហេ​ី​ម​ស្លាប់ទៅ​ហេ​ី​យ មិនអាច​ជួយសង្គ្រោះ​ជីវិត​បានទេ ។​បុរស​ជា​ឪពុក​ឈ្មោះ សោម សីហា​ក់ អាយុ​៣៥​ឆ្នាំ រងរបួស​ធ្ងន់ ជា​អ្នក​បេ​ក​ម៉ូតូ​អា​គប់ CUP-50 ស៊េរី​ចាស់ ពណ៍​ទឹកប៊ិច​ចាស់ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AV-8317 ដឹក​កូនប្រុស​ម្នាក់​ជិះ​ខាងមុខ​ឈ្មោះ សោម សុវណ្ណ​បញ្ញា អាយុ​៤​ឆ្នាំ រងរបួស​បែកក្បាល និង​ពក​ក្បាល​ពីក្រោយ ចំណែក​កូនស្រី​ម្នាក់ទៀត​ជិះ​ឱប​ចង្កេះ​ពីក្រោយ​ឈ្មោះ សោម បញ្ញា​លីកា អាយុ​១១​ឆ្នាំ ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ ។​សព​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី នៅផ្ទះ​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល ក្រុមគ្រួសារ​ពុំ​សូវ​មានលទ្ធភាព​ធ្វើបុណ្យ​ទេ បាន ញាតិ​ជិតខាង និង​សប្បុរសជន​ជួយ ៕a car china hit1 

​