» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7126 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697297 នាក់

៣​ខែ​បាន​ចាប់បាន ឃាតក​បាញ់សម្លាប់​ថៅកែ​ទឹក​សុទ្ធ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស​គឺ​រឿង​ស្នេហា​រ៍​ត្រីកោណ​


ខេត្តកំពង់ឆ្នាំង​៖ នេះ​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច នគរបាល​ព្រហ្មទណ្ឌ​ក​ម្រឹត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន នៅ ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ករណី​រឿង​ឃាតកម្ម បាញ់សម្លាប់​ម្ចាស់​សិប្បកម្ម​ទឹក​សុទ្ធ នៅ​អំឡុង​ខែឧសភា ឆ្នាំ​២០១៨ នៅ​ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​a ice1 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ឆោម ឆន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជា​មន្ត្រី​អង្គការ​មួយ រស់នៅ​ភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ផ្តើមចេញពី​ម៉ូតូ​១​គ្រឿង ដែល ជនសង្ស័យ ជិះ​គេចខ្លួន រួច​ទុកចោល​កណ្តាល​វាលស្រែ​ទើប​សម​ត្ត​កិច្ច​ស្រាវជ្រាវ​រកឃើញ ។​ឃាតកម្ម​ខាងលើនេះ គឺជា​រឿង​មនុស្ស​ប្រុស​៣​នាក់ ស្រឡាញ់​មនុស្ស​ស្រី​មេម៉ាយ​ម្នាក់​។

ក្នុងនោះ​មាន​អ្នក​ទី​១ គឺ​ជន​ង​គ្រោះ អ្នក​ទី​២ គឺ​ជនសង្ស័យ និង​អ្នក​ទី​៣ គឺជា​អ្នកកាសែត​ម្នាក់ទៀត ។ ប៉ុន្តែ​ក្រោយពី​ជន​ទី​៣ ដកខ្លួន​ចេញ គឺ​ជន​ស្ស័​យ​បាន​ប្រចណ្ឌ នឹង​ជនរងគ្រោះ ដែល​ស្រឡាញ់គ្នា​លួចលាក់​ជាមួយ​ជនរងគ្រោះ ទើប​ជនសង្ស័យ​មាន​គំនុំ​មក​បាញ់សម្លាប់​ជនរងគ្រោះ​តែម្តង ។ ទោះបី​បែបនេះ​ក៏ដោយ ជនសង្ស័យ​មិនបាន​សារភាព​នៅក្នុង​រឿង​ឃាតកម្ម​នេះឡើយ​។ ប៉ុន្តែ​មាន​សាក្សី​ជាច្រើន​អ្នក​បាន​ឆ្លើយថា ម៉ូតូ​ដែល​គេ​ប្លុង​ចោល​នៅ​កណ្តាល​វាលស្រែ​ក្រោយពេល​កើតហេតុ នោះ​មាន កា​រ៉ុង​ស​១ គ្រាប់​អាកា​៤៧​ចំនួន​៤​គ្រាប់ និង​បាយ​១​ប្រអប់ ពិតជា​របស់​ជនសង្ស័យ​ពិតមែន ។​

​គួររំលឹកថា កាលពី​ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ៧ និង ៥០​នាទី​យប់ នៅផ្ទះ​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ​ឈ្មោះ ប៊ិន ហឿន អាយុ​៦១​ឆ្នាំ ត្រូវបាន​ជន​ពុំ​ស្គាល់មុខ​បិទមុខ​ជិត​ស្លៀកពាក់​ខោអាវ​ប៉ា​រ៉ា ប្រើ​កាំភ្លើង​អាកា​៤៧ ចូល​បាញ់ប្រហារ​ជនរងគ្រោះ​ចំនួន​៣​គ្រាប់ បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​នៅក្រោម​រថយន្ត​ដឹក​ទឹក​សុ​ទ្ឋ​របស់ខ្លួន​នៅមុខ​ផ្ទះ ។​
​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ស្រាវជ្រាវ នៅ​ព្រឹក​ថ្ងៃទី ១៧ ខែឧសភា បាន​រកឃើញ ម៉ូតូ​១​គ្រឿង ម៉ាក​យ៉ាម៉ាហា ហ្វ្រេស ពណ៌​ផ្ទៃមេឃ និង​គ្រាប់កាំភ្លើង​អាការ​៤៧​ចំនួន​៤ គ្រាប់​នៅក្នុង​ការ​រ៉ុង ដែល​ប្លុង​ចោល​កណ្តាល​វាលស្រែ ចម្ងាយ​ពី​កន្លែងកើតហេតុ​ប្រមាណ​១​គីឡូម៉ែត្រ ដែល​សមត្ថ កិច្ច​កំណត់ថា ជា​ម៉ូតូ​ជនដៃដល់​។ a ice a ice2 a ice3 
​