» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5669 នាក់

ម្សិលមិញ 6888 នាក់

សរុប 20065124 នាក់

ក្រុមហ៊ុន​ឯកជន​មួយ​សង់​កំពង់ផែ​នៅ​កំ​ពត​ដែលមានតម្លៃ​១៥០០​លាន​ដុល្លារ​?

 


​កំពត​៖ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង​ថ្មី​របស់​ក្រុមហ៊ុន​កំពត ឡូ​ជី​ស្ទីក អេ​ន ផត ដែលមាន​ទីតាំងនៅ​ភូមិ​ច​ង្ហោ​ន សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្តកំពត​បាននិងកំពុង​សាងសង់​។ កំពង់ផែ​ទឹក​ជ្រៅ​មួយ​នេះ មាន​ទំហំ​លើ​ផ្ទៃដី ៦០០​ហិកតា ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១.៥០០​លាន​ដុល្លារ រំពឹង​ផ្តល់​ការងារ​ដោយផ្ទាល់ និង​ប្រយោល​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ១០.០០០​កន្លែង បាន​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​ព្រឹក​ថ្ងៃទី​៥ ខែឧសភា​ព ឆ្នាំ​២០២២​។a port pot1 

​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បើក​ការដ្ឋាន​សាងសង់​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង​របស់​ក្រុមហ៊ុន​កំពត ឡូ​ជី​ស្ទីក អេ​ន ផត នៅ​ភូ​មិច​ង្ហោ​ន សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្តកំពត ដោយមាន​ការចូលរួម​ពី​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។


​លោក ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សារ​ធា​រណការ​និង​ដឹកជញ្ជូន បានឱ្យដឹងថា ដោយសារ​ក្រុមហ៊ុន កំពត ឡូ​ជី​ស្ទីក អេ​ន ផត (​ឧកញ៉ា​ទ្រី​ភាព​?)​មាន​ដី​ដែលជា​កម្មសិទ្ធិ​របស់ខ្លួន​ស្រាប់ ដែលជា​ទីតាំង​អំណោយផល និង​មាន​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច ក្រុមហ៊ុន​នេះ បាន​ជួបប្រជុំ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ពិភាក្សា​លើ​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង កំពង់ផែ​ពហុ​បំណង នៅលើ​ដី​កម្មសិទ្ធិឯកជន​របស់​ខ្លួន​ដែលមាន​ទំហំ ៦០០​ហិកតា​។


​ទីតាំង​គម្រោង​នេះ ស្ថិតនៅក្នុង​តំបន់​ដែលមាន​អំណោយផល ក្នុង​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវគោក និង​ផ្លូវដែក មកកាន់​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា តាមរយៈ​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤១ ផ្លូវជាតិ​លេខ​៤ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ផ្លូវជាតិ​លេខ​៤៨ និង​ត​ភ្ជាប់​ផ្លូវដែក​ភាគខាងត្បូង ទៅ​ភាគ​ខាងជើង​នៃ​ប្រទេស​។

​គម្រោង​វិនិយោគ​នេះ មាន​ផែនការ​អនុវត្ត​ជា ៣​ដំណាក់កាល ជាមួយនឹង​ដើមទុន​វិនិយោគ​សរុប​ប្រមាណ ១.៥០០​លាន​ដុល្លារ ក្នុង​ផែនការ​ដំណាក់កាល​ទី​១ មាន​ចំនួន​ប្រមាណ ២០០​លាន​ដុល្លារ​។ ទីតាំង​កំពង់ផែ​ពហុ​បំណង​នេះ មាន​ជម្រៅ​ទឹក​ប្រមាណ ១៥​ម៉ែត្រ និង​អាចឱ្យ​នាវា​ចំណុះ ១០០.០០០​តោន អាច​ចូល​ចត​បាន ដែលមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​លើកដាក់​ទំនិញ​ចេញ​-​ចូល បាន​ចំនួន​ប្រមាណ ៣០០.០០០TEU នៅក្នុង​ឆ្នាំ​២០២៥ និង​ប្រមាណ ៦០០.០០០TEU នៅក្នុង​ឆ្នាំ​២០៣០​។

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​បន្ថែមថា គម្រោង​វិនិយោគ​នេះ នឹង​ជួយ​បំពេញបន្ថែម​ទៅលើ​កំពង់ផែ​ដែលមាន​ដូចជា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​នឹង​ជួយ​ជំរុញ​អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ “​ផែនការមេ​ដើម្បី​អភិវឌ្ឍ​ខេត្ដ​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​” ដែល​បានដាក់ចុះ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥​។ គម្រោង​នេះ នឹង​ផ្តល់ឱកាស​ការងារ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ១០.០០០​កន្លែង ក្រោយពេល​សាងសង់​រួច និង​ដាក់ឱ្យ​ដំណើរការ​។

​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​កំពត ឡូ​ជី​ស្ទីក អេ​ន ផត ក្រុមហ៊ុន​សំណង់​សៀង​ហៃ​(SCG) ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​(CRBC) និង​ក្រុមហ៊ុន​សំណង់​ផ្សេងៗ​ទៀត ព្រមទាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ការសិក្សា និង​សម្របសម្រួល​ឱ្យ​គម្រោង​នេះ ឱ្យមាន​ដំណើរ​ការឈាន​មកដល់​ការ​ប្រារព្ធ​ធ្វើ​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​។​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ថ្ងៃនេះ បានចាត់ទុក​ការសាងសង់ «​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង​កំពត​» គឺជា​ការបើក​ឡើង​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​នៅក្នុង​ខេត្តកំពត និង​ប្រទេស​កម្ពុជា​។

លោក​ចាត់ទុក​គម្រោង​នេះ ជា​គម្រោង​ដ៏​ធំ​ទីមួយ​លំដាប់​អន្តរជាតិ​មិន​ធ្លាប់មាន ក្រោម​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក ដែល​នឹង​បំពេញបន្ថែម​ទៅលើ​តម្រូវការ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ បើទោះបី​កម្ពុជា មាន​កំពង់ផែ​ធំ​ពីរ​របស់​រដ្ឋ​គឺ​៖ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ក៏ដូចជា កំពង់ផែ​ឯកជន​មួយចំនួនទៀត​ក៏ដោយ​។ «​យើង​សង្ឃឹមថា គម្រោង​វិនិយោគ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង​កំពត​នេះ នឹង​លើកកម្ពស់​សេវា​ភស្តុភា​រកម្ម និង​កំពង់ផែ​របស់​កម្ពុជា​ឱ្យ​កាន់តែ​សម្បូរបែប និង​អាច​ប្រកួតប្រជែង​ជាមួយនឹង​កំពង់ផែ​ប្រទេសជិតខាង​បាន​ផងដែរ​»​។

លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ «​ផែនការមេ​ដើម្បី​អភិវឌ្ឍ​ខេត្ដ​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​» ដែល​បានកំណត់​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥​។ ដូច្នេះ​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង​កំពត ក៏​នឹង​ជា​ផ្នែក​មួយ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​អនុវត្ត​ឱ្យ​សម្រេច​ជោគជ័យ​នូវ​ផែនការ​មេនេះ ដែល​នឹង​ជួយ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។ លោក​ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹង​ទៀតថា គម្រោង​វិនិយោគ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង​កំពត នឹង​ផ្តល់ឱកាស​ការងារ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ១០,០០០​កន្លែង នៅពេល​គម្រោង​វិនិយោគ​នេះ ត្រូវបាន​សាងសង់​រួច និង​ដាក់ឱ្យ​ដំណើរការ​នាពេលខាងមុខ​។a port pot a port pot2 a port pot3 a port pot4 a port pot6