» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5381 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695552 នាក់

រដ្ឋមន្ត្រីក្រសួងពត៍មានចេញប្រកាសពី ការស្នើបើកអាជ្ញាបណ្ណព័ត៌មានយ៉ាងតឹងរ៉ឹង!

 

ភ្នំពេញ៖ក្រោមការអនុវត្តប្រកាសថ្មីរបស់ក្រសួងព័ត៌មាន ស្តីពី «លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាព​ក្នុងវិស័យ​ព័ត៌មាននិងសោតទស្សន៍» ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ការស្នើបើកអាជ្ញាបណ្ណព័ត៌មាន ជាពិសេស សារព័ត៌មានអនឡាញដែលសម្បូរបែបនៅក្នុងប្រទេសកម្ពុជា នឹងមិនងាយស្រួលដូចមុនទៀតឡើយ។a pheaktra 

តាមប្រកាសថ្មីនេះ ស្ថាប័នព័ត៌មានត្រូវតែមានគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន ច្បាស់លាស់ ដើម្បីធានាគុណភាពនិងសុវត្ថិភាពព័ត៌មានសម្រាប់សាធារណជន។ នៅក្នុងក្របខណ្ឌនេះ ការរបង្កើតអង្គភាពកាសែត ទស្សនាវដ្តី ព្រឹត្តិបត្រ បោះពុម្ពផ្សាយ និងគេហទំព័រ ត្រូវតែមាន រចនាសម្ព័ន្ធមួយត្រឹមត្រូវ ដោយក្នុងនោះ ត្រូវមាន ចាងហ្វាងការផ្សាយ ឬបណ្ណាធិការ ឬម្ចាស់អង្គភាព, និពន្ធនាយក, ផ្នែកសារព័ត៌មាន, ផ្នែករដ្ឋបាល, ផ្នែកហិរញ្ញវត្ថុ និងផ្នែកទីផ្សារជាដើម។

ចំណែកថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន ក៏ត្រូវកំណត់លក្ខខណ្ឌខ្ពស់ជាងមុនដែរ ជាពិសេសសម្រាប់តួនាទីចាងហ្វាង និងនិពន្ធនាយក។ យោងតាមប្រកាស សម្រាប់ ចាងហ្វាងការផ្សាយ/នាយកការផ្សាយ និងនិពន្ធនាយក យ៉ាងហោចណាស់ក៏ត្រូវមានអាយុចាប់ពី២៥ឆ្នាំឡើងដែរ ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ, វិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ពីក្រសួង ព័ត៌មានឬស្ថាប័ន ដែលមានការទទួលស្គាល់ពីក្រសួងព័ត៌មាន និង/ឬត្រូវឆ្លងកាត់ការវាយតម្លៃកម្រិតចំណេះដឹងពីក្រសួងព័ត៌មាន។ ករណីនិពន្ធនាយក ត្រូវមានត្រូវមាន «បរិញ្ញាបត្រសារព័ត៌មាន»​ មានបទពិសោធបម្រើការងារខាងនិពន្ធ និងយកព័ត៌មានយ៉ាងតិច៣ឆ្នាំ។ ក្រៅពីនោះ តំណែងសំខាន់ទាំងពីរ ត្រូវមានលិខិតថ្កោលទោស លិខិតបញ្ជាក់ទីកន្លែងរស់នៅនិងកិរិយាមារយាទ លិខិតបញ្ជាក់សុខភាព និងមិនធ្លាប់មានការតវ៉ាជាអាទិ៍លើអត្ថបទ ឬវីដេអូ ឬរូបភាព ឬវប្បធម៌ ឬក្បួនខ្នាត អក្សរសាស្ត្រនិងភាសាជាតិខ្មែរ ដែលរំលោភទៅលើក្រមសីលធម៌វិជ្ជាជីវៈជាដើម។

សម្រាប់អ្នកសារព័ត៌មាន ពិធីករពិធីការិនី ក៏មានលក្ខខណ្ឌតម្រូវដូចជា យ៉ាងហោចណាស់ក៏ត្រូវតែរៀនជាប់បាក់ឌុបដែរ។ ដើម្បីបំពេញតួនាទីនេះបាន ពួកគេត្រូវមានថែមទៀតនូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ពីក្រសួងព័ត៌មាន ឬស្ថាប័នដែលមានការទទួលស្គាល់ដោយក្រសួងព័ត៌មាន និង/ឬត្រូវឆ្លងកាត់ការវាយតម្លៃកម្រិតចំណេះដឹងពីក្រសួងព័ត៌មាន ធ្លាប់បម្រើការងារជាអ្នកយកព័ត៌មានយ៉ាងតិច១ឆ្នាំ។ ដោយឡែកសម្រាប់ អ្នកសារព័ត៌មានគ្មានអង្គភាព អ្នកផលិតមាតិកា អ្នកមានប្រជាប្រិយភាពវិញនោះ ត្រូវតែកំណត់អាយុចាប់ពី២០ឆ្នាំឡើងទៅ, មានសញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្រដែលមានតម្លៃសមមូល, មានវិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ពីក្រសួងព័ត៌មាន ឬស្ថាប័នដែលមានការទទួលស្គាល់ដោយក្រសួងព័ត៌មាន, ធ្លាប់បម្រើការងារជាអ្នកយកព័ត៌មានយ៉ាងតិច១ឆ្នាំ, ធ្លាប់បានសរសេរអត្ថបទព័ត៌មានឱ្យអង្គភាពសារព័ត៌មានយ៉ាងតិចចំនួន៣ឆ្នាំ។ ទាំងអ្នកព័ត៌មាន ពិធីករ និងអ្នកផលិតមាតិកា ត្រូវតែមានលិខិតបញ្ជាក់ទីកន្លែងរស់នៅ និងកិរិយាមារយាទពីឃុំ-សង្កាត់, លិខិតបញ្ជាក់សុខភាពផ្លូវការ និងមិនធ្លាប់មានការតវ៉ាជាអាទិ៍លើអត្ថបទ ឬវីដេអូ ឬរូបភាព ឬវប្បធម៌ ឬក្បួនខ្នាត អក្សរសាស្ត្រ និងភាសាជាតិខ្មែរដែលរំលោភទៅលើក្រមសីលធម៌វិជ្ជាជីវៈឡើយ។

ការពង្រឹងវិធានការតឹងរឹងសម្រាប់វិស័យសារព័ត៌មាន មានសារៈសំខាន់ណាស់ សម្រាប់យុគ្គសម័យឌីជីថលនាពេលបច្ចុប្បន្ន ដើម្បីធានាថា ព័ត៌មានដែលបង្ហោះមានគុណភាព ត្រឹមត្រូវ ស្របតាមវិជ្ជាជីវៈ និងអាចជឿទុកចិត្តបាន។ វិធានការនេះ ក៏ទប់ស្កាត់នូវការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានចំពោះសង្គមផងដែរ។

មានការកតសម្គាល់ថាកន្លងទៅបើតាមក្រសួង អ្នកសារព័ត៌មាន​ និងអ្នកផលិតមាតិការមួយចំនួន បានប្រព្រឹត្តខុសនឹងច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌និងវិជ្ជាជីវៈជាបន្តបន្ទាប់ យ៉ាងអនាធិបតេយ្យ ដែលជាញឹកញយ គេឃើញដូចជា ការបង្ហោះព័ត៌មានមិនបានផ្ទៀងផ្ទាត់ ផ្សព្វផ្សាយរឿងឯកជនភាព, ការផ្សាយបំពានជនរងគ្រោះឬកុមារ ការបង្កើតចំណងជើងបំភាន់, ការជេរប្រមាថជាសាធារណៈ, ការជម្រិតទារប្រាក់, ការសម្ភាសមនុស្សស្រវឹងជោគ ឬបាត់បង់ស្មារតីជាដើម។ សារព័ត៌មានអនឡាញខ្លះ មិនមានរចនាសម្ព័ន្ធទេ ខ្លះមានតែម្នាក់ឬ២នាក់ ជាមួយនឹងទូរស័ព្ទទំនើបមួយគ្រឿង ក៏អាចធ្វើសារព័ត៌មានបានដែរ។ ទង្វើឆ្គាំឆ្គងមួយចំនួនរបស់អ្នកសារពត៌មានទាំងនោះ បានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សារព័ត៌មានកម្ពុជាទាំងមូល។ សារព័ត៌មានដែលប្រព្រឹត្តិកំហុសធ្ងន់ធ្ងរខ្លះ ក៏ត្រូវបានក្រសួងដកហូតអាជ្ញាបណ្ណ ហើយមួយចំនួនទៀត ក៏ទទួលរងនូវការព្រមាន និងអប់រំផងដែរ។a pheaktra1 a pheaktra2 a pheaktra3 a pheaktra4 a pheaktra5 a pheaktra6