» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6901 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697072 នាក់

ចិន​ធើ្វ​ការបង្ហាញ​គ្រឿង​សព្វាវុធ​ទំនើបៗ​ជំនាន់​ថ្មី ក្នុងឱកាស​ពិព័រណ៍​យោធា​នៅ​ប្រទេស​អ៊ីរ៉ាក់​

 


​អ៊ីរ៉ាក់​៖ នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​យោធា​លើក​ទី ១៣ របស់​ប្រទេស​អ៊ីរ៉ង់​កាលពី​ចុង​សប្តាហ៍​កន្លងទៅ គេ​ឃើញ​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​យោធា​របស់​ប្រទេស​ចិន​ជាច្រើន បាន​ចូលរួម​ធើ្វ​ការតាំង​បង្ហាញ​បច្ចេកវិទ្យា​គ្រឿង​សព្វាវុធ​ជំនាន់​ថ្មី​របស់ខ្លួន​នៅក្នុង​រដ្ឋធានី​បា​កដាដ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្រុម​មេដឹកនាំ​លើ​ពិភពលោក​។a china gun1 

​ការតាំងពិព័រណ៍​ដែលមាន​រយៈពេល​៤​ថ្ងៃនេះ មានការ​ចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យោធា​សរុប ១៥៥ ដែល​មកពី​ប្រទេស​សរុប​ចំនួន ២៤ នៅ​ជុំវិញ​ពិភពលោក​។ វា​ជា​ឱកាស​មួយ​សម្រាប់​ការបង្ហាញ​នូវ​គំនិត​ច្នៃប្រឌិត​ចុងក្រោយបង្អស់​ក្នុង​វិស័យ​ការពារជាតិ និង​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធឺណិត ក៏ដូចជា​បច្ចេកវិទ្យា​ជំនាន់​ថ្មី​ផ្នែក​ការទំនាក់ទំនង តាមដាន​ឃ្លាំមើល និង​ឧបករណ៍ប្រើប្រាស់​របស់​ប៉ូលីស​។

ពាក់ព័ន្ធ​នឹង​គ្រឿង​បច្ចេកវិទ្យា​យោធា​ចុងក្រោយ​របស់​ប្រទេស​ចិន​វិញ គេ​បានឃើញ​មានដូចជា យន្តហោះ​ដ្រូ​ន​គ្មាន​មនុស្ស​បើក​ជាច្រើន​គ្រឿង និង​ប្រព័ន្ធ​មី​ស៊ី​ល​វាយប្រហារ​ផ្លូវអាកាស ប្រព័ន្ធ​រ៉ា​ដា​ទំនើប និង​ប្រភេទ​រថពាសដែក​ជំនាន់​ថ្មី​មួយចំនួន​ផ្សេងទៀត ដែល​បង្ហាញ​ពី​ការរីកចម្រើន​ឆាប់រហ័ស​របស់​ប្រទេស​ចិន​ក្នុង​វិស័យ​អភិវឌ្ឍ​យោធា និង​បច្ចេកវិទ្យា​ឈ្លបយកការណ៍​សង្ងាត់​។

​អ្នកជំនាញ​ចិន​មួយរូប​ដែល​បាន​ចូលរួម​តាំង​បង្ហាញ​គ្រឿង​បច្ចេកវិទ្យា​របស់ខ្លួន បានបញ្ជាក់​ឱ្យដឹងថា “​ក្រុមហ៊ុន​បច្ចេកវិទ្យា​យោធា​ចិន មាន​គោលដៅ​ជំរុញ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ការពារជាតិ​ជាមួយ​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​ជួយ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​ប្រទេសមួយ​នេះ តាមរយៈ​ការចែករំលែក​គ្រឿង​បច្ចេកទេស និង​ប​ង្វឹ​នប​ង្វឺ​ន​ជំនាញការ​យោធា​។

​នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​មួយ​របស់​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក Al-Sudani លោក​បាន​សង្កាត់​ធ្ងន់​ពី​សារៈសំខាន់​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​យោធា​ខាងលើ សម្រាប់​ជា​វេទិការ​លើកស្ទួយ​គំនិត​ច្នៃប្រឌិត​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​រវាង​ប្រទេស​អ៊ីរ៉ាក់ ជាមួយ​បណ្តា​ក្រុមហ៊ុន​ជា​ដៃគូ​លើ​ពិភពលោក​។

​សូមបញ្ជាក់​ថាបើ​យោងតាម​សារព័ត៌មាន VOA ចេញផ្សាយ​កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៤ បានឱ្យដឹងថា នៅឯ​ការប្រមូលផ្តុំ​នៃ កងទ័ព​រំដោះប្រជាជន​ចិន ឬ PLA និង​ប្រតិភូ​កងកម្លាំង​ប៉ូលីស​ប្រដាប់អាវុធ ទៅកាន់​សភា​ប្រជា​ជនជាតិ អំពី “​សមត្ថភាព​ប្រយុទ្ធ​ប្រកបដោយ​គុណភាព​ថ្មី​” លោក ស៊ី ជិន​ពីង បាន​អំពាវនាវ​ដល់​យោធា​ឱ្យ​ពង្រឹង កំណែទម្រង់​របស់ខ្លួន​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​លើកកម្ពស់​ការច្នៃប្រឌិត ដើម្បី​បង្កើន​សមត្ថភាព​យុទ្ធសាស្ត្រ ឱ្យ​លេចធ្លោ​ក្នុង​តំបន់​។​​ក្នុង​កិច្ចប្រជុំ​នោះ គឺ​អ្នកតំណាង​យោធា​ចំនួន​ប្រាំ​មួយរូប បាន​និយាយ​អំពី​ប្រធានបទ​ជាច្រើន ពី​សមត្ថភាព​ការពារជាតិ​នៅក្នុង​អ៊ី​ន​ធឺ​ណែ​ត និង​ការអនុវត្ត AI រហូតដល់​ការអភិវឌ្ឍន៍ និង​ការប្រើប្រាស់​សមត្ថភាព​ប្រយុទ្ធ​គ្មាន​មនុស្ស​។​


​លោក ឆុង ឈៀ ជាមួយ​មូលនិធិ​គោលនយោបាយ​ជាតិ នៅ​ទីក្រុង​តៃប៉ិ បាន​និយាយថា ដោយ​ផ្អែកលើ​ការកត់សម្គាល់​របស់លោក ស៊ី នៅក្នុង​កិច្ចប្រជុំ និង​យោបល់​នៅក្នុង​សុន្ទរកថា​កន្លងមក “​សមត្ថភាព​ប្រយុទ្ធ​ប្រកបដោយ​គុណភាព​ថ្មី​” របស់គាត់​ហាក់ដូចជា​សំដៅ ទៅលើ​សមត្ថភាព​ប្រយុទ្ធ​ដ៏​ឆ្លាត​វៃ​។​​ជា​ឧទាហរណ៍ ជាមួយនឹង​ការប្រើប្រាស់ AI គឺ​យោធា​កំពុង​ស្វែងរក​ការបង្កើន​ល្បឿន​នៃ​ការប្រយុទ្ធ កាត់បន្ថយ​ពេលវេលា​ដែល ត្រូវការ​សម្រាប់​កិច្ចការ​ជាច្រើន ដូចជា​ការស្វែងរក​គោ​ល​ដៅ ការវាយប្រហារ​ពី​ដែនអាកាស ក៏ដូចជា​ប្រតិបត្តិការ​នៅ​ជិត​ភ្លាមៗ និង​សូម្បីតែ​ការគ្រប់គ្រង​ដំណាលគ្នា​របស់ យានយន្ត​ប្រយុទ្ធ​គ្មាន​មនុស្ស​បើក​ជាច្រើន​គ្រឿង​។ លោក​ថា សម្រាប់​មហាអំណាច​យោធា អ្នកណា​ដែល​អាច​ស្ទាត់ជំនាញ​របៀប​ប្រយុទ្ធ​ថ្មី​មុនគេ គឺ​នឹងមាន​ប្រៀប​ជាង​គូប្រជែង​។​a china gun a china gun2 
​