» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7463 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697634 នាក់

ខ្មែរ​ព្រួយ​ករណី​យ៍​ថៃ​ព​ន្លឿ​ន​ច្បាប់​ប្រែក្លាយ​កាស៊ីណូក្នុងប្រទេសឲ្យ ទៅជា​អា​ជីក​វ​ម្ម​ស្របច្បាប់


​កម្ពុជា​៖​មន្ត្រី និង​អ្នកជំនាញ​បាន​លើកឡើងថា ប្រសិនបើ​ថៃ​មានច្បាប់​អនុញ្ញាតឱ្យ​បើក​កាស៊ីណូ ស្របច្បាប់​នៅក្នុង​ប្រទេស នោះ​វា​នឹង​អាច​ជះឥទ្ធិពល​អវិជ្ជមាន ដល់​អាជីវកម្ម​កាស៊ីណូ​នៅ​កម្ពុជា ជាពិសេស​កាស៊ីណូ នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។​a casino 

​សូមបញ្ជាក់ថា​ប្រទេស​ថៃ បាននិងកំពុង​ព​ន្លឿ​ន​សិក្សា​ធ្វើ​សេចក្តីព្រាងច្បាប់ ដើម្បី​អនុញ្ញាតឱ្យ​បង្កើត​កាស៊ីណូ​ស្របច្បាប់ នៅក្នុង​កន្លែង​កម្សាន្ត​ធំៗ ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវទេសចរ ដែលមាន​ការចំណាយ​ខ្ពស់ ខណៈ​នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថា​វី​ស៊ីន បានបង្ហាញ​ការគាំទ្រ​ផែនការ​ធ្វើឱ្យ​កាស៊ីណូ ក្លាយជា​អាជីវកម្ម​ស្របច្បាប់ ដើម្បី​ដាក់​ឱ្យមក​ស្ថិតក្រោម​ការត្រួតពិនិត្យ​កាន់តែ​ប្រសើរឡើង និង​ប្រមូល​ពន្ធ​ឱ្យបាន​ត្រឹមត្រូវ​។ នេះ​បើ​យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍​។​

​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា បាន​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News ថា ប្រសិនបើ​ថៃ​មានច្បាប់​អនុញ្ញាតឱ្យ​បើក​កាស៊ីណូ ស្របច្បាប់​នៅ​ប្រទេស នោះ​អាច​ជះ​នឹង​ជះ​ផលប៉ះពាល់​មួយចំនួន ដល់​អាជីវកម្ម​កាស៊ីណូ​នៅ​កម្ពុជា ជាពិសេស​កាស៊ីណូ​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ​។​​លោក​លើកឡើងថា បើសិនជា​មណ្ឌល​កម្សាន្ត​កាស៊ីណូ​នោះ​នៅ​កៀក​នឹង​ព្រំដែន នោះ​ភ្ញៀវទេសចរ​ដែល​ធ្លាប់តែ​មកលេង​កាស៊ីណូ​នៅ​កម្ពុជា នឹងមិន​ឆ្លងដែន​មក​កម្ពុជា​ទៀតឡើយ ដោយ​គេ​មាន​ជម្រើស​កន្លែង​ថ្មី​។ ប៉ុន្តែ​ប្រសិនបើ​ការបង្កើត​កាស៊ីណូ មានតែ​នៅ​ទីក្រុង​បាកក ឬ​កន្លែង​កម្សាន្ត​ល្បី ដូច​នៅ​ប៉ាត់​តា​យ៉ា ដែល​ឆ្ងាយ​ពី​ព្រំដែន​កម្ពុជា នោះ​ផល​ប៉ះ​នឹងមាន​តិចតួច​ប៉ុណ្ណោះ ដោយ​ភ្ញៀវ​ថៃ​ដែល​នៅ​ជិត​ព្រំដែន​កម្ពុជា នឹង​នៅតែ​បន្ត​មកលេង​នៅ​កម្ពុជា​។​​លោក​កត់សម្គាល់ថា ភ្ញៀវទេសចរ​ដែល​មក​លេង​កាស៊ីណូ​នៅ​កម្ពុជា មាន​មកពី​ប្រទេស​ហ្វី​លី​ពិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី និង​មួយចំនួនទៀត​មកពី​ប្រទេស​ថៃ​។ ប្រសិនបើ​មាន​កាស៊ីណូ​នៅក្នុង​ទីក្រុង​ធំៗ​របស់​ថៃ នឹង​ផ្តល់​ជា​ជម្រើស​មួយទៀត​ដល់​ពួកគេ ហេតុដូច្នេះ​នឹង​បណ្តាលឱ្យ​រង​ផលប៉ះពាល់​អាជីវកម្ម​កាស៊ីណូ​នៅ​កម្ពុជា​។​

​ឯ បណ្ឌិត ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក បាន​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News ដែរ​ថា ប្រសិនបើ​ផែនការ​ធ្វើ​ច្បាប់​អនុញ្ញាតឱ្យ​បើក​ដំណើរ​កាស៊ីណូ​នៅ​ថៃ​ស្របច្បាប់ និង​បើក​ឱ្យ​ពលរដ្ឋ​ថៃ​អាច​ចូល​លេង​បាន​មែន នោះ​នឹង​ផ្តល់​ផល​ប៉ះ​ដល់​អាជីវកម្ម​កាស៊ីណូ និង​សេដ្ឋកិច្ច​នៅតាម​ព្រំដែន ដូចជា នៅ​ប៉ោយប៉ែត កោះកុង​ជាដើម​។ លោក​បារម្ភ​ថា ជនជាតិ​ចិន​ដែល​ធ្លាប់​លេង​កម្សាន្ត ក្នុង​កាស៊ីណូ​នៅតាម​តំបន់​ទាំងនោះ ក៏​អាច​នឹង​ទៅលេង​នៅ​ប្រទេស​ថៃ​ផងដែរ​។​​បើតាម​ការប៉ាន់ស្មានរ​បស់ បណ្ឌិត ធួន ស៊ីណាន នៅក្នុង​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤​នេះ ភ្ញៀវទេសចរ​ដែល​បាន​ឆ្លងកាត់​តាម​ព្រំដែន មកលេង​កាស៊ីណូ​នៅ​កម្ពុជា មាន​ប្រមាណ​៤០% នៃ​ភ្ញៀវទេសចរ​សរុប​។​

​ដូចគ្នា​ដែរ​លោក រស់ ភា​រុណ អគ្គលេខាធិការ​គណៈកម្មកា​រ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា ក៏​ឃើញ​ពី​បញ្ហា​ប្រឈម​សម្រាប់​វិស័យ​កា​ស៉ី​ណូ​នៅ​កម្ពុជា​ផងដែរ នៅពេលដែល​ថៃ អនុញ្ញាតឱ្យ​មានកា​ស៉ី​ណូ​ស្របច្បាប់​ក្នុងប្រទេស​នោះ​។​​បើតាម​លោក រស់ ភា​រុណ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៤​នេះ ការប្រមូល​ចំណូល​ពី​វិស័យ​កាស៊ីណូ នៅ​កម្ពុជា សម្រេចបាន ៥៦% នៃ​ផែនការ​ថវិកា ៤៣​លាន​ដុល្លារ​អាមេរិក ឬ​ស្មើនឹង​ប្រមាណ ២៤​លាន​ដុល្លារ​អាមេរិក​។​

​កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ថា សេចក្តីព្រាងច្បាប់​ដែល​អនុញ្ញាតឱ្យ​កាស៊ីណូ ដែលមាន​អាជ្ញាប័ណ្ណ​ដំបូង​រយៈពេល ៣០​ឆ្នាំ ត្រូវបាន​ក្រុមប្រឹក្សារដ្ឋ ដែលជា​ទីភ្នាក់ងារ​ច្បាប់​របស់​រដ្ឋាភិបាល​ចេញផ្សាយ ដើម្បី​ទទួល​មតិសាធារណៈ​រហូត​ដល់​ថ្ងៃទី​១៨ ខែសីហា​។ ប្រតិបត្តិ​ករ​កាស៊ីណូ​នឹងមាន​ជម្រើស​បន្ត​អាជ្ញាប័ណ្ណ​រយៈពេល ១០ ឆ្នាំ​ទៀត ក្រោយ​អស់​សុពលភាព​រយៈពេល​ដំបូង ហើយ​កាស៊ីណូ​អាច​ប្រតិបត្តិការ នៅតាម​ទីតាំង​កម្សាន្ត​កម្សាន្ត​ធំៗ រួម​ជាមួយនឹង​សណ្ឋាគារ មជ្ឈមណ្ឌល​សន្និបាត និង​សួន​កម្សាន្ត​ជាដើម​។​

​ប្រទេស​ថៃ​ក៏ដូចជា​ប្រទេស​អា​មី​រ៉ា​ត​អារ៉ាប់​រួម និង​ជប៉ុន កំពុង​ប្រកួតប្រជែង​ដំ​ណ្តើ​ម ចំណែក​ទីផ្សារ​ឧស្សាហកម្ម​កាស៊ីណូ​ពិភពលោក ដែល​ក្រុមហ៊ុន IBIS World បាន​ប៉ាន់ប្រមាណ​ថា អាច​រកចំណូលបាន ២៦៣​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។​​ប្រតិបត្តិ​ករ​កាស៊ីណូ Galaxy Entertainment Group Ltd និង​ប្រតិបត្តិ​ករ MGM Resorts International បាននិងកំពុង​សិក្សា​ពី​សក្តានុពល​នៃ​ការបើក​រមណីយដ្ឋាន​កាស៊ីណូ នៅក្នុង​ព្រះរាជាណាចក្រ​ថៃ ដើម្បី​បង្ការ​ទៅនឹង​ការរំពឹងទុក ដែល​មិន​ច្បាស់លាស់​នៅក្នុង​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន​។ ក្រុមហ៊ុន Las Vegas Sands Corp បានឱ្យដឹង​កាលពី​ខែ​មុន​ថា ខ្លួន​ចាប់អារម្មណ៍​ក្នុងការ​ពង្រីក​អាជីវកម្ម​កាស៊ីណូ​ទៅកាន់​ប្រទេស​ថៃ ប្រសិនបើ «​ច្បាប់​អនុញ្ញាត​» ។​

​នាយករដ្ឋមន្ត្រី​ថៃ​លោក សេដ្ឋា ថា​វី​ស៊ីន ដែល​កាន់អំណាច​តិចជាង​មួយឆ្នាំ​មុន បាននិងកំពុង​ជំរុញ​គោលនយោបាយ ទាក់ទាញ​ការវិនិយោគ​ពី​បរទេស និង​គាំទ្រ​ផែនការ​ធ្វើឱ្យ​កាស៊ីណូ ក្លាយជា​អាជីវកម្ម​ស្របច្បាប់ ដើម្បី​ដាក់​ឱ្យមក​ស្ថិតក្រោម​ការត្រួតពិនិត្យ​កាន់តែ​ប្រសើរឡើង ដើម្បី​ប្រមូល​ពន្ធ​ឱ្យបាន​ត្រឹមត្រូវ​។​​សភាតំណាងរាស្ត្រ​ដែលមាន​សមាជិក​ចំនួន ៥០០​នាក់​របស់​ប្រទេស​ថៃ បាន​គាំទ្រ​រួចហើយ ចំពោះ​ការសិក្សា​មួយ ដែល​ធ្វើឡើង​ដោយ​សមាជិកសភា​មួយក្រុម ដែល​គាំទ្រ​ឱ្យមាន​ការបង្កើត​កាស៊ីណូ ស្របច្បាប់​នៅក្នុង​កន្លែង​កម្សាន្ត​ធំៗ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ដែលមាន​ការចំណាយ​ខ្ពស់​។ ការសិក្សា​បាន​រកឃើញថា ប្រទេស​ថៃ​អាច​បង្កើន​ចំណូល​ពី​ទេសចរណ៍​បាន​ប្រហែល ១២​ពាន់​លាន​បាត​ពី​ការធ្វើឱ្យ​កាស៊ីណូ​មាន​ភាពស្របច្បាប់ និង​ពី​ការ​ស្នាក់​នៅក្នុង​បរិវេណ​មណ្ឌល​កម្សាន្ត​ធំៗ​។ នេះ​បើ​យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍​៕a casino1 a casino2 
​