» កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន ! » ត្រឡប់ពីទស្សនកិច្ច​​នៅអ៊ុយក្រែន​​បាន១ថ្ងៃសមាជិកព្រឹទ្ធសភាល្បីឈ្មោះ ​អាមេរិក លោក Lindsey Graham ស្លាប់ » សម្តេចតេជោចេញក្រឹត្យលើកលែងទោសអតីតអភិបាលរងខេត្តបាត់ដំបង ១រូប ដែលតុលាការផ្ដន្ទាទោសពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លី គៃបំបាត់ទ្រព្យសម្បត្តិរដ្ឋ និងស៊ីសំណូក » ផ្ទះពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន​ ក្លាយជាលេណដ្ឋាន ដាក់កាំភ្លើងចាំលបបាញ់​ និងគាស់យកទ្រព្យសម្បត្តិមានម្លៃគ្មានសល់! » ចៅហ្វាយខេត្តកោះកុង ស្នើរសុំរដ្ឋមន្ត្រីអភិវឌ្ឈន៍ជនបទសង់ស្ពានថ្មីមួយឆ្លងកាត់ព្រែកជីផាត » តុលាការដោះលែង‎វីរៈកងទ័ពម្ចាសរ៉ឺម៉កដែលក្មេងស្រីជិះម៉ូតូបុករងរបួសចេញពីឃុំវិញហើយ,អគុណបណ្តាញសង្គម! » អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9763 នាក់

ម្សិលមិញ 11076 នាក់

សរុប 19720239 នាក់

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ពិនិត្យ​កំណត់​ឆ្នាំ​នាំ​ឡាន​ចូល​ស្រុក​ខ្មែរ​បន្ទាប់ពី​ការបន្ថយ​ពន្ធ​នាំចូល​

 

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឯកភាព​ចំពោះ​យោបល់​ស្នើឱ្យ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​.) ពិនិត្យ​លទ្ធភាព​ពិចារណា​ស្នើសុំ​រាជរដ្ឋាភិបាល​កំណត់​ឆ្នាំ​ផលិត​រថយន្ត​នាំ​ចូលមក​កម្ពុជា ដើម្បី​កាត់បន្ថយ​រថយន្ត​ជជុះមាន​ហានិភ័យ​។a car old 

​ក្នុង​កិច្ចប្រជុំ​ឆ្លង​ពង្រាង​ផែនការ​ជាតិ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ដោយមាន​ការចូលរួម​ពី លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គ​.​ស​.​ច​.​គ រួម​នឹង​អ្នកពាក់ព័ន្ធ​ជាច្រើន​ទៀត សម្ដេច​ក្រឡាហោម​បាន​លើកឡើងថា កិច្ចប្រជុំ​នៅថ្ងៃនេះ គ្រោង​ធ្វើឡើង​តាំងតែ​ពី​ចុងឆ្នាំ​២០២០ មកម្ល៉េះ ក៏ប៉ុន្តែ​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក៏ត្រូវ​បាន​ពន្យា​ពេល​មួយរយៈ​។ សម្តេច​ក៏បាន​អរគុណ​ដល់​អគ្គលេខាធិកា​រដ្ឋា​ន គ​.​ស​.​ច​.​គ​. ដែល​បាន​ខិតខំ​សម្របសម្រួល​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការរៀបចំ​សេចក្ដីព្រាង​ផែនការ​ជាតិ​នេះ​ឡើង​។


លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន គ​.​ស​.​ច​.​គ​. បាន​លើកឡើងថា ផែនការ​ជាតិ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ជា​ផែនការ​សកម្មភាព​រយៈ​ពេល​១០​ឆ្នាំ​(​ពី​ឆ្នាំ​២០២១ ដល់ ឆ្នាំ​២០៣០) និង​ជា​ផែនការ​ជាតិ​លើក​ទី​២ បន្ត​ពីលើ​ក​ទី​១ ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០២១​។ ផែនការ​នេះ ជា​ឧបករណ៍​រួមចំណែក​សម្រេច​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​រាជរដ្ឋាភិបាល​កម្ពុជា និង​ស្របតាម​គោលនយោបាយ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។

​ផែនការ​ជាតិ​នេះ បាន​សម្របសម្រួល​ទៅតាម​ផែនការ​សកម្មភាព​អង្គការសហប្រជាជាតិ​(UN) ផ្អែក​តាមច្បាប់​ស្ដីពី ចរាចរណ៍​ផ្លូវគោក និង​ស្របតាម​ការវិវត្តន៍​ជឿនលឿន​របស់​ជាតិ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចរាចរណ៍​ផ្លូវគោក ដូចជា​អត្រា​កំណើនប្រជាជន កំណើនសេដ្ឋកិច្ច កំណើន​យានយន្ត ការ​អ​ភ​វិ​ឌ្ឍ​វិស័យ​ផ្លូវថ្នល់ ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍​ផ្លូវគោក បទពិសោធន៍​ល្អៗ​នៃ​វិធានការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ និង​បញ្ហា​ប្រឈម​នានា​។

​យោងតាម​របាយការណ៍​បានឱ្យដឹងថា ផ្នែក​សំខាន់​នៃ​ផែនការ​ជាតិ​ទសវត្សរ៍​សុ​ត្ថិ​ភាព​ចរាច​ណ៍​ផ្លូវគោក​លើក​ទី​២ ដើម្បី​កាត់បន្ថយ​អ្នកស្លាប់ និង​អ្នករបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​៥០​ភាគរយ​នៅ​ឆ្នាំ​២០៣០ ដោយ​ផ្ដោតលើ​គោលដៅ​សំខាន់​២ រួមមាន ទី​១. កាត់បន្ថយ​ចំនួន​អ្នកស្លាប់ និង​របួស​តាម​កត្តា​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក និង​ទី​២. បង្កើន​ប្រសិទ្ធភាព​ការអនុវត្ត​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយ​ផ្អែកលើ​សរសរ​ស្ដម្ភ​ចំនួន​៦​។

​សូម​បញ្ជាក់ដែរថា​កាលពី​ថ្ងៃទី​១៦​កុម្ភៈ​ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​អនុក្រឹត្យ​សម្រេច​កែសម្រួល​អត្រា​អាករ​ពិសេស លើ​មុខទំនិញ​រថយន្ត​មួយចំនួន​។​អនុក្រឹត្យ បាន​បញ្ជាក់ថា ការបញ្ចុះ​អត្រា​អាករ​ពិសេស ទៅតាម​ប្រភេទ​រថយន្ត​ដូចខាងក្រោម​៖​ទី​១- រថយន្ត​គ្រួសារ​៖ បញ្ចុះ​អត្រា​អាករ​ពិសេស ១០​ពិន្ទុ​ភាគរយ ចំពោះ​រថយន្ត​ទំហំ​ស៊ីឡាំង​មិន​លើសពី ៣០០០cc (​ពី​៣០% មក​២០% និង​ពី​៦០%​មក ៥០%) ព្រមទាំង​បញ្ចុះ​អត្រា​អាករ​ពិសេស ១៥​ពិន្ទុ​ភាគរយ ចំ​ប្រភេទ​ទំហំ​ស៊ីឡាំង​លើសពី ៣០០០cc (​ពី​៦៥% មក ៥០% និង​ពី​៧០% មក ៥៥%)

​ទី​២- រថយន្ត​ប្រើ​អគ្គិសនី​សុទ្ធ (​រថយន្ត​គ្រួសារ និង​រថយន្ត​ដឹក​អ្នកដំណើរ​)៖ បញ្ចុះ​អត្រា​អាករ​ពិសេស ២០​ពិន្ទុ​ភាគរយ (​ពី​៣០%​មក​១០%) ដើម្បី​កាត់បន្ថយ​ចំណាយ និង​ជួយ​ការពារ​បរិស្ថាន​ផងដែរ​។​
​ទី​៣- រថយន្ត​ដឹកទំនិញ​៖ បញ្ចុះ​អត្រា​អាការ​ពិសេស​១៥​ពិន្ទុ​ភាគរយ (​ពី​៤០%​មក ២៥%) ចំពោះ​រថយន្ត​សណ្តោង​សឺ​មី​រ៉ឺម៉ក ព្រមទាំង​បញ្ចុះ​អត្រា​អាករ​ពិសេស​១០​ពិន្ទុ​ភាគរយ (​ពី​៤០%​មក​៣០%) ចំពោះ​រថយន្ត​ដឹកទំនិញ​ប្រភេទ​ដែលមាន​ទម្ងន់​សរុប (​ទម្រ​ង​រថយន្ត និង​ទម្ងន់​ផ្ទុក​) លើសពី​៥​តោន​។ ការបញ្ចុះ​តម្លៃ​អត្រា​អាករ​ពិសេស​លើ​រថយន្ត​ដឹកទំនិញ​នេះ នឹង​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ចំណាយ​ឡូ​ជី​ស្ទីក​។​

​ទី​៤- រថយន្ត​បែន រថយន្តស្ទូច និង​រថយន្ត​ឯកទេស​ផ្សេង​៖ បញ្ចុះ​អត្រា​អាករ​ពិសេស ១០​ពិន្ទុ​ភាគរយ (​ពី​៤០% មក​៣០%) ដើម្បី​ជួយ​ដល់​វិស័យ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ឡូ​ជី​ស្ទីក​។​
​យោងតាម​លិខិត​របស់លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ការកែសម្រួល​បញ្ចុះ​អត្រា​អាករ​ពិសេស លើ​មុខទំនិញ​រថយន្ត​មួយចំនួន​នេះ ដើម្បី​បន្ធូរ​បន្ថយពន្ធ​លើក​រថយន្ត ក្នុង​គោលដៅ​ស្តារ​ទីផ្សារ កាត់បន្ថយ​ថ្លៃ​ឡូ​ជី​ស្ទីក និង​ការការពារ​បរិស្ថាន​ផងដែរ​។​ការកែសម្រួល​បញ្ចុះ​អត្រា​អាករ​ពិសេស លើ​មុខទំនិញ​រថយន្ត​មួយចំនួន​នេះ នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១​តទៅ​៕a car old1 a car old2