» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5479 នាក់

ម្សិលមិញ 12365 នាក់

សរុប 20056708 នាក់

ការប្រកាស​ថា​នឹង​ទទួលស្គាល់​តំបន់​តំបន់​ខ្ពង់រាប​ហ្គោ​លែ​ន (Golan)​ជា​កម្ម​សិទ្ធ​ប្រទេស​អ៊ីស្រាអែល​ដោយ​អាមេរិក​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​

 

​អ៊ីស្រាអែល​៖ លោក​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​មីនា បានប្រកាសថា លោក​នឹង​ទទួលស្គាល់​ការទាមទារ​របស់​អ៊ីស្រាអែល​ចំពោះ​អធិបតេយ្យភាព​លើ​តំបន់​ខ្ពង់រាប​ហ្គោ​លែ​ន (Golan)​។a trump yahou

ការប្រកាស​បែបនេះ​បានធ្វើឱ្យ​ប្រទេស​ជា​មិត្ត​និង​សត្រូវ​អាមេរិក​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង បើទោះបី​ជាមាន​ទំនាក់ទំនង​មិត្តភាព​ជិតស្និទ្ធ​រវាង​អាមេរិក​និង​អ៊ីស្រាអែល​ក៏ដោយ​។​ព្រោះ​៥២ ឆ្នាំកន្លងមក រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិនដែល​ហ៊ាន​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ ដែល​ថ្កោលទោស​ការកាន់កាប់​រប​ស់​អ៊ីស្រាអែល​នៅក្នុង​តំបន់​ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​សមុទ្រ​កាលី​ឡេ និង​ត្រូវបាន​ដណ្តើមយក​ពី​ប្រទេស​ស៊ី​រី​ដោយ​កម្លាំង​ក្នុង​ឆ្នាំ ១៩៦៧​នោះឡើយ​។​

លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​នេ​តាន់​យា​ហ៊ូបាន​ថ្លែង​ការអបអរ​ចំពោះ​ការប្រកាស​របស់លោក​ប្រ​ធានា​ថិ​ប​តី​អាមេរិក​ដូ​ណា​ល់​ត្រាំ​។​« ប្រធានាធិបតី​ត្រាំ​ទើបបាន​សរសេរ​ទំព័រ​ប្រវត្តិសាស្ត្រ​មួយ​។ ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​តាម​ទូរស័ព្ទ ហើយ​ខ្ញុំ​បាន​អរគុណ​គាត់​ជំនួសមុខ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​។ គាត់​បានធ្វើ​ម្តងទៀត​ចំពោះ​អ៊ីស្រាអែល​។ មុនដំបូង គាត់​បានទទួល​ទទួល​ស្គាល់​ហ្សេ​រ៉ុយ​សា​ឡិ​ម​ជាទី​ក្រុង​របស់​អ៊ីស្រាអែល និង​បាន​រើ​ស្ថានទូត​អាមេរិក​ពី​ទីក្រុង​តេ​ឡា​វី​ទៅ​ដា​ក់នៅ​ទីក្រុង​ហ្សេ​រ៉ុយ​សា​ឡិ​ម​។

បន្ទាប់មក គាត់​បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ហើយ​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ជាថ្មី​លើ​អ៊ីរ៉ង់​។​
​ឥឡូវនេះ គាត់​ទើបបាន​ធ្វើ​រឿង​ថ្មី​មួយទៀត​ដែលមាន​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ​។ រឿង​ថ្មី​នោះ គឺ​ការទទួលស្គាល់​តំបន់​ខ្ពង់រាប​ហ្គូ​ឡាន​ជា​ដែនដី​អធិបតេយ្យ​របស់​អ៊ីស្រាអែល​។ កាយវិការ​ថ្មី​មួយ​នេះ​ជា​សារ​មួយ​ដែល​ប្រធានាធិបតី​ត្រាំ​ចង់​បញ្ជាក់ប្រាប់​ពិភពលោក​ថា អាមេរិក​មិន​បោះបង់ និង​ស្ថិត​ក្បែរ​អ៊ីស្រាអែល​។ យើង​ដឹងគុណ​ខ្លាំងណាស់​ចំពោះ​ការគាំទ្រ​របស់​អាមេរិក​។​

​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​មិនអាច​នឹកស្មាន​ដល់ និង​គ្មានអ្វី​ប្រៀបបាន​សម្រាប់​សន្តិសុខ​របស់​យើង សិទ្ធិ​ក្នុងការ​ការពារ​ខ្លួន​យើង រួមទាំង​អ្វីៗ​គ្រប់យ៉ាង​ដែល​អាមេរិក​បានធ្វើ​សម្រាប់​ប្រទេស​អ៊ីស្រាអែល​នៅក្នុង​វេទិកា​ជាច្រើន »៕

​ទីភ្នាក់ងារសារព័ត៌មាន Sputnik បាន​រាយការណ៍​ថា អង្គការសហប្រជាជាតិ​បានបញ្ជាក់​ម្តងទៀត​ពី​ជំហរ​របស់ខ្លួន​លើទឹក​ដី​ហ្គោ​លែ​ន​គឺជា​របស់​ស៊ី​រី​កាលពី​ថ្ងៃ​សុក្រ​។ រដ្ឋាភិបាល​ស៊ី​រី​ដែលមាន​សហ​ព​ន្ធ័​រុស្ស៊ី​គាំទ្រ​បាន​ហៅ​ចំណាត់ការ​របស់លោក​ត្រាំ​ថា “​គ្មាន​ការទទួលខុសត្រូវ​” ហើយ​បាន​សន្យាថា ខ្លួន​នឹង​រំ​ដោះយក​ទឹកដី​នេះ​ពី​ការគ្រប់គ្រង​របស់​អ៊ីស្រាអែល​នៅ​ថ្ងៃ​ណាមួយ​ឱ្យបាន​។​​ទោះជា​យ៉ាងណា​សកម្មជន​សន្តិភាព​មួយរូប​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Sputnik កាលពី​ថ្ងៃ​សុក្រ​ថា វា​គឺជា​ស្នៀត​នយោបាយ​មួយ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​លោកស្រី អា​រៀល ហ្គោល (Ariel Gold) សកម្មជន​សន្តិភាព​និង​ជា​សហ​នាយក​នៃ​អង្គការ Code Pink បាន​ប្រាប់​កម្មវិធី Loud and Clear របស់​វិទ្យុ Sputnik ថា ចំណាត់ការ​នេះ​ត្រូវបាន​បង្កើតឡើង​មុន​ការទទួលស្គាល់​របស់លោក​ត្រាំ​លើ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​ក្នុង​ខែធ្នូ​ឆ្នាំ ២០១៧ ជាទី​ក្រុង​ដែល​អ៊ីស្រាអែល​អះអាង​កាន់កាប់​ជា​យូរ​មកហើយ ប៉ុន្តែ​មិនដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ពិភពលោក​នោះឡើយ និង​ត្រូវបាន​ចាត់ទុកថា​ខុសច្បាប់​ដោយ​អង្គការសហប្រជាជាតិ​។​

​លោកស្រី​បាន​ប្រាប់​ពិធីករ​វិទ្យុ លោក​ច​ន គី​រី​អា​គូ (John Kiriakou) ថា “​ខ្ញុំ​យល់ឃើញថា នេះ​ជា​ផ្នែក​មួយ​នៃ​វិធី​ជា​បន្តបន្ទាប់ ដែល​លោក​ត្រាំ​កំពុង​អន្តរាគមន៍​ដើម្បី​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​”៕