» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9539 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699710 នាក់

តើការលើកលែងទោសអតីតប្រធានគណបក្សកម្លាំងជាតិលោកស៊ុនចន្ធីមានវាសនាដូចលោកកឹមសុខា!?

 

 

ភ្នំពេញ៖លោក ស៊ុន ចន្ធី អាយុ៤៦ឆ្នាំ អតីតប្រធានគណបក្ស កម្លាំងជាតិ (NPP) ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់២ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៥៣០៩ «រ» ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ និងបានក្លាយជាទណ្ឌិត ទទួលបានការត្រាស់បង្គាប់លើកលែងទោស (ចំពោះទោសដាក់ពន្ធនាគារ ដែលជាមូលទោស) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០២២៦/២៦៩ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រិ នៃព្រះរាជាណាចក្រកម្ពុជា។a kak chan thy3 

មេ​បក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី ​ត្រូវបាន​តុលាការ​ចោទប្រកាន់ពី​ពីបទញុះញង់បង្ក​ឲ្យ​មាន​ភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមកាលពី​ចុង​ឆ្នាំ​២០២៤​។ លោក ចន្ធី ត្រូវ​បាន​ចាប់​ខ្លួន​កាលពីខែឧសភា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋាន​អន្តរជាតិ ពេល​លោក​ត្រឡប់​ពីជួប​ជាមួយ​ពលករខ្មែរ​​នៅ​​​ប្រទេសជប៉ុនវិញ​។ កាលនោះអ្នកនាំពាក្យ​អគ្គនាយកពន្ធនាគារ​លោក ឃៀង សុណាឌីន បានប្រាប់កាសែត​ថា ​លោក ស៊ុន ចន្ធី ត្រូវ​បាន​ដោះលែង​​ពី​មណ្ឌលកែប្រែ​នៅ​ខេត្ត​ពោធិ៍សាត់​ហើយ​។ អ្នកនាំពាក្យ​រូប​នេះ​មិន​បាន​បញ្ជាក់ពី​មូលហេតុ​ដែល​ ​លោក ចន្ធី បានទទួល​​ព្រះរាជទាន​លើក​លែង​ទោស​​នោះទេ​។ ដើម្បីទទួល​បាន​ព្រះរាជទានលើកលែងទោស ត្រូវ​មាន​សំណើពី​នាយករដ្ឋមន្ត្រី​​​​ដាក់ថ្វាយ​ទៅ​កាន់ព្រះ​មហាក្សត្រ​។​លោកស៊ុនចន្ធីបានធ្វើលិខិតសុំទោសសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី។

​

ការ​លើកលែងទោស​នេះ​ទំនងជា​អាច​លើក​លែង​ការហាមឃាត់​លោក ស៊ុន ចន្ធី​ ពី​ការ​ធ្វើ​នយោបាយ​មួយ​ជីវិត និង​​ទទួល​បាន​សិទ្ធិ​បោះឆ្នោត​វិញ​ផង​ដែរ។តែមកដល់ពេលនេះលោកស៊ុនចន្ធីមានដែលបង្ហាញសញ្ញាណាថាលោកបានចូលឆាកនោយបាយវិញទេក្នុងពេលដែលលោកជាមុន្នីនៅតែជាប្រធានគណបក្សកម្លាំងជាតិតាមការទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។ ពេល​លោក​ស៊ុនចន្ធីត្រូវ​កាត់​ទោស តុលាការ​បាន​ដកហូតសិទ្ធិធ្វើនយោបាយ​អស់​មួយជីវិត និង​សិទ្ធិ​បោះឆ្នោត​របស់​លោក​ផង​ដែរ​។​លោក រ៉ុង ឈុនទីប្រឹក្សាគណបក្សកម្លាំងជាតិបាន ​ប្រាប់​អ្នកសារព័ត៌មាន​នៅក្រៅ​របង​តុលាកា​រ​កាលនោះថាថា​៖ «មិន​ត្រឹម​តែ​ដាក់​ទោស​ ២ ឆ្នាំ​ ថែម​ទាំង​ដក​សិទ្ធិ ដក​សិទ្ធិ​របស់​គាត់​ មិន​ឲ្យបោះឆ្នោត​ មិន​ឲ្យ​ឈរ​ឈ្មោះ​បោះឆ្នោត​ និង​ពិន័យ ​៤លាន រៀល។

 

​

ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន ស្វាគមន៍​ចំពោះ​ការ​ដោះលែង​លោក ចន្ធី និង​បានអំពាវនាវ​ឲ្យ​មានការ​ដោះលែង​​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ រួម​ទាំង​អតីតមេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា ដែលត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ឃុំ​ក្នុង​ផ្ទះ​អស់​មួយជីវិត កញ្ញា សេង ធារី សកម្មជន​តស៊ូមតិផ្នែកសិទ្ធិមនុស្ស និង​សកម្មជនបរិស្ថាន​​ទាំង​ប្រាំ​នាក់​របស់​អង្គការ​មាតាធម្មជាតិ​។លោក​មាន​ប្រសាសន៍ថា៖ «​ការ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំង​នោះ នឹង​ធ្វើឲ្យ​រដ្ឋាភិបាល​ទទួល​បាន​ការ​គាំទ្រ​​ផ្នែក​ការទូត​​ពី​អន្តរជាតិ ជាពិសេស​លើ​បញ្ហា​ជម្លោះព្រំ​ដែន​ជាមួយ​ប្រទេស​ថៃ​»។​

លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចការទូទៅ​របស់អង្គការ​លីកាដូ បាន​ហៅ​ការ​ដោះលែង​លោក​ ស៊ុន ចន្ធី នេះថាជា «សញ្ញាវិជ្ជមាន» សម្រាប់អ្នក​នយោបាយ​បក្ស​ប្រឆាំង​។​លោក​មាន​ប្រសាសន៍ថា៖ ​«​ស្ថានភាពបច្ចុប្បន្ននេះ​ កម្ពុជា​ត្រូវ​ការសាមគ្គីភាព ផ្សះផ្សា និង​រួប​រួម​ក្នុង​ចំណោម​ប្រជាជន​ខ្មែរ​ ហេតុនេះ​គ្រប់​អ្នក​នយោបាយ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ប្រយោជន៍ជាតិ​ និង​វិល​ទៅ​រក​ការចរចារវិញ​»។​

​ បើ​តាម​អង្គការ ​លីកាដូ មាន​ «អ្នក​ទោស​មនសិការ» ចំនួន​៩៧​នាក់​កំពុង​ជាប់ឃុំ​នៅ​កម្ពុជា ដោយ​អ្នក​ទាំង​នោះ​ជា​អ្នក​នយោបាយ សកម្មជនបរិស្ថាន សកម្មជនសហជីព និង​ជាអ្នក​សារព័ត៌មាន​។ អង្គការសិទ្ធិ​មនុស្ស​ចាត់ទុក​ថា​ អ្នក​ទាំង​នោះជាប់ឃុំ​ដោយ​គ្មានមូលដ្ឋាន​ច្បាស់​លាស់​ក្នុង​ការ​ចោទ​ប្រកាន់ និង​ត្រូវ​ជាប់ទោស​ដោយសារតែ​ការបញ្ចេញមតិ ឬ​ភាពជា​សកម្មជន​របស់​ពួកគេ​។

 

​

សូមបញ្ជាក់ថាមុនមានការលើកលែងទោសនេះដែរខណៈ​នៅ​សល់​ពេល​តែ​ជាង ២​ខែ​ទៀតសម្រាប់ការបញ្ចប់ការអនុវត្តន៍ទោស​ទ ប្ដី ​តុលាការ​ក្រុងភ្នំពេញ បាន​បន្ថែម បទ​ចោទប្រកាន់​មួយ​ថ្មី​ទៀត លើ​​លោកស៊ុនចន្ធី​ពីបទ​«​រួមគំនិត​ក្បត់​»ថែមទៀត។កាលពី​ថ្ងៃទី​១៩ ខែ​មករា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ខេត្តពោធិ៍សាត់​នាំ​ខ្លួន​លោក ស៊ុន ចន្ធី ទៅ​ចូលរួម​សវនាការ​នៅ​ថ្ងៃទី​១២ ខែ​កុម្ភៈ ក្រោម​បទចោទប្រកាន់​«​រួមគំនិត​ក្បត់​» ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ចុះ​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ ២០២៤។

ប្រពន្ធ​លោក ស៊ុន ចន្ធី គឺ​លោកស្រី យាន ស្រីយ៉ាន ប្រាប់​កាសែតថា លោកស្រី​ចាត់ទុក​ការ​បន្ថែម​បទ​«​រួមគំនិត​ក្បត់​» ដែល​តុលាការ​ក្រុងភ្នំពេញ ទើប​ចោទ​ប្រកាន់​ថ្មី​លើ​លោក ស៊ុន ចន្ធី នេះ ថា ជា​រឿង​អយុត្តិធម៌ និង​បន្ថែម​ទម្ងន់​នយោបាយ។ លោកស្រី ហៅ​ការ​បន្ថែម​បទ​ចោទ​ថ្មី​របស់​តុលាការ ថា ជា​វិធានការ​ការ​បញ្ចប់​ជីវិត នយោបាយ ប្ដី​របស់​លោកស្រី។ លោកស្រី​ទទូច​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​គោរព​សិទ្ធិ​ប្រកួតប្រជែង​នយោបាយ។

តុលាការក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៤ បាន​ផ្ដន្ទាទោស​អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​រូប​នេះ ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ និង​ដកហូត​សិទ្ធិ​បោះឆ្នោត និង​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត ពី​បទ​«​ញុះញង់​» ពាក់ព័ន្ធ​នឹង​ការរិះគន់ លើ​ការចែក​ប័ណ្ណ​ក្រីក្រ​ជូន​ពលរដ្ឋ ដែល​លោក​ថា មាន​លក្ខណៈ​លម្អៀង និង​រើសអើង​និន្នាការ​នយោបាយ។គេមិនដឹងថាតើព្រះរាជក្រឹត្យលើកលែងមូលទោសខាងលើមានបូកបញ្ចូលសិទ្ធធ្វើនយោបាយរបស់លោកស៊ុនចន្ធីឬក៏ដូចលោកកឹមសុខាដែរនោះទេព្រោះមិនមានឯកសាផ្ទៀង។a chan thy a kak chan thy a kak chan thy1 a kak chan thy2 a kak chan thy4