» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7261 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697432 នាក់

នាយ​ខ្លា​ជា​អ្នកណា​បានជា​អាច​កាង​បន​ល្បែង​ច្រើន​កន្លែង​ក្នុង​ក្រុង​សៀមរាប​?

 

​ខេត្តសៀមរាប​៖ មាន​បន​ល្បែង​ជាច្រើន​កន្លែង ជ្រក​ក្រោម​ស្លាក​កាហ្វេ និង ក្លឹប​កីឡា ដែល​គេ​ដឹងថា​ជា​អាជីវកម្ម​របស់​បុរស​ដ៍​មាន​ឥទ្ធិពល​ម្នាក់​!​។​​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​និយម​ចូលចិត្ត​លេងល្បែង​ស៊ីសង និង មេការ ដែល​ទទួលខុសត្រូវ​លើ​បន​ល្បែងស៊ីសង​ទាំងនោះ បានឱ្យដឹងថា បុរស​រូបនោះ មាន​រហស្សនាម​ថា “​លោក​ខ្លា​” គាត់​គឺជា​មនុស្ស​ម្នាក់​ដ៏​មាន​ឥទ្ធិពល​នៅ​ខេត្ត​។ ដែល កាន់កាប់​បន​ល្បែង​ជាច្រើន​កន្លែង​នៅក្នុង​ដៃ ។​a game khla 

​ទីតាំង​បន​ល្បែង​ទាំងនោះ បាន​ជ្រក​នៅក្រោម​ស្លាក ហាង​កាហ្វេ ក្លឹប​កីឡា​ជាច្រើន ដែល​សុទ្ធសឹងតែ បាន​នឹង​កំពុង​ប្រព្រឹត្ត​នូវ​ល្បែងភ្នាល់​ដូចជា ជល់​មាន់​អន​ឡាញ់ ឆ្នោត​វៀតណាម​-​ឆ្នោត​សៀម ភ្នាល់​បាល់ទាត់ league ធំៗ​នៅលើ​ពិភពលោក បាន​យ៉ាង​រលូន ដោយ​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ​ឆ្នោត​ឡូតូ​ផ្សងសំណាង ដែល​គេ​សង្ស័យថា​គ្មាន​ច្បាប់​គ្រប់គ្រាន់​នោះទេ​។​​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តសៀមរាប បាន​ចោទ​សួរថា តើ​បុរស​ដែលមាន​ឈ្មោះ​”​ខ្លា​”​រូបនេះ មាន​សិទ្ធិអំណាច​និង​ឥទ្ធិពល​ប៉ុណ្ណា​ទៅ​? បានជា​ប្រព្រឹត្ត​នូវ​ការបើក​ល្បែងស៊ីសង​ខុសច្បាប់ ដោយ​មិន​ញញើត​ទៅ​ហ្នឹង អនុសាសន៍​ដ៏​ថ្លៃថ្លា របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កន្លងទៅ​បានដាក់​បទបញ្ជា​យ៉ាង​ដាច់​ណាត់ ក្នុងការ​លុបបំបាត់ នូវ​ល្បែងស៊ីសង​គ្រប់​ប្រភេទ ទូទាំងប្រទេស​ឲ្យ​ខាន​តែ​បាន​។​​ជុំវិញ​សេចក្តី​រាយ​ការ​ព៍​ឋ​ខាងលើ អង្គភាព​បណ្ដាញសារព័ត៌មាន យើង​នៅ​ពុំទាន់​អាច​សុំ​ធ្វើការ​បំភ្លឺ ពី​បុរស​ដែលមាន​រហស្សនាម​ថា​”​លោក​ខ្លា​” ដ៏​មាន​ឥទ្ធិពល​នេះ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​នៅឡើយ​ទេ​។​a game khla1 a game khla2 a game khla3 a game khla4 a game khla5 a game khla6 a game khla7 a game khla8 

​