» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6970 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697141 នាក់

លោក ពូ​ទីន​ប្រមុខ​រុស្ស៊ី សាទរ​លោក បៃ​ដិ​ន ក្នុងការ​ឈ្នះឆ្នោត​នៅ​សហរដ្ឋអាមេរិក​

 

​រុស្ស៊ី​៖ លោក វ៉ា្ល​ឌី​មៀរ ពូ​ទីន​មេដឹកនាំ​រុស្ស៊ី គឺជា​មេដឹកនាំ​ពិភពលោក​ចុងក្រោយ​ម្នាក់ ដែល​បានទទួល​ស្គាល់​ជ័យជម្នះ​របស់លោក បៃ​ដិ​ន​ក្រោយ​គេ ។ នៅ​ថ្ងៃ​អង្គា​រ៍​ទី​១៥​ធ្នូ​នេះ​ក្រោយពេល​អង្គ​បោះឆ្នោត (Electoral College vote) អនុម័ត​ទទួលស្គាល់​ជ័យជម្នះ​របស់លោក ចូ បៃ​ដិ​ន ជា​ផ្លូវការ លោក ពូ​ទីន ក៏បាន​ចេញមុខ​ជូនព​រ ។ a biden putin 

​គួរ​ជម្រាប​ថា លោក ពូ​ទីន ក៏បាន​សម្តែង​នូវ​ការ​ជឿជាក់ថា រុស្ស៊ី​និង​សហរដ្ឋអាមេរិក ដែលមាន​ការទទួលខុសត្រូវ​លើ​បញ្ហា សន្តិសុខ និង​ស្ថិរភាព​ពិភពលោក ត្រៀមខ្លួន​រួចរាល់ ដើម្បី​ដោះស្រាយ​បញ្ហា និង​ឧបសគ្គ​ដែល​ពិភពលោក​កំពុង​ប្រឈម​។ ​លោក ចូ បៃ​ដិ​ន (Joe Biden) បាន​និយាយថា «​ឆន្ទៈ​របស់​ពលរដ្ឋ​បានឈ្នះ​ហេ​ី​យ​» បន្ទាប់ពី​អង្គ​បោះឆ្នោត​អាមេរិក​បានបញ្ជាក់​ជា​ផ្លូវការ​ថា រូបគាត់​ជា​អ្នកឈ្នះ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​។​

​សូមបញ្ជាក់ថា​នៅក្នុង​សុន្ទរកថា​បន្ទាប់ពី​មានការ​ប្រកាស​ពី​ការគាំទ្រ​នៃ​អង្គ​បោះឆ្នោត លោក បៃ​ដិ​ន បាន​និយាយថា លទ្ធិប្រជាធិបតេយ្យ​រប​ស់​អាមេរិក​ត្រូវបាន​គេ «​ដាក់​គំនាប​, សាកល្បង និង​គំរាមកំហែង​» ប៉ុន្តែ​នៅ​ទីបំផុត​លទ្ធិប្រជាធិបតេយ្យ​របស់​អាមេរិក​នេះ​នៅតែ​បានបង្ហាញ​ពី «​ភាព​ធន់​ទ្រាំ​, ការពិត និង​រឹងមាំ​»​។​

​ការលើកឡើង​របស់លោក បៃ​ដិ​ន គឺ​ចង់​សំដៅ​ដល់ ការព្យាយាម​របស់ លោក​ប្រធានាធិបតី ត្រាំ ក្នុង​ការតវ៉ា​ចំទាស់​នឹង​លទ្ធផល​បោះឆ្នោត និង​បាន​និយាយថា ឥឡូវនេះ «​ដល់ពេល​ហើយ​ដែល​ត្រូវ​ចាប់ផ្ដើម​ថ្មី​»​។ ​ការបញ្ជាក់​ពី​ជ័យជម្នះ​ផ្លូវការ​ពី​អង្គ​បោះឆ្នោត​អាមេរិក​គឺជា​ដំណាក់កាល​មួយ​ដែល លោក បៃ​ដិ​ន ត្រូវការ​ដើម្បី​ចូលកាន់​តំណែង​។​​a biden putin1