» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10183 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700354 នាក់

ដឹងមូលហេតុហើយថាហេតុអីបានជាលោកផែងវណ្ណៈចាងហ្វាងកាសែតផែងវណ្ណៈនីវ(PVN)ហ៊ានធើស៊ីក្រសួងមហាផ្ទៃអត់ខ្លាច?

 

 

ភ្នំពេញ៖ថ្មីៗសប្តាហ៍កន្លងទៅមុនបុណ្យអុំទូកហ្វេសប៊ុកលោកផែងវណ្ណៈបានហែកកកាយនិងព្រលះក្រសួងមហាផ្ទៃដែលមានលោកសសុខាកូនប្រុសសម្តេចក្រឡាហោមសខេងជារដ្ឋមន្ត្រីករណីគ្របទុកស៊ីញ៉េនាយករដ្ឋមន្ត្រីតែងតាំងលោកហ៊ុនគឹមជាតិជាំប្រធាននាយកដ្ឋានកណ្តាលយុត្តិធម៍កាលពីថ្ងៃទី១២កញ្ញាតែអគ្គស្នងការនគរបាលជាតិក្រសួងមហផ្ទៃគ្របទុក​មិនប្រកាសរហូតមកដល់ដើមខែវិច្ឆិកា។a pheng vannak4 

រឿងសំខាន់លោកផែងវណ្ណៈបានហែករឿងពុករលួយលុយ៣០០០ដុល្លារដែលមន្ត្រីក្រសួងមហាផ្ទៃទារលោកហ៊ុនគឹមជាតិក្រោមលេសថាយកមកធ្វើពិធីប្រកាស។រឿងពុករលួយឬប៉ុនប៉ងពុករលួយមានតម្លៃលុយដល់៣ពាន់ដុល្លារចឹងតាមពិតគឺអង្គភាពប្រឆាំងអំពើពុលរលួយត្រូវធ្វើការស្រាវជ្រាវ។តែគ្មានអ្នកណាហ៊ានក្អកទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃទាំងលោកនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិ។ប្រសិនបើអ្នកផ្សេងប្រហែលជានឹងត្រូវគេវ៉ៃខ្នោះហើយចោទថាបំពុលសង្គមតាមមាត្រា៤៩៥ក្រមព្រហ្មទណ្ឌ័ជាមិនខាន។

គេមិនដឹងថាតើហេតុអ្វីបានជាក្រសួងមហាផ្ទៃគ្របទុកស៊ីញ៉េនាយករដ្ឋមន្ត្រីរហូតត្រូវលោក ផែង វណ្ណៈ ហែកកកាយនោះទេប្រសិនបើស៊ីញ៉េធ្វើតាមឋានានុក្រមគឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើសុំនោះ?ព្រោះវាមានសុពលភាពហើយ។តើអាចទេលោកនាយករដ្ឋមន្ត្រីស៊ីញ៉េលោតឆត្រ័ឲ្យកាន់តំណែងជាប្រធាននាយកដ្ឋានកណ្តាលយុត្តិធម៌ដែលត្រួតត្រានាយករដ្ឋានសំខាន់ៗចំនួន៥ដោយសារលោកហ៊ុនគឹមជាតិជាប្អូនជីដូនមួយលោក?។

ទោះបីយ៉ាងណាឡូវអ្វីៗបានបកស្រាយហើយគឺលោកផែងវណ្ណៈជាបេសកជននាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតទេតើ!ចឹងតើបានលោកផែងវណ្ណៈហ៊ានប្រើសម្តីថ្លោសៗមិនខ្លាចអាជ្រុញណាម្នាក់សោះចឹង!។ជាក់ស្តែងនៅព្រឹក​ថ្ងៃទី​ ១៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២៥​ ​ លោក​ ផែង​ វណ្ណៈ​ចាងហ្វាងPVN លោក អ៊ុំ​ រាត្រី​ អភិបាល​ ខេត្ត​បន្ទាយមានជ័យ​ បាន​នាំយក​អំណោយ​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ និង​ ​លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ មកចែក​ជូនប្រជាពលរដ្ឋ​ភៀស​សឹកមកពីភូមិ​ព្រៃ​ចាន់​ និង​ ភូមិ​ជោគជ័យ​ ឃុំ​អូរបីជាន់​ ស្រុក​ អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​ ចំនួន​ ៥០០​ គ្រួសារ​ នៅ​ទីកន្លែង​សុវត្ថិភាព​ ដោយ​ក្នុង​គ្រួសារ​ៗទទួលបាន​ អង្ករ​ ២៥​ គីឡូ​ក្រាម​ មី​ ១កេស​ ថ្នាំ​មូស​ ២ដប​ ទឹក​សុទ្ធ​ ១យួរ​ ទឹក​ត្រី​១ដប​ មុង១​ ភួយ​ ១​ ខ្នើយ​ ១​ ថវិកា​ ១០ម៉ឺន​រៀល​ ។

ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​ពាំនាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ជនភៀសសឹក​ពី​សំណាក់​សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោកជំទាវ​បណ្ឌិត​ ផងដែរ​ ដែល​ជានិច្ចកាល​សម្ដេច​ធិបតី​ និង​ លោកជំទាវ​បណ្ឌិត​ តែងតែ​គិតគូរ​យកចិត្ត​ទុកដាក់​ជាប់​ជាប្រចាំ​ចំពោះសុខទុក្ខប្រជាពលរដ្ឋ​គ្រប់​ពេលវេលា​ គ្រប់​ទីកន្លែង​ ។

សូមបញ្ជាក់ថា​បងប្អូន​ប្រជាពលរដ្ឋ​ជនភៀសសឹក​ទាំងអស់​បានចាកចេញពី​ផ្ទះ​នៅភូមិ​ព្រៃ​ចាន់​ ភូមិ​ជោគជ័យ​ មកទីកន្លែង​សុវត្ថិភាព​ បន្ទាប់​ពី​ទាហាន​ថៃ​បានបើកការបាញ់​ប្រហារ​មកលេី​ប្រជាពលរដ្ឋ​ស្លូតត្រង់​នៅភូមិ​ព្រៃ​ចាន់​ កាល​ពី​រសៀល​ថ្ងៃ​ទី​១២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២៥​ បណ្ដាល​អោយ​ពលរដ្ឋ​ស្លាប់​១នាក់​ រងរបួស​ធ្ងន់​ ៣នាក់​ ។ក្រៅពីលោកផែងវណ្ណៈនិងលោកអ៊ុំរាត្រីពិធីប្រគល់អំណោយរបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត  មានលោកស្រីជូប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃចូលរួមផងដែរ។a pheng vannak a pheng vannak2 a pheng vannak3