» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6136 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696307 នាក់

សម្តេចតេជោបានចាត់ទុកឈ្លើយសឹក១៨នាក់ដែលថៃចាប់បានពលីនិងប្រកាសថា កម្ពុជាមិនធ្វើថោកទៅអង្វរថៃ ដើម្បីឲ្យមានការបើកច្រកព្រំដែនឡើងវិញទេ!

 

ភ្នំពេញ៖ក្នុងឱកាសអញ្ជើញជាអធិបតីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សកាន់អំណាចបានផ្តាំទៅភាគីថៃថា កម្ពុជានឹងមិនធ្វើថោកទាបទៅសុំអង្វរថៃឲ្យមានការបើកច្រកព្រំដែនឡើងវិញជាដាច់ខាត ហើយមួយវិញទៀតសម្តេចតេជោ ក៏បានប្រកាសប្រឆាំងដាច់ខាតផងដែររាល់សំណើរទាំងឡាយរបស់ភាគីកម្ពុជាដែលចង់ស្នើសុំថៃ ក្នុងការបើកច្រកព្រំដែននេះ។a hun army pow1 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឡើងវិញពីជំហរសម្តេច(ក្នុងតួនាទីប្រធានគណបក្សកាន់អំណាចនិងព្រឹទ្ធសភា)ថា ទាក់ទងនឹងបញ្ហាច្រកព្រំដែនរវាងកម្ពុជា និងថៃនេះ ថៃជាអ្នកផ្តើមបិទមុនដូច្នេះថៃត្រូវតែបើកមុន ។សម្តេចបានបញ្ជាក់ទៀតថារឿងព្រំដែននេះ យើងបានដឹងទាំងអស់គ្នាហើយ យើងមិនមែនអ្នកបិទទេ គេអ្នកបិទ កូនសោរនៅលើគេ ហេតុអ្វីយើងទៅអង្វរសុំគេ? សូមជូនសារទៅថ្នាក់ដឹកនាំថៃ មិនថាស៊ីវិល មិនថាកងទ័ពទេ កម្ពុជាមិនធ្វើថោកទៅសុំឱ្យថៃបើកច្រកព្រំដែនទេ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អះអាងថា តាំងពីថៃបិទព្រំដែនមកកម្ពុជាមិនដែលទៅសុំថៃបើកឡើងវិញម្តងណានោះទេ ហើយទោះថៃបីបិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនទៅស្នើសុំបើកវិញដែរ។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន ព្រមទាំងកងទ័ពថៃ បានចេញមកនិយាយជាច្រើនដង ហើយព្រមទាំងអះអាងថា ក្នុងមួយជីវិតនេះពួកគេមិនចរចាដាច់ខាត លើរឿងបើកព្រំដែនជាមួយកម្ពុជា។ ក្រោយការលើកឡើងរបស់ភាគីថៃនេះ សម្តេចតេជោឆ្លើយតបវិញថា សូមឱ្យថៃបិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតទៅកម្ពុជាមិនទៅអង្វរនោះទេ។

ដោះស្រាយចំពោះមុខនៃការបិទព្រុំដែនកម្ពុជាថៃនេះដែរ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចាប់ពីពេលនេះតទៅកម្ពុជា ត្រូវពង្រឹងសមត្ថភាពនៃការផលិតទំនិញ សម្រាប់ផ្គត់ផ្គង់ដោយខ្លួនឯង ហើយត្រូវរកទីផ្សារផ្សេងផ្គត់ផ្គង់ជំនួសឱ្យទំនិញថៃផងដែរ ដូច្នេះថៃចង់បិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតក៏កម្ពុជាពុំមានបញ្ហាអ្វីនោះដែរ។

សម្ដេចតេជោ ហ៊ុន សែន៖ រឿងបញ្ហាកងទ័ពកម្ពុជា១៨នាក់ តាំងពីថ្ងៃដំបូងការចាប់កងទ័ពកម្ពុជា នៅក្រោយពេលបទឈប់បាញ់ចូលជាធរមានប៉ុន្មានម៉ោង, សម្ដេច បានចាត់ទុកបងប្អូនវីរកងទ័ពបានពលីកម្មជីវិតដើម្បីជាតិរួចស្រេចទៅហើយ។ ដូច្នេះបងប្អូនវីរកងទ័ព និងក្រុមគ្រួសារក៏ពិតជាយល់, ពីព្រោះថៃបានយកករណីនេះ មកតភ្ជាប់រឿងនេះរឿងនោះ ។ការចាត់ទុកដូច្នេះ ព្រោះសម្តេចដឹងថា ថៃប្រាកដជាយករឿងកងទ័ពទាំង ១៨រូប ទៅដោះដូរជាមួយរឿងនេះរឿងនោះ។

សម្តេចបានសួររកលោក វិទីត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាដែលជាជនជាតិថៃនៅទីណា ម្តេចមិននិយាយមួយម៉ាត់សោះ?។ សម្តេចបានសង្កត់ធ្ងន់ថា ជាធម្មតា សង្រ្គាមតែងមានការដោះដូរឈ្លើយសឹក តែនេះទាហានថៃបានចូលមកចាប់កងទ័ពខ្មែរលើដីខ្មែរក្រោយបទឈប់បាញ់យកទៅធ្វើចំណាប់ខ្មាំង។ប្រសាសន៍របស់សម្តេចតេជោចង់មិនចង់មានន័យថាក្រុមគ្រួសារកុំចង់ទាមទាឲ្យមានការដោះស្រាយព្រោះថៃមិនស្តាប់?។

សម្រាប់វិធានការដោះស្រាយជាមួយថៃសម្តេចបញ្ជាក់ថា «ទាក់ទងនឹងយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលវិញ ខ្ញុំគិតថាគេធ្វើត្រូវ»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានចាត់ទុកយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមនេះ ជាការប្រមូលផលនាដើមរដូវ។ សម្តេចប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា យុទ្ធសាស្រ្តនេះ បានបញ្ជាក់ពីសកម្មភាពរដ្ឋាភិបាល ប្រឹងប្រែងដោះស្រាយបញ្ហាដោយភាពស្ងប់ស្ងាត់ និងមិនតក់ក្រហល់ឡើយ។

សម្ដេច ហ៊ុន សែន បានលើកករណីនៅភូមិព្រៃចាន់ នៅខេត្តបន្ទាយមានជ័យថា ថៃ បានព្យាយាមធ្វើទុកបុកម្នេញមកដល់កម្ពុជា ដើម្បីឱ្យប្រព្រឹត្តទង្វើផ្ទុយពីកិច្ចព្រមព្រៀមបទឈប់បាញ់ ហើយបង្កើតបានជាសង្គ្រាមជាថ្មី។ ដោយសារមើលឃើញពីបំណងបែបនេះ ទើបរដ្ឋាភិបាល និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ នៅបន្តរក្សាភាពស្ងៀមស្ងាត់ មិនតបត ដែលអាចនាំឱ្យមានជម្លោះទ្រង់ទ្រាយធំម្ដងទៀត។ តែយ៉ាងណាសម្ដេច ស្នើឱ្យជឿជាក់លើរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ!។a gate pet a hun army pow a pow k