» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2352 នាក់

ម្សិលមិញ 4028 នាក់

សរុប 19005695 នាក់

រាល់​ជើង​១​ឡាន​៣០​ម៉ឺន​រៀល​សួយសារអាករ​ឲ្យ​គយ​ច​ល​ត័​ផ្លូវជាតិ​លេខ​១​តែ​លើក​នេះ​ចាប់​ឡាន​ទុក​ទា​២០​លាន​ទៀត​ផ្ទុះ​ការតវ៉ា​!

 

​ព្រៃវែង​៖​ដល់ក​ក្រុមអាជីវក​ផ្ទុះ​ការតវ៉ា​នៅ​ព្រឹក​ថ្ងៃទី​៩​មិថុនា​ករណី​«​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ស្នាក់ការ​នៅ​ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​បាន​ចាប់​រថយន្ដ​ដឹកទំនិញ​ផ្លែឈើ​របស់​ពួកគាត់​មួយគ្រឿង​កាលពី​យប់​ថ្លៃ​ទី​៨​ខែមិថុនា​ឆ្នាំ​២០២១​ដែល​ស្ថិតនៅតាម​បណ្ដា​យ​ផ្លូវជាតិ​លេខ​១​ក្នុងភូមិ​រំចេក ស្រុក​ព្រះស្ដេច ខេត្ដ​ព្រៃវែង ទុក​១​យប់​ខូច​ផ្លែឈើ​គាត់​ហើយ​ទា​លុយ​គាត់​២០​លាន​រៀល​ទៀត​។​a custom car 

​ក្រុមអាជីវក​បាន​ឲ្យ​ដឹងថា ពួកគាត់​បានធ្វើការ​សម្របសម្រួល​ជាមួយ​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ដែលមាន​ស្នាក់ការ​នៅ​ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង សុំ​ត្រឹមតែ​១០​លាន​រៀល​តែ​ពួក​គយ​មិន​ព្រម​ហើយក៍​បានធ្វើ​ការឃាត់រ​ថយ​ន្ដ​របស់​ពួកគាត់​ទុក​តែម្ដង​ដោយ​ខាង​គយ​ចល័ត​តម្រូវ​ឲ្យ​បង់​គ្រប់​ចំនួន​២០​លាន​រៀល​ជា​កំហិត​។​

​បើតាម​អ្នក​ឡាន​និយាយថា​ពួកគាត់​ដឹកទំនិញ​ឆ្លងកាត់​ទីនេះ​បង់លុយ​ឲ្យ​ខាង​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ស្នាក់ការ​នៅ​ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​ជា​រៀងរហូត​មិនដែល​ខាន​នោះទេ​គឺ​ចំនួន​ទឹកប្រាក់​៣០​មុ​ឺ​ន​រៀល (​ឡានធំ​)​។​ពួក​បានធ្វើការ​ដឹកទំនិញ​នេះ​មួយឆ្នាំ​ជាង​ទៅហើយ ហើយ​ទំនិញ​ផ្លែឈើ​ទាំងអស់នេះ​ពួកគាត់​នាំយកមក​តាម​ច្រក​បុស​មន ក្នុងស្រុក​រំដួល​ខេត្ដ​ស្វាយរៀង​។​

​ក្រុម​អា​ជីករ​អះអាងថា​ពួកគាត់​ដឹកទំនិញ​ផ្លែឈើ​មាន​ឯកសារ​បង់ពន្ធ​ត្រឹមត្រូវ​ហើយ​ខាង​គយ​ច្រកព្រំដែន​ក៍បាន​អនុញ្ញាត​ដែរ​តែ​អ្វីដែល​ពួកគាត់​ហួល​ចិ​ត្ដ​នោះ​គឺ​ខាង​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ដែលមាន​ស្នាក់ការ​នៅ​ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​ចាប់​រថយន្ដ​ពួកគាត់​ដោយ​មិនដឹង​មូលហេតុ​។​

​ជុំវិញ​ការចោទប្រកាន់​ពី​ក្រុមអាជីវក​ខាងលើនេះ​មន្ដ្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​១​បដិសេធ​ប្រាប់​កាសែត ថា ការទាមទារ​ប្រាក់​គឺជា​រឿង​មិន​ពិត​នោះទេ​ហើយ​ការឃាត់​រថយន្ដ​នោះ​គឺ​ធ្វើទៅ​តាមច្បាប់​តែប៉ុណ្ណោះ​?​។​​បើតាម​ក្រុមអាជីវករ​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​រាប់សិប​គ្រឿង ដឹកទំនិញ​ពី​វៀតណាម ចូលមក​ខ្មែរ ដោយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ នឹង​តែងតែ​ឈប់​នៅមុខ​ស្នាក់ការ ចូល​បង់លុយ​បាយទឹក ជូន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ជាប្រចាំ​ក្នុង​១​ថ្ងៃៗ ជា​សួយសារអាករ​។​បានសេចក្តីថា​លុយ​បាយ​ចឹ​ង​គយ​ចល័តស៊ីដាច់​ហើយ​មិន​បង់​ចូល​រដ្ឋ​ទេ​។​បើតាមច្បាប់​ប្រឆាំង​អំពើពុករលួយ​លុយ​ស៊ីសំណូក​លុយ​តែ​២​ម៉ឺន​រៀល​គឺ​ត្រូ​វ​ជាប់គុក​បាត់​ហើយ​!៕a custom car1 a custom car2 a custom car3