» ឈ្មួញធ្វើសកម្មភាពកាយកើបយកខ្សាច់លក់បង្កផលប៉ះពាល់ស្ពាននៅឃុំសុចិត្រអាជ្ញាធរថាអត់ដឹងចាំទៅមើកសិន! » ក្រុមបាតុករអ៊ីរ៉ងខឹងសម្បារ បានដុតបំផ្លាញវិហារឥស្លាមចំនួន ៣០០, សាលារៀនចំនួន២៥០ និងរថយន្ដកងជីវពលជាង២២០០ គ្រឿង! » ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​សកមងការរងមួយរូបទាក់ទងការឃុបឃឹតជនបរទេសចូលស្រុក! » បន្ទាប់ពីបិទផ្លូវមិនចរចារការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវរបស់អាជីវករផ្សារដើមគរអភិបាលរាជធានីដូរចិត្តឲ្យមកលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ! » នាយករដ្ឋមន្ត្រីដកតំណែងអគ្គនាយករងនគរបាលអន្តោរប្រវេសន៍មកត្រឹមជាមន្ត្រីធម្មតាតែរក្សាផ្កាយ២? » រដ្ឋមន្ត្រីក្រសួងការបរទេសថាការចាប់ខ្លួន លោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! » រកឃើញបេក្ខជនអាយុ១៩ឆ្នាំឡើង៣រូបទទួលបាន ជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៦ » សមត្តកិច្ចរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបាន ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារ! » អ្នកជំនួញ​ហា​យ​សូ ពេជ្រ ស្រី​មុំ ជាប់​ពន្ធនាគារ​ សំណុំរឿង​ចេញ​សែក​ស្អុយ​៧១​ម៉ឺន​ដុល្លារ » ឆ្នាំ២០២៥កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ ប្រតិបត្តិករទេសចរណ៍ ថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន » ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenlandនាយករដ្ឋមន្ត្រីដាណឺម៉ាកព្រមាន! » សាលារាជធានីភ្នំពេញថា នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ តែឥឡូវអាជីវករលក់បន្លែ ចេញមកបិទផ្លូវ » កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន » ពេលមានការកើនឡើងកម្ដៅក្នុងតំបន់ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នា! » ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3820 នាក់

ម្សិលមិញ 14915 នាក់

សរុប 18330979 នាក់

ឯកឧត្តម​ស​សុខា​៖​លោក​សមរង្ស៊ី​បំភ័ន្ត​មហាជន​ខណៈ​តុលាការ​បារាំង​ដែល​លោក​មាន​សញ្ជាតិ​ផ្តល់​យុត្តិធម៌​ជូន​សម្តេច​តេ​ជោ

​ភ្នំពេញ​៖ ឯកឧត្តម ស សុខា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២២ បានចេញ​សារ​តាមរយៈ​ផេ​ក​ផ្លូវការ​របស់ខ្លួន​ផ្ញើ​ទៅកាន់​លោក សម រង្ស៊ី ដោយ​ដាក់​ចំណងជើង​ថា​“​លោក សម រង្ស៊ី បំភ័ន្ត​មហាជន​ខណៈ​តុលាការ​បារាំង ដែល​លោក​មាន​សញ្ជាតិ​ផ្តល់​យុត្តិធម៌​ជូន​សម្តេច​តេ​ជោ​”​។​សារ​របស់​ឯកឧត្តម ស សុខា នេះ​ធ្វើឡើង​បន្ទាប់ពី​តុលាការ​ប្រទេស​បារាំង​ច្រាល​ចោលការ​ចោទប្រកាន់​រប​ស់លោក សម រង្ស៊ី​និង​ផ្តល់​យុត្តិធម៌​ក៏ដូចជា​ភាព​ស្អ​សត​ស្អំ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ​។​a sarkha hun 

ខាងក្រោម​នេះ​គឺជា​ខ្លឹមសារ​ទាំងស្រុង​របស់​ឯក​ត្ត​ម​ស សុខា​ដែល​បាន​បង្ហោះ​ក្នុង​ផេ​ក​ផ្លូវការ​របស់ខ្លួន​៖​លោក​សម រង្ស៊ី បំភ័ន្ត​មហាជន ខណ​:​តុលាការ​បារាំង ដែល​លោក​មាន​សញ្ជាតិ ផ្ដល់​យុត្តិធម៌​ជូន​សម្ដេច​តេ​ជោ​!​ជាថ្មី​ម្ដងទៀត លោក សម រង្ស៊ី បាន​បន្ត​បន្សល់ទុក​នូវ​រឿង​អាម៉ាស់​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​កម្ពុជា ។​ជាពិសេស​ស្រមោល​ខ្មៅ​អន្ទោលតាមប្រាណ​ត​វង្ស​ត្រកូល ។​តុលាការ​ប្រទេស​បារាំង ដែល​អ្នកនយោបាយ​និយម​លេងល្បែង​បំភ័ន្ត​សាធារណៈមតិ​រូបនេះ​ជឿជាក់ថា​ជា​តុលាការ​ឯករាជ្យ​នោះ​គឺ​ពិតជា​ឯករាជ្យ​មែន​។​ទោះ​លោក​សមរង្ស៊ី​មាន​សញ្ជាតិ​ជា​បារាំង​ត្រូវ​តតាំង​ក្ដី​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែលជា​ជនជាតិខ្មែរ​ក៏ដោយ ក៏​តុលាការ​ប​ច្ចឹ​ម​ប្រទេសមួយ​នេះ មិន​លុះ​ដោយ​អគតិ​ណាមួយ​នោះដែរ​។ ទីបំផុត​ការ​ប្រឌិត​រឿង​ចោទប្រកាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ថា​ជា​អ្នក​បង្គាប់បញ្ជា​ឱ្យមាន​ការធ្វើឃាត​ឯកឧត្តម ហុក ឡងឌី ពី​សំណាក់​លោក សម រង្សី ត្រូវបាន​តុលាការ​បារាំង វិនិច្ឆ័យ​យ៉ាងច្បាស់​ថា «​ពុំមាន​មូលដ្ឋាន និង​អំណះអំណាង បញ្ជាក់​ច្បាស់លាស់​នោះឡើយ​»​។​

មែនទែនទៅ​ប្រជាជន​កម្ពុជា​និង​សាធារណៈមតិ​ជាតិ​និង​អន្តរជាតិ​ដ៏​ច្រើន​លើសលុប បាន​បុរេវិន្និច្ឆ័យ​ប្រកបដោយ​បញ្ញា​រួចទៅហើយ​ថា ល្បែង​នយោបាយ​មួយ​ក្ដារ​ថ្មី​ទៀត​នេះ នឹង​បន្ត​បរាជ័យ​ទៅតាម​ប្រពៃណី​ដូចដែល​លោក សម រង្សី ធ្លាប់​បានធ្វើ និង​ទទួល​កន្លងៗ​ទៅ​។ អាច​និយាយបានថា ប្រជាជន​ខ្មែរ​ទូទាំង​នគរ និង​សូម្បីតែ​អ្នកមាន​ជំហរ​មិន​គាំទ្រ​រាជរដ្ឋាភិបាល ហាក់​ស៊ាំ​បាត់ទៅហើយ​ចំពោះ​ចរិត និង​ក្រឡា​ដើរ​របស់​អ្នកនយោបាយ​ខ្មែរ​សញ្ជាតិ​បារាំង​រូបនេះ​។ ជាការ​ពិត លោក សម រង្ស៊ី ក៏​ជា​ឥ​ស្សជន​ធ្លាប់បាន​រួមចំណែក​បម្រើ​ជាតិ បម្រើប្រជាជន​តាមបែប​ផែន​ប្រជាធិបតេយ្យ​ដែរ ប៉ុន្តែ​ក្នុង​រយៈកាល​ប្រមាណ ២០​ឆ្នាំ​ចុង​ក្រោយនេះ លោក​ហាក់ដូចជា​ផុងខ្លួន​បន្តិច​ម្ដងៗ​ទៅក្នុង​អន្លង់​នៃ​ជ្រលង​នយោបាយ​«​យក​ការពិត​ធ្វើជា​សត្រូវ​»​រហូត​បង្កើតបានជា​គ​ម្រូ​អាក្រក់​ម្ដង​ហើយ​ម្ដងទៀត​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​កម្ពុជា ដែលជា​ប្រទេស​កំណើត​របស់ខ្លួន​។​ក្នុង​បេះដូង​ប្រជាជន​កម្ពុជា ដែល​ធ្លាប់​កម្សត់កម្រ និង​ដែល​កំពុង​ទទួលផល​បានមកពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ម្លប់​ដ៏​ត្រជាក់ត្រជុំ​ឧត្តុង្គឧត្តម​នៃ​អង្គ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សម្ដេច​តេ​ជោ ហ៊ុន សែន ជា​រដ្ឋបុរស​មួយរូប​ដែល​ខិតខំ​ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន ដើម្បី​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​។ សម្ដេច​តេ​ជា គឺ​«​ទឹក​ដ៏​ត្រជាក់​ល្ហឹម​នៃ​ហ្វូង​ត្រី​ទាំងឡាយ​»​។ ក្នុងនាម​ជា​មេដឹកនាំ សម្ដេច​បានគិត​គូរ​ជា​ដរាប​ចំពោះ​សុខទុក្ខ​ប្រជាជន និង​សុខទុក្ខ​សហការី​ធ្លាប់​តស៊ូ​រំដោះប្រជាជន​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​(​ខ្មែរក្រហម​)​ស្ដារ​និង​អភិវឌ្ឍ​ជាតិ​។ ព្រោះ​ហេតុ​ដូច្នេះហើយ បានជា​អ្នកនយោបាយ​គ្រប់​និ​ន្ន​ការ ជា​បន្តបន្ទាប់​បាន​ស្ម័គ្រចិត្ត​មក​រួមរស់​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ក្នុងនាម​ជា​យុវជន​ជំនាន់​ក្រោយ​ម្នាក់ ខ្ញុំ​ពិតជា​មិន​ចង់​បញ្ចេញ​ប្រតិកម្ម​ណាមួយ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ចាស់ទុំ​ឡើយ​។ ប៉ុន្តែ​ខ្ញុំ​មិនអាច​នៅ​ស្ងៀម​ជាដាច់ខាត នៅពេលណា​ដែល​ថ្នាក់ដឹកនាំ​របស់ខ្ញុំ ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស ត្រូវបាន​គេ​មួរ​បង្កាច់​ចោទប្រកាន់​ខុសពី​ការពិត​ម្ដង​ហើយ​ម្ដងទៀត​។ ជាពិសេស បើទោះជា​តុលាការ​ប្រទេស​បារាំង​ផ្ដល់​ភាព​ស្អាតស្អំ​ជូន​លោក​ទៅហើយ តែ​អ្នកនយោបាយ​ប្រឆាំង នៅតែ​ហ៊ាន​បំពាន​សេចក្ដីសម្រេច​របស់​តុលាការ បកស្រាយ​កេងចំណេញ​នយោបាយ ក្នុង​ស្មារតី​មិន​ទទួលស្គាល់​ការពិត​ថែមទៀត​នោះ​។ ជារួម​ខ្ញុំ​សង្កេតឃើញថា នៅក្នុង​បណ្ដា​គណបក្សនយោបាយ​ក្រៅ​រដ្ឋាភិបាល ឬ​ទោះ​ក្នុង​ក្របខណ្ឌ​ក្រុម​ណាមួយ​ក៏ដោយ ភាគច្រើន​អ្នកនយោបាយ​ចាស់ទុំ និង​អ្នកជំនាន់ក្រោយ​ដូច​ខ្ញុំ​ដែរ ពួកគាត់​មិនបាន​លុះ​ទៅតាម ឬ​យក​នយោបាយ​បំភ័ន្ត​បែប​លោក សម រង្ស៊ី ជា​លំនាំ​ឡើយ​។

ផ្ទុយទៅវិញ​ពួកគាត់​បានរួម​ចំណែក​ទៅតាម​លទ្ធភាព ទោះ​ធនធាន​ទ្រព្យសម្បត្តិ ឬ​ជា​ទស្សនាទាន ដើម្បី​រួមចំណែក​កែលម្អរ​សង្គម​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​ស៊ី​វិ​ល័យ​។ ខុសពី​លោក សម រង្ស៊ី ដែលជា​រឿយៗ​បង្កើត​រឿង​អពប​មង្គល​ដល់​ជាតិ យក​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​ប្រជាជន ធ្វើជា​ឈ្នាន់​ដើម្បី​មហិច្ឆតា​នយោបាយ​ដែល​ចាក​ផុតពី​គន្លង​សីលធម៌​វិជ្ជាជីវៈ​អ្នកប្រជាធិបតេយ្យ​។​​សរុបមក សម្រាប់​លោក សម រង្ស៊ី ក្នុង​រឿងក្ដី​ចុងក្រោយ​នេះ គឺ​ជនរួមជាតិ​បានដឹង​ការពិត​ជាថ្មី​ទៀតហើយ​ថា អ្វីដែល​អ្នកនយោបាយ​រូបនេះ រួម​និង​ក្រុម ខិតខំ​ប្រឌិត កុំថាឡើយ​តុលាការ​កម្ពុជា​យើង សូម្បីតែ​តុលាការ​ប្រទេស​បារាំង ក៏បានផ្ដល់​យុត្តិធម៌​ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន ដែរ​។ វា​ក៏​បញ្ជាក់ដែរថា​«​រឿងប្រឌិត​ទាំងឡាយ ទោះជា​អ្នក​ប្រឌិត​នោះ​ប្រឹង​យក​វា​ទៅ​បង្ហាញ​ឱ្យគេ​ជឿ​នៅទីណា​ក៏ដោយ ក៏​វា​នៅតែ​ជាការ​ប្រឌិត​» ហើយ «​ការពិត​តែងតែ​ស្ថិតនៅ​គ្រប់​ទៅ​កន្លែង​ដែល​រឿងប្រឌិត​បាន​ទៅដល់​»​។ ពោលគឺ​ភូត​ច្រើន ច្រើន​ចាញ់​អាត្មា​។

លើសពីនេះ បើ​និយាយ​ពី​ស្មារតី​ច្បាប់ រាល់​ការយក​សេចក្ដីសម្រេច​របស់​តុលាការ​មក​បកស្រាយ​បញ្ច្រាស់​សច្ចភាព​នៃ​អង្គហេតុ​និង​អង្គច្បាប់ អាចជា​ការធ្វើឱ្យ​បាត់បង់​ជំនឿ​លើ​សេចក្ដីសម្រេច​របស់​តុលាការ ដែលជា​បទល្មើស​ព្រហ្មទណ្ឌ​។​ខ្ញុំ​នៅតែ​យល់ថា ការចោទប្រកាន់​របស់​លោក សម រង្ស៊ី និង​ក្រុម ពុំមែន​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិ​ស័ព្ទ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ប៉ុណ្ណោះ​នោះទេ គឺ​បានធ្វើ​ប៉ះពាល់​ដល់​ភាពថ្លៃថ្នូរ​របស់​យុវជន ប្រជាជន និង​កម្ពុជា​ទាំងមូល​តែម្ដង​។ ក្នុង​សំណុំ​រឿងនេះ ខ្ញុំ​ពិតជា​សូម​សម្ដែង​នូ​វក​ត្ត​ញ្ញូ​ក​ត្ត​វេទី​ចំពោះ​សម្ដេច​តេ​ជោ ដែល​បាន​ស្វែងរក​យុត្តិធម៌​សម្រាប់​ផលប្រយោជន៍​ជារួម​នេះ តាម​យុទ្ធសាស្ត្រ [​តាម​វាយ​ដល់ផ្ទះ​]​។ នេះហើយ​ដែល​កាន់តែ​បញ្ជាក់​តាំងពី​ដំបូង​ថាស​ម្ដេច​តេ​ជោ​ស្អាតស្អំ​ស្របតាម​ពាក្យស្លោក​ខ្មែរ​ពោលថា «​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​» តាមរយ​:​សម្ដេច​តេ​ជោ សញ្ជាតិ​ខ្មែរ ដាក់ពាក្យ​ប្ដឹង​លោក សម រង្ស៊ី សញ្ជាតិ​បារាំង ទៅ​តុលាការ​ប្រទេស​បារាំង រហូតដល់​ទទួលបាន​យុត្តិធម៌ នាពេលនេះ​៕​ប្រភពហ្វេសប៊ុកឯកឧត្តមសសុខាa sarkha hun1 a sarkha hun2 a sarkha hun3 a sarkha hun4 a sarkha hun5 a sarkha hun6